ភាគ ១៩.

1K 51 1
                                    

#ក្មួយសំណព្វម៉ាហ្វៀ [រដូវកាលទី ៤]
យ៉ុនហ្គី ហ្គូស្ទៀរេស X ស្ទេលឡានី ម៉ូដេនវឺស
#ភាគ១៩.

...

« បងនៅមិនអស់ចិត្តនឹងនាងក្មេងនោះទៀតហេស? » យប់យន់រៀងស្ងាត់បន្តិច រាងក្រាស់ដែលទើបនឹងត្រូវស្ទេលឡានីចាកចេញពីគេនេះ គេគ្មានអារម្មណ៍ក្នុងខ្លួនសោះតែម្តង ចិត្តគេចង់ឃាត់នាងពីល្ងាចមិញតែកាយវិការគេគឺនៅស្ងៀម ហាក់មិនអាចកម្រើកបានសោះ , ខួរក្បាលគេបញ្ជាក់ថាគេនៅស្រលាញ់សេនឌី តែពេលដែលបានសេនឌីមកក្បែរ បេះដូងគេដូចជាគ្មានប្រតិកម្មអ្វីទាល់តែសោះ។
« សេនឌី! ហេតុអីក៏នាងទើបតែត្រឡប់មករកខ្ញុំវិញពេលនេះ? ពេលដែលខ្ញុំគ្មានស្ទេលឡានីហេតុអីក៏នាងមិនមក? » ទីបំផុតគេក៏ងើបសួរទៅកាន់សេនឌីនីវអ្វីដែលគេឆ្ងល់និងចង់ដឹងនោះ , សេនឌីក៏ស្ងាត់ព្រោះនាងមិនដឹងត្រូវឆ្លើយរបៀបណា មូលហេតុថែលនាងមកគឺមិនមែនដើម្បីគេទេ! នាងមកដើម្បីសងសឹកគ្រួសារម៉ូដេនវឺសតែប៉ុណ្ណោះ! ហើយពេលនេះនាងក៏ធ្វើវាបានសម្រេច! ស្ទេលឡានីឈឺស្ទើស្លាប់ខ្លួននោះជាភាពជោគជ័យរបស់នាងហើយ។
« ខ្ញុំគ្រាន់តែចង់ប្រើពេលកែខ្លួន ខ្ញុំដឹងថាខ្ញុំខុសដែលទៅចោលបង ខ្ញុំក្រែងចិត្តបងទើបខ្ញុំសម្ងំមួយរយៈធំសិន ពេលនោះខ្ញុំពិតជាត្រូវទៅតាមម៉ាក់មែន! ទើបមិនបាននិយាយអ្វីប្រាប់បង... » មើលតាមពាក្យសម្តីរបស់នាងក៏ដឹងគ្រាន់តែជាលេស...

-ប៉ុន្មានឆ្នាំមុន

« ឯងល្ងង់ណាស់សេនឌី!!! ឯងរត់ចោលអាយ៉ុនហ្គីធ្វើអី? ពេលនេះគ្រួសារម៉ូដេនវឺសទម្លាក់យើងចុះដល់បាតហើយ! ក្រុមហ៊ុនវាទម្លាក់យើងដល់បាតហើយឯងឃើញទេ? »
« បើខ្ញុំឈប់ស្រលាញ់គេហើយ ប៉ាអោយខ្ញុំនៅយ៉ាងម៉េច?ន » នៅប្រទេសហូឡង់នេះ ភាពរញ៉េរញ៉ៃក៏កើនឡើងមិនតិច រាងចំណាស់បោកប្រាស់ឯកសារនៅនឹងមុខកូនស្រី បន្ទាប់ពីដឹងថាក្រុមហ៊ុនថ្មីមួយទៀតនោះ បំបាក់ក្រុមហ៊ុនគាត់ទាំងស្រុង ទោះជាដឹងថាគ្រួសារម៉ូដេនវឺសមិនស្គាល់គាត់ ទម្លាក់គាត់ដោយប្រយោលគ្មានចេតនាក៏មនុស្សមានមហិច្ចតាខ្ពស់ លោភលន់ អាត្មានិយមដូចជាគាត់នេះនៅមិនស្ងៀមដដែល។
« ស្តាប់ណា សេនឌី ស្ទេនសុី!!! ទោះជាត្រូវប្រើពេលប៉ុន្មានឆ្នាំ ត្រូវធ្វើយ៉ាងម៉េច រកវិធីណាក៏ដោយ ឯងត្រូវបំផ្លាញសមាជិកគ្រួសារម៉ូដេនវឺសណាម្នាក់អោយបានជាដាច់ខាត! បើឯងធ្វើមិនបាន! ឈ្មោះឯងគ្មាននៅក្នុងបញ្ជីគ្រួសារទៀតទេ! »
« ចាស៎ ប៉ា! »
__________________________________

« ស្ទេលឡានី...បើកទ្វារអោយម៉ាក់យាយបន្តិចបានទេ? ឡានី... » សម្រែករបស់ខាសសុីហាក់គ្មានន័យអ្វីសោះ នាងបានឈរគោះទ្វារបន្ទប់ស្ទេលឡានីប្រមាណជា 10 នាទីហើយតែគ្មានបានការអីសោះទើបនាងសម្រេចដើរចុះទៅខាងក្រោមវិញដោយភាពអស់សង្ឃឹមរលីងក្នុងខ្លួន។
« ហឺយ » មកដល់សួនទឹកក្រោយផ្ទះ ខាសសុីក៏ដាក់ខ្លួនអង្គយតចុះ បណ្តែតជើងក្នុងទឹក , ទឹកភ្នែករបស់នាងក៏ស្រាប់តែហូរមក នាងនឹកឍើញស្ទេលឡានីនាងក៏នឹកឃើញខាសស្ទេលកូនស្រីតែមួយគ្រាប់គត់របស់នាងដូចគ្នា។
« កើតអីខាសសុី? អូនមិនដែលយំបែបនេះទេ! » មិនបានប៉ុន្មានជីមីនក៏ចូលមកលួងលោមនាង , ស្រីស្រស់លើកដៃជូតទឹកភ្នែក ងើយសម្លឹងទៅព្រះចន្ទដែលនាងតែងតែប្រដូចនឹងខាសស្ទេល...
« គ្មានអីធំដុំទេ! អូនគ្រាន់តែនឹកកូនស្ទេល ហើយក៏អាណិតស្ទេលឡានីដែលមកជួបរឿងបែបនេះ! អូនឆ្ងល់ថាហេតុអី! ហេតុអីបានជាខាសស្ទេល និង ស្ទេលឡានីមកជួបជីវិតដែលគ្មានក្តីសុខពេញទីបែបនេះ? ហេតុអីក៏ផ្តល់ពេលរីករាយអោយទៅពួកនាងតិចជាងពេលឈឺចាប់ទៅវិញ? វាមិនស្មើភាពគ្នាទេជីមីន! »
« បងមិនដឹងធ្វើបែបណាទេ...មានតែធ្វើតាមថេយ៉ុងហើយ! ជុងហ្គុកក៏ស្របតាមអាថេយ៍ដូចគ្នា! »
« ថេយ៉ុងគេមានគម្រោងអីហេស? ប្រាប់អូនបានទេ? »
« គេចង់លុបការចងចាំរបស់ ស្ទេលឡានី! »

To be continued...

~ក្មួយសំណព្វម៉ាហ្វៀ~ Season 4 " ស៊េរី លេខាម៉ាហ្វៀDonde viven las historias. Descúbrelo ahora