ផ្តើមរឿង

3.6K 125 5
                                    

#ក្មួយសំណព្វម៉ាហ្វៀ [រដូវកាលទី ៤]
យ៉ុនហ្គី ហ្គូស្ទៀរេស X ស្ទេលឡានី ម៉ូដេនវឺស
#ផ្តើមរឿង + ភាគ ១.

ជីវិតពេញវ័យក្រមុំសមតែជាវ័យដែលមានភាពរីករាយទទួលបានសេរីភាព មានក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត បូករួមនឹងកើតក្នុងគ្រួសារអភិជនទៀតនាងគួរតែរស់នៅមានសំណាងបំផុត ប្រើជីវិតដូចព្រះនាងទើបត្រូវ តែនាងបែរជាមកជួបការខ្វះខាតភាពកក់ក្តៅ រស់នៅក្រោមការនឹករលឹក នឹកនាដល់ម្តាយគ្មានថ្ងៃស្រាកស្រាន្តទៅវិញ។

« ពួកយើងបែកគ្នាទៅស្ទេលឡានី! ម៉ាក់បងមិនព្រមទទួលអូនទេ! អូនគ្មានម្តាយ! តើពិធីរៀបការឯណាដែលប្រព្រឹត្តទៅដោយគ្មានម្តាយខាងស្រីនោះ? គ្រួសារបងមិនព្រមទេ! »កំលោះសង្ហារជះសម្តីទៅកាន់នាងតូច រួមទាំងកន្រ្តាក់ប្រលែងដៃនាង ដើរបែរខ្នងចេញពីនាងយ៉ាងដាច់អាល័យមិនបានគិតថានាងនិងគេធ្លាប់ជាសង្សារនឹងគ្នាអីសោះ។
« អ្ហឹក ប៉ា... » ស្ទេលឡានីបែរខ្នងបម្រុងដើរចូលផ្ទះវិញ តែនាងក៏ជ្រួសផ្លូវនឹងឪពុករបស់នាង បើតាមទឹកមុខរបស់ថេយ៉ុងគឺគេបានឃើញសកម្មភាពមុននេះអស់ហើយ។
« កូនយំដោយសារមនុស្សប្រុសប្រភេទនេះហេស? សម្លឹងមកប៉ាមក! » ថេយ៉ុងចាប់ក្រសោបមុខកូនស្រីវ័យ 20 ឆ្នាំរបស់គេដោយទឹកមុខស្រទន់ៗពោរពេញទៅដោយក្តីស្រលាញ់ , នាងរស់នៅប្រើជីវិតជាង 20 ឆ្នាំនេះជាមួយគេ គេអាណិតកូនស្ទើស្លាប់ទៅហើយ មានតែពីរនាក់ឪពុកកូន ហើយនាងក៏រងការមើលងាយច្រើនផងដែរ អ្នកណាក៏ថានាងគ្មានម្តាយ នាងឈឺឆ្អែតហើយនាងសមនឹងទទួលបានការថ្នាក់ថ្នមជាងនេះ!
« កូនមានមុខមាត់ដូចខាសស្ទេលខ្លាំងណាស់! ត្រូវចាំណាស្ទេលឡានី! ហាមទន់ជ្រាយ! ត្រូវរឹងមាំកាចឆ្នាស់ដូចម៉ាក់របស់កូន! កុំស្រលាញ់អ្នកដទៃជាងខ្លួនឯងអីណា ធ្វើខ្លួនអោយរឹងមាំអោយដូចម៉ាក់របស់កូន សង្ឃឹមថាវត្តមានកូនរស់នៅលើលោកដ៏អួរអាប់មួយនេះ កូនអាចនឹងប្រើជីវិតអោយស្រស់ថ្លាជាងពេលដែលម៉ាក់កូននៅទីនេះ! កុំអោយពិភពលោកមួយនេះធ្វើបាបកូនបានអោយសោះ! » ថេយ៉ុងស្រដីឡើងទៅកាន់កូនស្រី លើកដៃជូតទឹកភ្នែកនាងយ៉ាងស្អាតផង គេត្រូវតែប្រាកដចិត្តថានាងនឹងមិនអី ព្រោះជីវិតរបស់គេនៅសល់តែនាងម្នាក់គត់។
« ប៉ាមានមនុស្សចង់ណែនាំអោយកូនស្គាល់! » បានឃើញឡានមួយសំចតនៅមុខផ្ទះហើយ គេក៏អាចស្មានដឹងថាវត្តមានមនុស្សដែលគេចង់ជួបជាយូរបានមកដល់ហើយ។
...

