គំនុំបង្គប់ស្នេហ៍ ភាគ៥

96 9 2
                                    

«អេ គេទៅធ្វើអីស្អីពួកឯងបានជាមកព្រួតវៃគេបែបនេះ!ពួកឯងមិនខុសពីរចិនម៉ាហ្វៀដែលយើងធ្លាប់អានក្នុងប្រលោមលោកនោះទេ ចូលចិត្តតែធ្វើបាប់មនុស្សស្លូតត្រង់ ពួកឯងមិនខុសពីរឆ្កែដែលចូលចិត្តរោមសុីអាច៎៎ទេ ពួកអាឆ្កែញី ពួកអាអត់ខួរ គិតថាខ្លួនឯងអស្ចារ្យណាស់មែនទេ គ្នាច្រើនមកព្រួតវៃគេតែម្នាក់ហ្និង ហ្ហឹកៗ.... »ស៊ុក កាន់ដំថ្មចង្អុលទៅមនុស្សប្រុសដែលមានសាក់មួយចំហៀងដៃខាងស្ដាំទាំងទឹកភ្នែក អារម្មណ៍គិតថាម្នាក់នេះហើយជាឃ្លោងធំ មើលទៅឡូវឆាយខុសពីអ្នកផ្សេងៗទៀត ឯពួកដែលវៃប្អូនប្រុសនាង ក៏ហាក់ដូចជាខ្លាចនិងអំណាចបរុសម្នាក់នេះដូចគ្នា
«បិទមាត់ទៅនាងតូច ប្រយត្ន័យើងបាញបំបែកក្បាលរបស់នាង »កូសិន ស្រែកកំហកអោយ សុ៊ក យ៉ាងកំណាច ហាមមិនអោយ ស៊ុក និយាយអ្វីប៉ះពាល់ដល់ចៅហ្វាយរបស់គេទៀត តែ ស៊ុក នាងនៅតែមិនព្រឺអីសូម្បីតែបន្តិច នាងឈរសម្លក់មនុស្សប្រុសមានសាក់ដៃខាងស្ដាំនោះ យ៉ាងខឹងសម្បា អ្នកគ្រុបគ្នានៅទីនោះបើកភ្នែកធំៗពេល ឃើញចៅហ្វាយរបស់ខ្លួនហូតកាំភ្លើងចេញពីចង្កេះពីគ្រាប់ចំស្មានិងជើងរបស់ អេ
ផាំងៗ  ......
«អូ៊យយយ សុ៊ក បងរត់ទៅ»ពេលនេះអ្វីៗហាក់បីដូចជាគ្នានចលនា អេ ខំប្រឹងប្រមោលកម្លាំងដែលមានចុងក្រោយស្រែកប្រាប់បងស្រីយ៉ាងសង្វេក់អោយរត់គេចខ្លួនម្ដងទៀត មុននិងខ្លួនត្រូវសន្លប់នៅលើដីយ៉ាងវេទនា
«អត់ទេបងមិនទៅណាចោលឯងទាំងអស់!! អេ បើកភ្នែកនិយាយជាមួយបងសិនមកណា អេ កំបិទភ្នែកបែបនេះអី អេ ហ្កឹកកកកក.. »
សម្រែករបស់អ្នកទាំងពីធ្វើអោយអ្នកដែលមានសាក់ដៃខាងស្ដាំឈរញញឹម សមចិត្តវាហាក់នៅស្ទើរណាស់មែនទេ!? ស៊ុក រត់បម្រុងនិងទៅរកប្អូនប្រុសដែលដេលដួលសន្លប់នៅលើដីយ៉ាងវេទនា តែត្រូវបរុសសាក់ដៃខាងស្ដាំជាប់អោបនាងពីក្រោយជាប់មិនអោយរើបម្រាស់រួច...។
«លេងអាឆ្កួត! យើងទៅរកប្អូនប្រុសរបស់យើង អេ ហឹ្ហកកក.. »សុ៊ក ខំប្រឹងរើខ្លួនខ្លាំងៗតែនៅតែមិនឈ្នះ នាងជេផងខាំផងស្រាចលតែបរុសម្នាក់នោះធ្វើមិនឈឺ ស្រប់ពេលងាក់មុខទៅរកប្អូនប្រុសដេកដួលសន្លប់នៅលើដីជំវិញខ្លួនពោពេញទៅដោយឈាមក្រហមច្រាល តើឈឺយ៉ាងណាទៅ? បើអាចប្ដូរបាននាងនិងប្ដូរជំនួសកាឈឺចាប់មួយនេះវិញ
«យកនាងចូលឡាន»ជេខេ បញ្ចាកូនចៅដោយសម្ដីរាប់ស្មើរបំផុត កូនចៅគ្រាន់តែឮភ្លាមចូលមកទាញនាងឡើងឡានទាំងកម្រោល ស៊ុក បើកភ្នែកធំៗពេលដែលបានឮពាក្យនេះ បេះដូងចាប់ផ្ដើមលោតញាប់ទឹកមុខភ័តភ័យ
«ចុះ វាម្ចាស់ប្រុស»កូសិន ចង្អុលទៅ អេ រួចសួរបញ្ចាក់ទៅ ចៅហ្វាយរបស់ខ្លួន
«យកវាទៅបោះអោយក្រពើរសុី»ជេខេ មួយមាត់នេះរឹតតែធ្វើអោយ ស៊ុក ស្លឈាមមិនស្ទើនាងខំប្រឹងរើខ្លួនទាំងទឹកភ្នែករហាម
«កុំណាខ្ញុំសូមអង្វរកុំធ្វើបាបគេណា»សុ៊កអស់ជម្រើសមានតែសូមអោយគេដោះលែងប្អូនប្រុសរបស់ខ្លួន តែគិតមែនទេថា ជេខេ ព្រមដោះលែងនោះ នេះគេធ្វើបាប អេ នៅស្ទើរផង
«យើងមិនអោយឯងងាប់ដោយស្រួលបែបនេះទេ យើងនិងអោយឯងរស់ដូចងាប់នៅចាំមើលពីភាពវេទនានិងកាឈឺចាប់របស់បងស្រីរបស់ឯងថាវាឈឺយ៉ាងណា»ជេខេ ផ្ទៃមុខសង្ហាក្រហមច្រាលគេខឹងខ្លាំងណាស់ខឹងរហូតសឹងតែមិនអាចទំនិងកំហឹងរបស់ខ្លួនបាន ចង់តែបាញ់ អេ អោយចំកណ្ដាល់ក្បាល់ងាប់តែម្ដង និយាយចប់ ជេខេ ចូលក្នុងឡានជាមួយនិង ស៊ុក ដោយអោយ កូសិន ជាអ្នកយក អេ ទៅមន្ទីពេទ្យមិនអោយងាប់ទេត្រូវរស់ក្នុងកាឈឺចាប់និងវេទនាខ្លាំងបំផុតនេះជាកាសងសឹកមែនទេ?

គំនុំបង្គប់ស្នេហ៍Where stories live. Discover now