ផ្ដើមរឿង.......
សម្លេងស្រែហូររំពងលោនឮពេញ បនល្បែងល្បីមួយកន្លែងពោពេញទៅដោយម៉ាហ្វៀតូចធំដែលចូលទៅលេងល្បែងនៅទីនោះ មនុស្សប្រុសដែលនៅក្នុងឈុតអាវគ្រ័រហ្សេពណ៌ប្រផេះមើលទៅអំណាចគ្នានអ្នកផ្ដូច រាងក្រាស់ឈរនៅបរិវេណផ្នែកខាងលើកដៃមាំទាំងសងច្រត់លើបង្កាន់ដៃកញ្ចក់ នាយកម្លោះផ្ទៃមុខមានភាពសោះកក្រោះ កែវភ្នែកធំមូលក្រឡងពណ៌ខ្មៅមុតដូចកំបិទ ផ្ដោតសម្លឹងមើលទៅជាន់ខាងក្រោមដែលមានភ្ញៀវកំពុងតែដើរត្រសង ខ្លះរាំលេងផឹកសុីសប្បាយ ជាមួយនិងសម្លេងស្រែហូរចេញពីហ្វូងល្បែងដែលឈ្នះ
ទឹង...
សម្លេងផ្ញើរសារបន្លឺឡើងចូលក្នុងទូរស័ព្ទដៃទំនើបរបស់ ម៉ាហ្វៀកម្លោះវ័យ២៧ឆ្នាំក៏ជាម្ចាស់បនល្បែងដែលមានឈ្មោះបោះសម្លេងនៅក្នុងសង្គម ចន ជុងហ្គុក ឫ ជេខេ ឈោងដៃយកទូរស័ព្ទរបស់ខ្លួនដែលដាក់នៅលើតុកពណ៌ខ្មៅជិតនោះ យកមកពិនិត្យពេលឃើញថាសារនោះជាសារបស់អ្នកនៅក្នុងភូមិគ្រិះ ម្រាមដៃចង្អុលចុចលើប្រអប់សារដើម្បីមើល នាយក្រាស់អានសាររួចជ្រួញចិញ្ចើមចូលគ្នាទឹកមុខខ្វាយខ្វល់ក៏លេចចេញមកភ្លាមៗ
ក្នុងសារទូរស័ព្ទ....
/ម្ចាសប្រុសខ្ញុំមិនដឹងថាអ្នកនាងធំយ៉ុនអុី កើតអីនោះទេជាងមួយអាទិត្យហើយ ឃើញទឹកមុខមិនសូវ ស្រស់សោះបាយទឹកក៏មិនាញុំា ទាំងពីរយប់រហូតមកដល់ពេលនេះមិនឃើញគាត់ចុះមកក្រោមទេ គោះទ្វារយ៉ាងណាក៏មិនព្រមបើក មិនឮឆ្លើយតបអ្វីទាំងអស់ស្ងាត់ឈឹង ខ្ញុំបារម្មណ៍ពីគាត់ណាស់/
«ម្ចាស់ប្រុសមានរឿងអ្វីមែនទេទាន់...?»កូសិន ជាកូនចៅជំនិតវ័យ២៤ឆ្នាំ មុខមាត់ពាលមានអំណាចមិនចាញចៅហ្វាយរបស់ខ្លួនប៉ុន្នាននោះទេ ពាក់ក្រវិលត្រចៀកសងខាងសក់កាត់បែបទាហាន ក្នុងសម្លៀកបំពាកអាវធំពណ៌ខ្មៅមួយឈុត មាត់ហើបសួរទៅចៅហ្វាយរបស់ខ្លួនដោយក្ដីបារម្មណ៍ ក្រោយបានឃើញចៅហ្វាយរបស់ខ្លួន អានសារហើយរួចឈរស្ងាត់ស្ងៀម ដោយទឹកមុខតានតឹង...។
«យើងមានការទៅភូមិគ្រឹះជាបន្ទាន់ឯងមិនបាច់តាមយើងទៅនោះទេ មើលកាខុសត្រូវនៅទីនេះអោយបានល្អ មានរឿងអីតេមកយើង»ជេខេ ប្រាប់ទៅកូនចៅទាំងចងចិញ្ចើម រាងក្រាស់បេះដូងលោតញាប់ អារម្មណ៍មិនស្ងប់ហាក់បីដូចកំពុងតែមានអ្វីកើតឡើងមិនស្រួលយ៉ាងមិចមិនដឹងភូមិគ្រឹះចន.....