« នាងពិតជាមានមុខមាត់ដូចខាសស្ទេលឡាណាស់! មុខកាចជាងខាសស្ទេលទៅទៀត! » នាយកំលោះវ័យស្របាលនឹងថេយ៉ុង និយាយឡើងដោយទឹកមុខស្មើធេងតាមទម្លាប់មិនដែលញញឹមរបស់គេ តាមពិតទៅគេជាបងប្អូនធម៍របស់ថេយ៉ុង គេស្អាត គេសង្ហារ គេមានទ្រព្យស្តុកស្តម្ភតែចរិតត្រជាក់ល្ហឹមរបស់គេកែមិនបានសោះ! តែចរិតមួយនេះហើយដែលនាំអោយគេកាន់តែមានភាពទាក់ទាញ មិនសូវនិយាយមិនសូវបង្ហាញអារម្មណ៍តែក៏ជំនួសដោយការបង្ហាញកាយវិការវិញ មនុស្សស្រីដែលយកបេះដូងគេបាន ប្រាកដជាសំណាងជាងគេលើលោកហើយ។
« ពូសង្ហារ! ពូឈ្មោះអី? » ស្ទេលឡានីនិយាយឡើងកាត់ភាពស្ងប់ស្ងាត់បង្ហាញ ចរិតក្រមិចក្រមើមនៅមិនស្ងៀម រលៀមដូចកូនក្មេងរបស់នាងធ្វើអោយនាយកំលោះខាងនោះត្រូវប្រែទឹកមុខបន្តិច មិនរឹងដូចដុំថ្មដូចមុននេះទេ។
« យ៉ុនហ្គី ហ្គូស្ទៀរេស! »
( កាចតែមុខពិតមែនហើយនេះ! ពុទ្ធោរអើយខ្ញុំឆាប់មាអារម្មណ៍ជាមួយក្មេងម្នាក់នេះម្ល៉េះ? ) យ៉ុនហ្គីគិតក្នុងចិត្តសម្លឹងមុខតូចច្រមិចដែលញញឹមយ៉ាងស្រស់មកកាន់គេ កាន់តែសម្លឹងមុខរបស់នាង បេះដូងគេក៏កាន់តែលោតញាប់ ហេតុអីក៏នាងខុសប្លែកពីមនុស្សស្រីដទៃម្ល៉េះ? គ្មានស្រីម្នាក់ណាដែលធ្វើអោយចិត្តគេរង្គោះរង្គើដល់ថ្នាក់នេះទេ! ហើយនេះគេទើបតែជួបនាងលើកទីមួយសោះ។
« រីករាយដែលបានជួបលោកពូសង្ហា! ហិហិ ពូសង្ហារជាងប៉ាៗទៀត »
« កុំសម្លឹងមុខយើងបែបនេះបានទេនាងតូច? »

To be continued...

នេះបានគេហៅថា ឃើញភ្លាមចាប់ចិត្តភ្លែត សំខាន់ពេញចិត្តទេ ភាគទី ១ នេះ?😭

~ក្មួយសំណព្វម៉ាហ្វៀ~ Season 4 " ស៊េរី លេខាម៉ាហ្វៀحيث تعيش القصص. اكتشف الآن