ភាកបញ្ចប់ : បើសិនជាតិក្រោយមានពិតសូម្បីអោយពួកយើងក្លាយជាគូរនឹងគ្នា🖤

5.8K 324 25
                                    

ថេយ៉ុង បានចូលទៅសង្ងំយំនៅក្នុងផ្ទះបាយដល់ដង្ហក់ទើបគេដើរចេញមកវិញទាំងភ្នែកឡើងហើមគេព្យាយាមមិនអោយទឹកភ្នែកហូរស្រក់ចុះមកដែរតែដូច ជាមិនស្ដាប់គេឡើយមិនថាគេប្រឹងជូតយ៉ាងណាវានៅតែហូរស្រក់ចុះមកមិនឈប់តែពេលមកដល់ខាង ក្រៅស្រាប់តែបានជួបនឹង ជុងហ្គុក! នាយសម្លឹងមើលគេមិនដាក់ភ្នែកទាំងទឹកភ្នែកនាយកំពុងតែហូរដូចគ្នាដោយក្នុងដៃនាយកំពុងកាន់អ្វីម្យ៉ាង

< ជុងហ្គុក គឺ...> ថេយ៉ុង សម្លឹងមើលក្រដាសមួយសន្លឹកជាមួយនឹងថ្នាំទៅក្នុងដៃ ជុងហ្គុក ចំណែកឯទឹកភ្នែកគេវិញវាកំពុងតែចាប់ផ្ដើមហូរស្រក់ចុះមកសារជាថ្មី

< ហេតុ...ហេតុអី? ហ្ហឹកៗ > ជុងហ្គុក ទន់ជង្គង់ដួលនៅចំពោះមុខគេទាំងទឹកភ្នែក នាយទើបតែបានប្រើពេលវេលាជាមួយនឹងក្ដីស្រលាញ់របស់ខ្លួនអោយទៅគេមិនទាន់នឹងបាន 24 ម៉ោងយ៉ាងពេញលេញផងប៉ុន្តែពេលនេះស្រាប់តែបានដឹងដំណឹងដល់សែន អាក្រក់មួយនេះទៅវិញ

មុននេះក្រោយពេល ថេយ៉ុង រត់ចូលមកខាងក្នុងផ្ទះបាត់នាយប្រញាប់រត់មកតាមតែបានឃើញទ្វាក្នុង
ផ្ទះបាយចាក់សោទើបដឹងថារាងតូចកំពុងសង្ងំនៅ ក្នុងនោះប៉ុន្តែនៅពេលនឹងនាយមិនបានខ្វល់អ្វីច្រើនឡើយព្រោះគិតថាប្រហែលជាខ្លួននិយាយអ្វីឬបានធ្វើអ្វីមួយខុសទើបគិតថាពេលគេចេញមកវិញចាំនិយាយគ្នា

តែដោយសារនាយទើបលេងជាមួយនឹងក្មេងៗរួចមកធ្វើអោយនាយមានអារម្មណ៍ថាស្អុះស្អាប់បានជាគិត ថាដើរចូលទៅក្នុងបន្ទប់ដើម្បីងូតទឹកសម្អាតខ្លួនចេញ តែពេលនោះនាយបានយកទូរស័ព្ទទៅទុកនៅលើតុជិតក្បាលគ្រែគេងស្រាប់តែបានឃើញថតតុបិទមិនជិតថែមទាំងឃើញក្រដាសអ្វីមិនដឹងនៅក្នុងថតតុមួយនោះតែជាហេតុចង់ដឹងខ្លាំងពេក ជុងហ្គុក បើកថតតុយកក្រដាសនោះមកមើលតែបន្ទាប់ពីបានអានអក្សរនៅក្នុងក្រដាសមួយសន្លឹកនោះហើយមិនដឹងថាទឹកភ្នែកមកពីណាឡើយបានហូរស្រក់ចុះមកដូចបាក់ទំនប់ព្រោះតែក្នុងក្រដាសមួយនោះបានសរសេរថា ថេយ៉ុង គេមានជំងឺដាច់សរសៃឈាមខួរក្បាល...

< ជុង > ថេយ៉ុង មិនដឹងថានិយាយអ្វីព្រោះរឿងមក ដល់ថ្នាក់នេះតើអោយគេធ្វើយ៉ាងមិច? ប៉ុន្តែបើសិន ជាថ្ងៃនៅនោះនាយជឿពាក្យសម្ដីខ្លួនតែបន្តិចរឿងបែប នេះក៏ប្រហែលជាវាមិនកើតឡើង!

You've reached the end of published parts.

⏰ Last updated: Nov 11, 2022 ⏰

Add this story to your Library to get notified about new parts!

YOU WILL BE MINE AGAIN ♥️🔞[ចប់]Where stories live. Discover now