ភាគទី៨: បំបែក !
" ខឹកៗ baby ថប់ដង្ហើម ណាស់~~~" ចាន់គោះខ្នងរាងក្រាសតិចៗ
យីប៉ក៏ប្រលែងបបូរមាត់ទាំងដែលដៃនៅតែស្ទាបអង្អែរចង្កេះមួយក្តាប់ដដែល ដោយកែវភ្នែកសម្លឹងមើលគ្នាទៅវិញទៅមក។
"......................"
" បន្តទៀតទេ " យីប៉និយាយទាំងញញឹមព្រាន ធ្វើអោយរាងតូចខ្ទប់មុខអៀនចង់តែជ្រែកដីទៅអោយបាត់។" អៀនមែនទេ សឺត~~~" ដោយគ្រឺតខ្នាញ់ពេកនាយក៏ឆ្មក់ថើបថ្ពាល់រាងតូចខ្សឺត ។
" dad~~~~~y ហូ~~~"
" ហាសហាស~~~គួរអោយខ្នាញ់ម្លេះ សឺតៗ~~~~"
" ហិ ហិ ~~~ baby រសើប ហិ ហិ ជុបៗ "អ្នកទាំងពីប្រលែងគ្នាយ៉ាងសប្បាយបំភ្លេចនូវរឿងពីមុនអស់ទុក្ខកង្វល់ ក្រោមផ្ទៃមេឃស្រឡំខ្យល់បរិសុទ្ធល្អ រុក្ខជាតិដុះត្រៀមត្រាតាមរចនាសួចច្បារ។
" Uncleប៉~~~" សម្លេងនារីវ័យក្មេងម្នាក់ អាយុប្រហែលខ្ទង់14ឆ្នាំ ស្លៀករ៉ូបព័ណ៌ផ្កាឈូកត្រឹមជង្គង់ ចងទីងទុយ មុខតូចច្រមិច ភ្នែកធំៗដូចតុក្តាបាប៑ី ស្ទុះចូលទៅរុញរាងតូចចេញពីរង្វង់ដៃរាងក្រាស មុននឹងចូលខ្លួនទៅអោបនាយ ។
" ហេតុអីបាប៑៑ីមកមិនប្រាប់uncle បែបនេះ " រាងក្រាសក្រសោបនាងតូចនៅក្នុងរង្វង់ដៃអង្អែរក្បាលនាងថ្នម ។
" បាប៑ីចង់មក Surprise uncle ណា ហិ ហិ "
ចន បាប៑ី គឺជាក្មួយរបស់យីប៉ខាងឪពុក នាងត្រូវរាងក្រាសស្រឡាញ់នឹងយកចិត្តទុកដាក់ជាខ្លាំងតាំងពីតូចរហូតដល់ធំ មានចរឹកឆ្មើងឆ្មៃ រឹងរូសព្រោះត្រូវរាងក្រាសទម្លាប់អស់ហើយ គ្រាន់តែកាលពីប៉ុន្មានឆ្នាំមុនទៅសិក្សានៅអាមេរិច៤ឆ្នាំទើបត្រឡប់មកថ្ងៃនេះ។
" ហ្ហឹម~~~ ប៉ុន្តែថ្ងៃក្រោយកុំអត់សុជីវធម៌បែបនេះទៀតបាប៑ី uncleមិនចូលចិត្ត " យីប៉និយាយទាំងដាក់នាងតូចចេញពីខ្លួន ទាញរាងតូចចូលមកក្រសោបនៅក្នុងទ្រូងវិញ ។
" uncle វាជាស្អីបានuncle រុញបាប៑ីអោយវា បាប៑ីមិនសុខចិត្តទេ អាយ~~~~" នាងតូចងើបឈរស្រែកទន្ទ្រាំជើងតាមចរឹកឆ្មើងឆ្មៃរបស់ខ្លួន ។
" បាប៑ី កុំជ្រុលហួសពេក "
" uncle លែងស្រឡាញ់អូនហើយដោយសារតែអាម្នាក់នោះ ចាំមើលបាប៑ីនឹងcallទៅប្រាប់អ្នកម៉ាក់ " បាប៑ីរត់ត្រុយចេញបន្ទាប់ពីនិយាយរួច