ភាគ ២០.

1.1K 58 0
                                    

#ក្មួយសំណព្វម៉ាហ្វៀ [រដូវកាលទី ៤]
យ៉ុនហ្គី ហ្គូស្ទៀរេស X ស្ទេលឡានី ម៉ូដេនវឺស
#ភាគ២០.

///

« បងយ៉ុន!!! និយាយជាមួយខ្ញុំផងបានទេ? ហឹកៗ បងយ៉ុន!!! ខ្ញុំខំត្រឡប់មករកបង...

ក្រិក

សម្លេះកេះកៃកាំភ្លើង នាំអោយសេនឌីត្រូវលើកដៃឡើងលើ កាលបើឃើញថារាងក្រាស់កំពុងភ្ជុងកាំភ្លើងមកនាងស្រស់ៗ មិនបានលេងសើចទេ។

« នាងទៅវិញទៅ! ខ្ញុំលែងត្រូវការនាងហើយ សេនឌី ស្ទេនសុី! » យ៉ុនហ្គីនៅតែមិនទម្លាក់កាំភ្លើងចុះ ដោយរៀបទឹកមុខស្មលធេងភ្ជុងអាវុធគ្រោះថ្នាក់ទៅកានើមនុស្សស្រីម្នាក់ដែលបំផ្លាញគេពីដើមឡើយមិនគ្រប់អីឡូវក៏បង្ហាញមុខមកបំផ្លាញគេម្តងទៀត , មុនដំបូងគេក៏គិតថាគេត្រូវការនាង! តែយូរៗទៅគេបានគិតសារឡើងវិញ គេក៏យល់ថាគេមិនបាននៅស្រលាញ់នាងដូចដែលខួរក្បាលគេប្រាប់ទេ បេះដូងនិងចិត្តរបស់គេនៅតែជាប់ស្ទេលឡានីមិនផ្លាស់ប្តូរ។
« បងពិតជាដាច់ចិត្តមែនហេស? »
« ខ្ញុំដាច់តាំងពីថ្ងៃដែលស្ទេលឡានីចូលមកក្នុងជីវិតខ្ញុំម្ល៉េស! បានហើយ នាងចាកចេញទៅ! ចេញអីឡូវនេះទៅ! ឬក៏ចង់ចេញនៅពេលក្រោយ ពេលដែលសពរបស់នាងនៅត្រឹមតែធូលីដី? » ឮតែពិននេះសេនឌីក៏ហាក់ភ្ញាក់ក្រញាង ក្តាប់ដៃដើរចេញពិវិមានយ៉ាងរហ័សតាមដែលអាចធ្វើបាន។
« ហឺយយ » ងាកមកកាន់កំលោះខាងនេះវិញ គេស្មុគស្មាញស្ទើស្លាប់ទៅហើយ , យ៉ុនហ្គីទម្លាក់កាំភ្លើងចោលនឹងដី សម្រូតខ្លួនចុះលើសាឡុង បិទភ្នែកគិតពីអ្វីដែលគេកំពុងតែជួបប្រទះ! គេមិនដឹងថាគេត្រូវធ្វើបែបណាទើបអាចយកមនុស្សស្រីជាទីស្រលាញ់របស់គេមកវិញ! រឿងដឹងដល់ថេយ៉ុងនិងជីមីនហើយគេគ្មានផ្លូវអាចយកឈ្នះម៉ាហ្វៀទាំងពីរនាក់នោះបានទេ។
...

-វិមានម៉ូដេនវឺស

« ឡាណាជាប្អូនជីដូនមួយរបស់យ៉ុនហ្គី ដូច្នេះហើយយ៉ុនហ្គីក៏ដូចជាបងប្រុសម្នាក់របស់យើង! យើងមិនអាចធ្វើបាបគេបានទេ...យើងដឹងថាគេធ្លាប់យកខាសស្ទេលមកកំដរអារម្មណ៍គេ ប៉ុន្តែរឿងហួសពេលហើយពួកឯងអាចគិតឡើងវិញបានទេ? គេស្រលាញើស្ទេលឡានីខ្លាំងណាស់! ហើយឡានីក៏មើលទៅនៅតែស្រលាញ់គេដែរ » ងាកមកខាងវិមានម៉ូដេនវឺសឯនេះវិញ គ្រប់យ៉ាងហាក់ជ្រួលច្របល់ណាស់! ជីមីន ថេយ៉ុង ជុងហ្គុកនិងខាសសុីកំពុងតែអ្គុយប្រជុំគ្នានឹងរឿងដែលត្រូវចាត់ចែងលើយ៉ុនហ្គី ហើយក៏សុើបជាងមុនទៅទៀតអំពីការស្លាប់របស់ខាសស្ទេលតើវាទាក់ទងនឹងគេឬអត់! ជុងហ្គុកក៏កំពុងតែព្យាយាមនិយាយបញ្ចុះបញ្ចូលព្រោះយ៉ុនហ្គីក៏មិនបានខុសទាំងស្រុង គេបានកែប្រែនាពេលបច្ចុប្បន្នហើយតើស។
« តែកូនស្រីយើងនៅឈឺ! ហើយយើងក៏មិនអាចអោយនាងទៅពាក់ព័ន្ធជាមួយមនុស្សដែលទាក់ទងនឹងការស្លាប់របស់ខាសស្ទេលបែបនេះដែរ! ចុះបើញេជាអ្នកធ្វើឃាតខាសស្ទេល? ឯងគិតថាវាអាចទៅរួចទេ? គេក៏ធ្លាប់ជាសត្រូវរបស់យើង! »
« អាថេយ៍! គិតពីស្ទេលឡានីសិន! មិនបាច់គិតពីគេទេ គេយ៉ាងម៉េចក៏បែបនោះទៅ សំខាន់ឯងត្រូវធ្វើអោយស្ទេលឡានីប្រែដូចដើមសិន! » ជីមីននិយាយកាត់សម្តីរបស់ថេយ៉ុង , នាយកំលោះខាងនោះក៏ស្រាប់តែងើបឈរអស់កម្ពស់ឡើង ងក់ក្បាលតិចៗហាក់បានគិតជាស្រេចថានឹងធ្វើអីលើស្ទេលឡានី។
« ឈាមសងដោយឈាម! យើងសម្រេចចិត្តច្បាស់ហើយ! ស្អែកយើងចាត់គ្រូពេទ្យជំនាញមកពិភាក្សារឿងការបំបាត់ភាពចងចាំរបស់ស្ទេលឡានី! »

To be continued...

ច្បាស់ហើយមែនពូ? អត់អាណិតពូយ៉ុនសោះហ្មងហ៎?😭

~ក្មួយសំណព្វម៉ាហ្វៀ~ Season 4 " ស៊េរី លេខាម៉ាហ្វៀWhere stories live. Discover now