បន្ទាប់ពីរគិតរួច ជេខេ ក៏ក្រោបឈរអស់កម្ពស់ដើរចេញសម្ដៅទៅរក ស៊ុក ក្នុងបន្ទប់ដោយក្នុងដៃមានកាន់សម្លៀក់បំពាក់មួយឈុត ដែលជាឈុតបុគ្គលិកផ្នែកបម្រើសេវាកម្មលើកម្ហូបអាហារនិងបៀអោយភ្ញៀវ
ក្រាក...សម្លេងទ្វាររបើកឡើងដោយដៃរបស់ ជេខេ ក្នុងបន្ទប់ស្ងាត់ជ្រៀបហាក់ដូចជាគ្នានមនុស្សនៅ ជេខេ ស្ទុះចូលទៅខាងក្នុងយ៉ាងលឿន នេះមុននិងទៅគេបានចាក់សោគ្រប់ជ្រុងអស់ហើយហេតុអី ចូលមកមិនឃើញនាងទៅវិញ ឫ ក៏នាងលួចលោតចេញតាមបង្អួចតែបើបែបនោះពិតមែនវាមិនអាចនោះទេព្រោះថា បន្ទប់នៅជាន់លើបង្អស់វាពិតជាខ្ពួសខ្លាំងណាស់ បើសិនជានាងហា៊នលោតមែននាងប្រាដកជាស្លាប់មិនខាន
«ចង្រៃយ៍ អើយ នេះនាងហ៊ានជាមួយយើងដោមិនខ្លាចស្លាប់បែបនេះមែនទេ»ជេខេ អង្គុយលើគ្រែពូកធំក្នុងខួរក្បាលកំពុងគិត តែសម្រាប់ តែឮ សម្លេងដូចជាមានអ្នកណាបើកបង្ហូរទឹកចោល ឮ មិនសូវជាខ្លាំងប៉ុន្នាននោះទេ ឮ ចេញពីរខាងក្នុងបន្ទប់ទឹក ជេខេ ស្ទុះចូលទៅរកតាមសម្លេងទឹកនោះតែក៏ត្រូវជាប់សោរពីរខាងក្នុង មិនចាំយូ ជេខេ រត់ទៅយកសោរបន្ទប់ទឹកមកចាក់ចូល ស៊ុក ដេកដួលក្បែរអាងទឹក សំណាងហើយដែលនាងសន្លប់ក្រៅអាងនោះ កំអីនាងក្លាយជាខ្មោចយាមបន្ទប់ទឹកបាតទៅហើយ
«កុំធ្វើបាបប្អូនខ្ញុំអី ខ្ញុំសូមអង្វរ កុំអី កុំអី អាយ៎៎ ជួយផង កុំធ្វើបាបខ្ញុំអី អាមនុស្សគ្នានបេះដូង»
« នាងៗ »ជេខេ លើកបី ស៊ុក ដាក់លើនៅគ្រែរួចមានកូនកន្សែងមួយយកមកជួតខ្លួនអោយនាង ដោយសារតែនាងគិតច្រើនពេកទើបធ្វើអោយនាងមមើរ ស្រែកឡើងទាំងទឹកភ្នែកហូមករហាម ជេខេ ប្រញាប់លើកដៃអង្រួនស្មារនាងតូចទាំងសងខាងអោយភ្ញាក់ចេញពីរសុបិនអាក្រក់
«អាយ៎៎យយយ ឯង ចង់ធ្វើអី »
«ឆឺស គិតថាខ្លួនប្រាណនាងមានតម្លៃអោយយើងនឹកឃើញចង់ដេកជាមួយរហូតមែនទេ ឆាប់ទៅប្ដូរសម្លៀកបំពាក់ របស់នាងទៅ »ជេខេ បោះសម្លៀក់បំពារចំកណ្ដាលមុខនាងស្រប់ជាមួយនិងប្រយោគចុងក្រោយធ្វើអោយ ស៊ុក ភ្ញាក់មិនស្ទើរនោះទេ ជេខេ ស្រែកកំហក់អោយនាងសឹងលស់ព្រលឹង ទៅហើយ បើទោះជាខំទប់ទឹកភ្នែកក៏ទប់មិនជាប់នោះដែរ ស៊ុក រសៀលខ្លួនតិចៗចុះពីរលើគ្រែ រួចដើរសម្ដៅទៅបន្ទប់ទឹក នេះមិនដឹងថាខ្លួនសាងអ្វីមកពីរជាតិមុខនោះទេបានជា ជាតិនេះជួបមនុស្សបែបនេះវាលើសពីរសត្វ នរកទៅទៀត ស៊ុក បានត្រឹមតែហូរទឹកភ្នែកមិនយាយក្នុងទ្រូងឈួលស្ទើរតែប្រះជាពីរហើយ