ចំណែក ជុងហ្គុក កំពុងឈរនៅពីក្រោយរាងតូចឯណេះគឺថាហាក់ដូចជាគាំងហាស្ដីលែងចេញតែម្ដងព្រោះមិនគិត ថេយ៉ុង គេសាហាវដល់ថ្នាក់នេះដៃរបស់គេកំពុងកាន់កាំភ្លើងគឺជាដូចមនុស្សស្ទាត់ជំនាញយ៉ាងអញ្ចឹង
< លោកគីមឆាប់ថយចេញភ្លាម! រឿងនេះវាមិនបាន ពាក់ព័ន្ធជាមួយនឹងលោកទេកុំធ្វើអោយខ្ញុំអស់ទ្រាំអោយសោះ > ប៉ារបស់ ឌីលីស បានស្រដីប្រាប់ទៅ
ថេយ៉ុង ប៉ុន្តែមើលទៅគេដូចជាគ្មានខ្លាចញញើតជាមួយនឹងពាក្យសម្ដីគាំរាមរបស់គាត់ឡើយ< ធ្វើទៅអោយតែលោកហ៊ាន! ក្រែងខ្ញុំបានប្រាប់រួច ហើយមិនអញ្ចឹងថាគេមិនបានដឹងរឿងអ្វីទេព្រោះខ្ញុំនេះហើយជាអ្នកវៃកូនប្រុសលោកកុំអូសទាញគេអោយចូលមកពាក់ព័ន្ធទាំងគេមិនបានដឹងរឿង
អ្វី! > ថេយ៉ុង និយាយប្រាប់ទាំងមុខមាំមិនព្រមទម្លាក់កាំភ្លើងចុះឡើយ< បើសិនជាលោកនិយាយបែបហ្នឹងហើយបានតើ...> ប្រុសម្នាក់នោះសម្លឹងមើលទៅ ថេយ៉ុង មិនដាក់ភ្នែកទាំងកាំភ្លើងកំពុងនៅតែភ្ជង់ទៅគេដដែលគាត់រកនឹងបាញ់គេពិតមែនទៅហើយប៉ុន្តែក៏បានលឺសម្លេងមួយស្រែកឡើងមក
< ប៉ា!! > ឌីលីស ស្រែកឡើងហើយប្រញាប់រត់ទៅគ្រវាសកាំភ្លើងចេញពីដៃឪពុកដើម្បីកុំអោយគាត់បាញ់ ថេយ៉ុង
< ឌីលីស កូនធ្វើឆ្គួតស្អីនឹងហ្ហាស? > អ្នកជាឪពុក បានងាកទៅស្រែកដាក់កូនប្រុសទាំងមិនយល់
< ប៉ាចង់សម្លាប់គេធ្វើអី? > ឌីលីស ចង់សំដៅទៅ
ថេយ៉ុង តែរាងតូចបែរជាឈរធ្វើមុខស្មើរ< ក្រែងគេបានវៃកូនដល់ថ្នាក់ដេកពេទ្យនោះអីក្បាលកូនកំពុងតែរុំបង់បែបនេះក៏ដោយសារតែគេមិនអញ្ចឹង? > អ្នកជាឪពុក និយាយហើយចង្អុលទៅលើក្បាលកូនប្រុសដែលកំពុងរុំបង់
ដោយសារមុននេះ ឌីលីស បានសួរម្ដាយរបស់គេថាឪពុកគេទៅណាគាត់បានប្រាប់គេប៉ារបស់គេកំពុង តែមករករឿង ថេយ៉ុង នឹង ជុងហ្គុក វិញទើបគេប្រញាប់ចេញពីមន្ទីរពេទ្យមកតាមគាត់
< ការពិតខ្ញុំជាអ្នកខុសដោយខ្លួនឯង! > ឌីលីស
< ឌីលីស! > ក្រោយពេលបានលឺអញ្ចឹងឪពុក
ឌីលីស ឈរធ្វើមុខមិនយល់
YOU ARE READING
YOU WILL BE MINE AGAIN ♥️🔞[ចប់]
General Fictionស្នេហាមួយដែលបានកើតចេញឡើងដោយការលួចលាក់គ្មាននរណាដឹងរឿងប៉ុន្តែពួកគេទាំងពីរក៏ត្រូវបែកគ្នាវិញដោយគ្មានមូលហេតុ! ទើបធ្វើអោយអ្នកម្ខាងទៀតដែលនៅមិនទាន់ដាច់អាល័យព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអោយបានមនុស្សដែលគេស្រលាញ់ត្រឡប់មកវិញក្លាយជារបស់គេម្ដងទៀត។ ចន ជុងហ្គុក x គីម...