ភាគ ១៣.

1.2K 62 0
                                    

#ក្មួយសំណព្វម៉ាហ្វៀ [រដូវកាលទី ៤]
យ៉ុនហ្គី ហ្គូស្ទៀរេស X ស្ទេលឡានី ម៉ូដេនវឺស
#ភាគ១៣.

-ថ្ងៃថ្មី

« ហើយឬនៅស្ទេលឡានី? » យប់នេះយ៉ុនហ្គីគេរាប់ជាយប់ពិសេស ព្រោះគេនាំស្ទេលឡានីទៅញុំាអាហារក្រោមពន្លឺភ្លើងទានជាលើកដំបូង ហើយគេក៏មានរឿងច្រើនដែលត្រូវប្រាប់នាងដូចគ្នា។
« ហើយៗពូ! » ស្ទេលឡានីចេញមកដោយគ្រងរ៉ូបពណ៍ក្រហមត្រឹមជង្គង់ វាលដៃរួមជាមួយនឹងការផាត់មុខតិចៗនាំអោយនាយកំលោះត្រូវភ្លឹកជាថ្មី តែក៏ប្រញាប់ប្រញាលចេញទៅព្រោះពួកគេបានកក់ហាងរួចទៅហើយ។
...
« ភ្លេចអ្វីភ្លេចទៅ តែកុំភ្លេចគិតពីខ្លួនឯង! » ចូលមកដល់ក្នុងឡាន យ៉ុនហ្គីក៏និយាយបែបនេះព្រោះឃើញថានាងមិនពាក់ខ្សែក្របាត់ ទើបគេរហ័សងើបទៅបំពាក់អោយនាងយ៉ាងស្រួល មិនអោយនាងផុតពីក្រសែភ្នែករបស់គេទេ។
« យើងទៅណាទៅពូ? ពូមិនទាន់ប្រាប់អូនទេ! » ស្ទេលឡានីសួរឡើងបែបនេះ រាងក្រាស់ក៏មិននិយាយ ជំនួសដោយការញញឹមស្រស់បន្តិច នាំអោយចិត្តនាងបាក់ស្រឹប មិននិយាយលេងសើចទេតែតាបុិនេះញញឹមសង្ហាខ្លាំងណាស់។
« បន្តិចទៀតដឹងហើយ! » យ៉ុនហ្គីលូកស្រាក់ដៃនាងបន្តិច មុននឹងបរឡានចេញទៅនាំនាងទៅកន្លែងដែលគេបានគ្រោងទុកនោះ។
...

ប៉ុន្មាននាទីក្រោយ ឡានស្ព័រទំនើបក៏សំចតនៅនឹងមុខភោជនីយដ្ឋានលំដាប់មួយដែលធ្វើឡើងជាលក្ខណៈឯកជនសម្រាប់តែភ្ញៀវពិសេសតែប៉ុណ្ណោះ។

« អញ្ជើញព្រះនាងតូចរបស់បង! » យ៉ុនហ្គីដើរមកបើកទ្វារឡានជូនក្មួយសំណព្វរបស់គេ ដោយទទួលស្រាក់ដៃនាងចេញមកផង , នាយបណ្តើរនាងចូលទៅក្នុងហាងដែលបានកក់ស្រេចនោះ ដោយពួកគេធ្វើដំណើរដល់អាងទឹកខាងក្រោយដែលមានសភាពស្ងាត់ឯកជន មានព្យាណូ និងអាងទឹកយ៉ាងស្រស់ស្អាត។
« អៃយ៉ាស្អាតណាស់ពូ » ស្ទេលឡានីត្រូវបានយ៉ុនហ្គីទាញកៅអីអោយនាងអង្គុយ រួចនាយក៏ដើរទៅអង្គុយលេងព្យាណូ រងចាំអាហារមកដល់នោះ។
« ពូចេះច្រៀង ចេះលេងព្យាណូទៀត? » ស្ទេលឡានីគិតក្នុងចិត្ត សម្លឹងមើលការលេងនិងសម្លេងច្រៀងពិរោះរណ្តំរបស់គេ អត្ថន័យនៃបទនោះដូចជាសារភាពទៅកាន់នរណាម្នាក់ តែនាងមិនបានគិតពីរឿងនេះទេ នាងគិតតែពីសម្លឹងមើលគេដោយស្នាមញញឹម នាងរាប់ខ្លួនឯងជាមនុស្សស្រីសំណាងបំផុតដែលមានគេនៅក្បែរ គេស្រលាញ់ការពារនិងមើលថែនាង ទោះជាគេមិនទាន់សារភាពថាស្រលាញ់ ឬបញ្ជាក់អោយច្បាស់ ក៏កាយវិការរបស់គេទាំងប៉ុន្មាន បង្ហាញថាគេស្រលាញ់នាងស្ទើស្លាប់ទៅហើយ បុរសម្នាក់នេះគេឃោរឃៅណាស់បើសិនជាដឹងពីធាតុក្រោយខ្នងរបស់គេ តែសម្រាប់នាងគេបែរជាជ្រើសពាក់មុខទន់ភ្លន់បំផុតសម្រាប់នាង ជាសុភាពបុរសដ៏ថ្នាក់ថ្នមនាងគ្រប់យ៉ាងទៅវិញ។
« យ៉េ ពិរោះណាស់ពូ! » យ៉ុនហ្គីច្រៀងចប់ភ្លាម ស្ទេលឡានីក៏ទះដៃឡើង នាយក៏ស្រាប់តែងើបឡើងដើរមករកនាងដោយស្នាមញញឹមស្រទន់បំផុតដែលនាងមិនធ្លាប់ឃើញ។
« ពូធ្វើអីហ្នឹងពូ? » នាយស្រាប់តែលុតជង្គង់នៅនឹងមុខនាង ដល់ថ្នាក់ស្ទេលឡានីឆ្លេឆ្លាធ្វើខ្លួនមិនត្រូវ  មិនដឹងថាគេចង់ធ្វើអីដាក់នាង... តែនាងក៏ស្រាប់តែឈប់ធ្មឹងសម្លឹងចាក់ចំកែវភ្នែកគេ កាលបើឃើញថាគេដកចិញ្ចៀនមួយវង់ចេញមកនឹងមុខនាង...
« ព្រមធ្វើជាមិត្តស្រីរបស់បងណា ស្ទេលឡានី! »

To be continued...

ច្រណែនឡើងស្រក់ទឹកភ្នែក😭

~ក្មួយសំណព្វម៉ាហ្វៀ~ Season 4 " ស៊េរី លេខាម៉ាហ្វៀOnde histórias criam vida. Descubra agora