ភាគ ២៨.

1.1K 54 0
                                    

#ក្មួយសំណព្វម៉ាហ្វៀ [រដូវកាលទី ៤]
យ៉ុនហ្គី ហ្គូស្ទៀរេស X ស្ទេលឡានី ម៉ូដេនវឺស
#ភាគ២៨.

សំណួរសួរថាបើនាងនៅរស់ម៉េចក៏នាងមិនមករកស្ទេលឡានី? មិនមករកថេយ៉ុង? ចម្លើយគឺនាងមិនចាំនរណាទាំងអស់ នាងបើកភ្នែកឡើងមកគឺឃើញត្រឹមវត្តមាន ជុងហ្គុកនិងស្កាយឡាណា ហើយពួកគេក៏ប្រើពេលអោយនាងបានសម្រាកជាច្រើនឆ្នាំ អោយនាងព្យាយាមចងចាំបន្តិចម្តងៗមិនបង្ខំនាងទេ ហើយក៏ជាពិសេសមិនទាន់អោយនាងបានឃើញថេយ៉ុងព្រោះគេជាចំណែកធំបំផុតដែលធ្វើអោយជីវិតនាងប្រែប្រួលសឹងទាំងស្រុង ហើយពេលនេះនាងក៏បានសិក្សាខ្លះពីកូនស្រីរបស់នាង ព្រោះនាងបង្កើតស្ទេលឡានីហើយនាងមិនដែលនឹងបានប៉ះស្ទេលឡានីចិញ្ចឹមបីបាច់ស្ទេលឡានីសូម្បីបន្តិច។

« ម...ម៉ាក់? » ទឹកភ្នែកមួយតំណក់ស្រក់ហូរចុះកាត់ផែនថ្ពាល់ស្រីស្រស់ , ស្ទេលឡានីទម្លាក់កាំភ្លើងចុះ សម្លឹងទៅមនុស្សស្រីម្នាក់ដែលនាងបានត្រឹមសម្លឹងរូបថត មិនដែលនឹងស្រមៃថាអាចឃើញផ្ទាល់ទេ តែពេលនេះនាងបែរជាលេចមុខនៅចំពោះមុខគ្រប់គ្នា មិនដឹងថាវាជាការយល់សប្តិឬក៏យ៉ាងណាទេ...
« កូនម៉ាក់... » ខាសស្ទេលរត់ចូលមករកកូនស្រីដោយយំសស្រាក់ , អ្នកជាឪពុកដែលមកតាមពីក្រោយបន្ទាប់ពីសម្តែងចប់សព្វគ្រប់នោះ នាយសឹងតែទន់ជង្គង់សន្លប់ទៅហើយ , មនុស្សស្រីដែលគេចាំជាង 20 ឆ្នាំ គេនៅមានឪកាសជ្រើសរើសមនុស្សថ្មីបានច្រើនណាស់ ប៉ុន្តែគេប្រើជីវិតរបស់គេចាំមនុស្សម្នាក់ដែលគេមិនដែលរំពឹងថានាងនឹងអាចត្រឡប់មករកគេវិញទេ តែពេលនេះគ្រប់យ៉ាងផ្លាស់ប្តូរច្រើនណាស់! នាងត្រឡប់មករកគេវិញទាល់តែបាន។
« អ្ហឹក៎ ស្ទេល! » ថេយ៉ុងរត់មកអោបក្រសោបខាសស្ទេលកាលបើឃើញថាស្ទេលឡានីបានដកខ្លួននោះ , ខាសស្ទេលមិនបានប្រកែកឬក៏និយាយអ្វី នាងក៏បានដឹងច្បាស់ថាគេជាមនុស្សម្នាក់ដែលនាងស្រលាញ់បំផុតហើយក៏ស្អប់បំផុត ជំនួសដោយការមិនរើនាងបែរជានៅស្ងៀមអោយគេអោបតាមចិត្ត នាងក៏ដឹងថាគេនឹកនាងប៉ុណ្ណាដែរ។
« ខាសស្ទេលឡា...បង- បងមិនដឹងត្រូវនិយាយបែបម៉េចទេ.. » ថេយ៉ុងប្តូរពីការអោបនាង មកក្រសោបមុខនាងស្រាលៗ , ខាសស្ទេលក៏ដកដៃគេចេញបន្តិច មុននឹងលើកនិយាយរឿងគ្រប់យ៉ាង ជាពិសេសដោះស្រាយអោយគ្រប់គ្នាឈប់យល់ច្រលំលើយ៉ុនហ្គីទៀត ព្រោះយ៉ុនហ្គីក៏ដូចជាបងប្រុសរបស់នាង គេមិនបានខុសឯណា។
« សម្រេចថាពិននេះដោះស្រាយរួចឬនៅ? ហេហេ » ជុងហ្គុកសួរឡើងដោយសើចតិចៗកាលបើបានឃើញថាគ្រួសារគេជុំគ្នាវិញបែបនេះ គេក៏ដឹងថាគេខុសតិចតួចដែលសុខចិត្តលាក់ខាសស្ទេលជាង ២០ ឆ្នាំ វាជាការសម្រេចចិត្តដ៏ល្អបំផុត ព្រោះពេលនេះខាសស្ទេលពិតជាទទួលបានលទ្ធផលសុខភាពល្អណាស់។
« យើងមានរឿងត្រូវនិយាយជាមួយនាងច្រើនណាស់! » ថេយ៉ុងបោះសោរឡានអោយទៅជុងហ្គុកបន្តិច មុននឹងអូសនាំខ្លួនខាសស្ទេលចូលទៅក្នុងវិមានបាត់ ទុកអោយរាងក្រាស់ម្នាក់ទៀតដែលទើបនឹងមកដល់នោះជ្រឹមចិញ្ចើមមិនពេញចិត្តភ្លាម។
« នែ! អាចង្រៃ នាំកូនស្រីយើងទៅណា? អោយស្ទេលមកយើងវិញអាម្សៀតនេះ! »
« ហឹកៗៗ »
« ហាក៎ អូនយំធ្វើអីខាសសុី? »
« អ្នកស្រុកអាកញ្ចាស់ឯង បានជួបកូនវិញមិនយំទេហេស? ហឹកៗ សួរដូចឡប់ អាឡប់ »

To be continued...

ទោះមួយលានឆ្នាំទៀតក៏ខាសសុីនៅតែកាច😔😔

~ក្មួយសំណព្វម៉ាហ្វៀ~ Season 4 " ស៊េរី លេខាម៉ាហ្វៀOnde histórias criam vida. Descubra agora