តុកតុក......
សម្លេងគោះទ្វារផ្ទះខ្លាំង ស៊ុក ដែលកំពុងតែវៃគ្នាជាមួយប្អូនរត់មកបើកទ្វារទាំងប្រញាប់
«ទៅហើយៗ ចាំបន្តិច»ស៊ុក រត់ចេញមកបើកទ្វាទាំងខ្លួនមើលមិនយល់ សក់ក្បាលរញេរញៃចោអាវរហែកក្រេមប្រឡាក់ពេញតែមុខ សម្លេងគោះទ្វារកាន់តែខ្លាំងទៅៗ នេះបើគេមិនមកបើកទេទ្វាប្រដកជាបាក់ជាក់ជាមិនខាន
«អាវ៎៎ លោកជាអ្នកណាហើយមករកអ្នកណាដែរ»ស៊ុក ដៃតូចលើកបើទ្វារផ្ទះដោយ សុីអេ ដើរមកតាមពីរក្រោយលើកដៃដាក់លើស្មា ស៊ុក ដូចសង្សា « ឌឹប អូ៎៎យយយ..... »មួយជើងកណ្ដាលទ្រូងគ្នានចម្លើយរបស់ កូសិន ធ្វើអោយ អេ ដួលស្ពាពទៅលើដីរភ្លាមៗ កូសិន ដៃមាំលើកដាល់ផ្ទៃមុខរបស់ សុីអេ ផ្ទួនៗ អេ ស្រែកឡើងដោយកាឈឺចាប់ ដៃស្ដាំលើកស្ទាប់អង្អែលទ្រូងដែល កូសិន ធាក់អម្បាញមិញទាំងឈឺចាប់
«ឈប់ភ្លាមណា »ស៊ុក ដោយឃើញបរុសមាឌធំជាង២០អ្នកចូលមកវៃទាត់ធាក់ប្អូនរបស់ខ្លួន ដោយសង្វែក សុ៊ក ស្រែកសួរឡើងដោយកាភ័តភ័យ ក៏ជាលើកទីមួយដែលគេឃើញបែបនេះ ស៊ុក ចូលទៅឃាតបរុសទាំងអស់នោះទាំងញ័រខ្លួនតែនៅតែមិនឈ្នះ អេ មុខមាត់ពោពេញទៅដោយឈាមក្រហមច្រាល
«ខ្ញុំប្រាប់ពួកលោកអោយឈប់ណាស្ដាប់ឮទេហេ៎៎ នានៀគ ឌឹប....»ស៊ុក ដៃតូចលើកទាញថូរផ្កែគុបទៅ កូសិន ដែលកំពុងតែរៀបនិងលើដៃដាល់មុខ អេ ជាលើកទីកៅសិបទៅហើយ តែត្រូវឈប់ទៅវិញ កូសិន មុខហូវងាក់ទៅ ស៊ុក ដែលកំពុងតែវៃប្រតៃប្រតបជាមួយនិងកូនចៅរបស់ ខ្លួន
«សុ៊ក ឆាប់រត់ទៅកំខ្វល់ ពីខ្ញុំអី សុ៊ក»អេ ត្រូវកូនចៅរបស់ ជេខេ វៃឡើងទ្រោមខ្លួន មាត់ខំប្រឹងស្រែកអោយបងស្រីចាកចេញយករួចខ្លួន ទាំងដែលខ្លួននៅសល់តែដង្ហើមចង្រឹតកំពុងតែត្រូវកាជំនួយ អេ ទោះមិនដឹងមូលហេតុដែលពួកគេមកព្រួតវៃ តែគេជា អ្នកលេងភ្លេងមានស្រីតាមចោមរោមស្រលាញច្រើន ក៏ប្រហែលជាលេងសើចប៉ះស្រីម៉ាហ្វៀហើយទើបមានគេបញ្ចូនមនុស្សអោយមកវៃខ្លួនបែបនេះ អេ ក្នុងខួក្បាលគិតឃើញតែប៉ុណ្ណឹងពិតមែន ទើបអោយបងស្រីរត់មិនចងអោយបងស្រីមកតតាំងជាមួយពួកអស់នោះ ព្រោះខ្លាចត្រូវបងស្រីមានគ្រោះថ្នាក់
«អត់ ទេខ្ញុំមិនទៅណាទាំងអស់ ហឹ្ហកៗ....»សុ៊ក ទឹកភ្នែកហូរមកមិនដាច់ពីរគ្នា ឃើញប្អូនខ្លួនត្រូវគេវៃទាំងមិនដឹងមូហេតុបែបនេះ ស៊ុក កាន់តែអាណិតប្អូនប្រុសខ្លោចចិត្ត មិនដឹងជាឈឺយ៉ាងណានោះទេ ប្អូនប្រុសដែលធ្លាប់តែមើលថែទោះជាឈ្លោះគ្នាមិនសូវជាត្រូវគ្នាពិតមែន តែគេពីអ្នកបងប្អូនស្រលាញគ្នាណាស់ បារម្មណ៍ពីរគ្នាខ្លាចបាត់បង់គ្នាណាស់ សម្លេងស្រែកឆ្លងឆ្លើយរបស់បងប្អូនដែលកំពុងតែបារម្មណ៍ពីគ្នា ហោះកាត់បុកចូលត្រចៀកកម្លោះម៉ាហ្វៀដែលកំពុងអង្គុយនៅក្នុងឡានសម្លឹងមើលកូនចៅវៃទាត់ធាក់ អេ តាមកញ្ចក់ឡានពណ៌ខ្មៅ ស្នាមញញឹមអំណាចលេចចេញឡើង ក្នុងខួក្បាលកំពុងតែមានកំគិតចង់លេងល្បែងសងសឹកភ្លែកៗសប្បាយៗ បើបាញ់សម្លាប់វាហាក់ដូចជាងាប់ស្រួលពេក មនុស្សថោកទាប់អាក្រក់ដូចវា គួរតែទទួលមេរៀនដែលឈឺចាប់វេទនា រកពិកបាកជាងស្លាប់...។
ជេខេ ដៃមាំលើកបើកទ្វារជើងបោះចេញពីក្នុងឡាន ដោយភ្ជាប់ជាមួយខោធំជើងវែងនិងអាវយឺតធំដៃខ្លីលេចស្នាមសាក់ដៃខាងស្ដាំខ្មៅមួយឈុត ចំហ៊ានជើងបោះសម្ដៅដើរទៅជិត ស៊ុក ដែលកំពុងតែកាន់ដំថ្មតតាំងជាមួយនិងកូនចៅរបស់ខ្លួនជាង២០អ្នកដូចក្នុងរឿងភាពយន្ត ខ្លួនតូចបែបនេះហើយទៅមានភាពខ្លាហានមកពីណា.. ។