នៅពេលល្ងាចដល់ម៉ោងចេញពីធ្វើការ ជុងហ្គុក បានទៅរក ថេយ៉ុង នៅឯក្រុមហ៊ុនរបស់គេភ្លាមព្រោះដឹងថាគេប្រាកដជាមិនទាន់ត្រឡប់ទៅផ្ទះនៅឡើយទេហើយវាក៏ដូចជាអ្វីដែលនាយបានគិតទុកពិតមែន
< ក្រាក >
< រវល់ទេ ចូលទៅបានឬអត់? > ជុងហ្គុក បើកទ្វាថ្នមៗហើយស្រដីសួរ ថេយ៉ុង ព្រោះនាយកំពុងឈរនៅខាងក្រៅមិនទាន់ចូលទៅក្នុងការិយាល័យធ្វើការរបស់គេនៅឡើយទេ
< ជុង! ចូលមក > ថេយ៉ុង ងើបមុខឡើងប្រាប់ទៅនាយទាំងញញឹមយ៉ាងស្រស់ទើប ជុងហ្គុក បិទទ្វាវិញហើយដើរចូលទៅឈរនៅក្បែរគេ
< កាលពីថ្ងៃត្រង់ឯងបានផ្ញើរអាហារទៅអោយខ្ញុំត្រូវទេ? > ជុងហ្គុក
< ត្រូវហើយ តើយ៉ាងមិចដែររសជាតិឆ្ងាញ់ឬអត់? > ថេយ៉ុង
< ធម្មតា > ជុងហ្គុក
< ធម្មតា? > ថេយ៉ុង សម្លឹងមើលនាយទាំងទឹកមុខ ក្រញូវ! គេខាងចូលផ្ទះបាយជាច្រើនឆ្នាំហើយតែនេះគេខំធ្វើវាដោយផ្ទាល់ដៃមុតកាំបិតផងអីផងតែនាយ បែរជាមកនិយាយថារសជាតិធម្មតា?
< អៅ? អញ្ចឹងឯងចង់អោយខ្ញុំនិយាយយ៉ាងមិច? > ជុងហ្គុក ទម្លាក់ខ្លួនអង្គុយចុះនៅលើតុធ្វើការរបស់
រាងតូចហើយស្រដីឡើងព្រមទាំងធ្វើមុខឆ្ងល់< មិនដឹងមិនបាច់និយាយស្អីទាំងអស់! ឆើស
ចាំមើលលើកក្រោយអញឈប់ធ្វើអោយសុីទៀត ហើយ > ចុងប្រយោគ ថេយ៉ុង លួចនិយាយខ្សិបៗតិចៗម្នាក់ឯង តែបើនាយនិយាយចេញមកអ៊ីចឹងមិនអោយគេខឹងយ៉ាងមិច? មនុស្សខំធ្វើអោយញាំហើយគួរតែនិយាយសរសើរត្រឹមមួយម៉ាត់អោយអ្នកធ្វើ សប្បាយចិត្តខ្លះក៏ល្អមិនមែនចេញមកអត់ជាតិអញ្ចឹងទេ!!< ខ្ញុំលឺឯងនិយាយណា៎ > ជុងហ្គុក
< លឺហើយយ៉ាងមិច? > ថេយ៉ុង
< ក៏...> ជុងហ្គុក អោនសម្លឹងមើលមុខគេព្រមទាំងញញឹមកំហូចមុននឹងទម្លាប់បបូរមាត់ទៅថើបបបូរ មាត់ទន់ផ្អែមមួយនោះ
ប៉ុន្តែរាងតូចបែរជានៅស្ងៀមមិនបានថើបតប.តអ្វីទៅនាយវិញឡើយព្រោះគេកំពុងខឹងអន់ចិត្ត ជុងហ្គុក ឃើញអញ្ជឹងក៏ដកមាត់ចេញវិញចាប់ក្រសោបមុខគេអោយងើយសម្លឹងមើលមកខ្លួន
YOU ARE READING
YOU WILL BE MINE AGAIN ♥️🔞[ចប់]
General Fictionស្នេហាមួយដែលបានកើតចេញឡើងដោយការលួចលាក់គ្មាននរណាដឹងរឿងប៉ុន្តែពួកគេទាំងពីរក៏ត្រូវបែកគ្នាវិញដោយគ្មានមូលហេតុ! ទើបធ្វើអោយអ្នកម្ខាងទៀតដែលនៅមិនទាន់ដាច់អាល័យព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអោយបានមនុស្សដែលគេស្រលាញ់ត្រឡប់មកវិញក្លាយជារបស់គេម្ដងទៀត។ ចន ជុងហ្គុក x គីម...