EP15 : ហ្គេមថ្មី!

1.8K 148 0
                                    

ក្រោយពេលត្រឡប់មកពីឃ្លាំងទំនិញវិញ ថេយ៉ុង
នៅអង្គុយញាំបាយតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ក្នុងខួរក្បាលរបស់គេកំពុងរឿងជាច្រើន ទោះបីជាគេអាចនឹងបំផ្លាញ់លោក ហាន់ជុន បានវិញក៏ដោយប៉ុន្តែមិនមែនមានតែគាត់ឯណាដែលស្អប់មិនចូលចិត្តចង់ធ្វើបាបគេនោះគឺប្រាកដណាស់ថាមានមនុស្សជាច្រើនទៀតដែលស្អប់គុំគួនគេដូចគ្នាអញ្ចឹងហើយទើប គេកំពុងតែគិតរកវីធីទប់ស្កាត់ឬធ្វើយ៉ាងណាកុំអោយពួកមនុស្សទាំងនោះធ្វើបាបគេបាន

< អ្នកប្រុសតូច! អ្នកប្រុសតូច !! > អ៊ំស្រីបានស្រែកហៅ ថេយ៉ុង រៀងខ្លាំងបន្តិចដោយសារឃើញគេគិតតែអង្គុយភ្លឹកមិនដឹងថាជាកំពុងតែគិតអ្វីឡើយ

< ហ្ហា...ហ្ហាស៎ អ៊ំមានការអីឬ? > ថេយ៉ុង ប្រញាប់ភ្ញាក់ពីការភ្លឹកវិញហើយងាកទៅសួរគាត់

< គឺគ្មានអ្វីឡើយ ខ្ញុំគ្រាន់តែឃើញអ្នកប្រុសតូចអង្គុយភ្លឹកទើបស្រែកហៅនឹងណា៎តើអ្នកប្រុសកំពុងតែគិត ដល់រឿងអ្វីទៀតហើយមែនទេ? >

< ខ្ញុំគិតថា អាឡិច ប្រាកដជាបានប្រាប់រឿងនោះដល់អ៊ំរួចហើយ > ថេយ៉ុង និយាយព្រោះនៅពេលមកដល់ផ្ទះវិញភ្លាមអ៊ំស្រីបានហៅ អាឡិច អោយចូលទៅក្នុងផ្ទះបាយប្រាកដណាស់ថាគេបានប្រាប់រឿងនោះដល់គាត់រួចហើយ

< ទើបអ្នកប្រុសតូចកំពុងមានកង្វល់ថាគេម្នាក់នោះអាចនឹងត្រឡប់មកសងសឹកវិញទៀតឬ? >

< ត្រូវហើយ ប៉ុន្តែមិនមែនមានតែគេម្នាក់ឡើយហើយ ដែលគិតចង់ធ្វើបាបខ្ញុំអាចប្រហែលជានៅមានអ្នក ណាផ្សេងទៀតដែលគុំគួនខ្ញុំដូចគ្នាទើបខ្ញុំគ្រាន់តែគិត ថាតើគួរធ្វើយ៉ាងមិចទើបទប់ស្កាត់ជាមួយនឹងមនុស្សទាំងនោះបាន > ថេយ៉ុង រៀបរាប់ប្រាប់ហើយអង្គុយដកដង្ហើមធំបន្តិចមើលក៏ដឹងថាគេកំពុងតែស្មុកស្មាញ់

< ខ្ញុំយល់ តែអ្នកប្រុសតូចកុំគិតច្រើនឬធ្វើការហួស
ពីកម្លាំងខ្លួនពេកអីណា៎ព្រោះឥឡូវនេះមើលទៅអ្នក ប្រុសដូចស្គមជាងមុនណាស់ដឹងទេ? > អ៊ំស្រី និយាយដោយចាប់កាន់ដៃគេទាំងបារម្ភពេលឃើញគេធ្វើការមិនឈប់ហួសពីកម្លាំងបែបនេះភ័យខ្លាចថាគេនឹងត្រូវឈឺ

YOU WILL BE MINE AGAIN ♥️🔞[ចប់]Dove le storie prendono vita. Scoprilo ora