ឡានស្ពតសេរីទំណើបពណ៌ខ្មៅ បើកមកឈប់ចត់ចំខាងមុខបរិមាណក្លោងទ្វារភូមិគ្រឹះដល់ធំស្គឹមស្គៃ រាងក្រាស់បើទ្វារឡានរួចឈរអស់កម្ពស់ មុននិងដើរសម្ដៅឡើងទៅបន្ទប់របស់បងស្រីរបស់ខ្លួន យ៉ាងលឿនដែលអាចធ្វើទៅបាន...
តុក តុក
«យុឺនអុី បើកទ្វារអោយខ្ញុំ!??»ជេខេ រាងក្រាស់ដើរមកឈរចំពីមុខបន្ទប់របស់បងស្រី រួចលើកដៃគោះទ្វារបន្ទប់ខាំងៗ សឹងនិងបាក់ជាមួយនិងសម្លេងស្រែកហៅពីខាងក្រៅរបស់ ជេខេ
«យុឺនអុីឮខ្ញុំហៅបងទេ? តុក តុក យុឺនអុីបើកទ្វារអោយខ្ញុំ ឯងទៅយកកាំភ្លើងអោយយើង»ដោយមិនឮបងស្រីតបនិងកាហៅរបស់ខ្លួន ប្រយោគចុងក្រោយ ជេខេ ងាក់ខ្លួនទៅបញ្ជាកអោយអ្នកបម្រើរយកកាំភ្លើងមកអោយខ្លួន..
ផាំងៗ..
កន្លឺសទ្វារបន្ទប់របើកឡើងដោយកម្លាំងគ្រាប់កាំភ្លើងពីគ្រាប់របស់ ជេខេ មិនចាំយូររាងក្រាស់ប្រញាប់ដើរចូលទៅខាងក្នុងទាំងក្នុងចិត្តភ័យព្រួយ តែពេលចូលដល់អ្វីៗហាក់បីដូចជាគ្នានចលនា ជេខេ ឈរស្ងៀមស្ងាត់ត្រឺង កែវភ្នែកដែលធ្លាប់តែមានអំណាចបែជាមកសម្រក់ទឹកភ្នែកទាំងឈឺចាប់ ពេលដែលឃើញសកភាពបងស្រីរបស់ខ្លួនស្លាប់ដោយសារចងកទាំងមុខស្លេកស្លាំងដានស្នាមទឹកភ្នែកជោគថ្ពាល់ទៅវិញ
«យុឺនអុីបើកភ្នែកភ្លាមមក កំស្លាប់ចោលខ្ញុំទាំងដែលខ្ញុំកំពុងតែត្រូវកាភាពកក់ក្ដៅពីបងបែបនេះអី បើកភ្នែកនិយាយរកខ្ញុំភ្លាមមក»កាំភ្លើងធ្លាក់ចេញដៃ ជេខេ ដៃទាំងសងជាប់លើកត្រគងបងស្រីដែលស្លាប់នៅលើ ខ្សែពួរដែលជាប់និងករ មាត់ញ័រស្រែកហៅអ្នកជាបងស្រីអោយបើកភ្នែក នាយពេលនេះហាក់បីដូចជាមានវិប្បដិសារីចំពោះបងស្រីដែលខ្លួនទុកចោល
កន្លែងបញ្ចុះសព....
វិធីបញ្ចុះសពត្រូវបានបញ្ចប់ភ្ញៀវដែលចូលរួមក្នុងកម្នវិធីក៏ត្រឡប់ទៅវិញរាងៗខ្លួន ទីនេះនៅសល់តែមនុស្សប៉ុន្នានអ្នកតែប៉ុណ្ណោះ ដែលជាមិត្តភក្ដិនិងអ្នកបម្រើរ មើលទៅទឹកមុខម្នាក់ៗសោះកក្រោះស្ងៀមស្ងាត់គ្រប់គ្នា ជេខេ ឈរទុលមុខភ្នូរដែលមានរូបថតរបស់បងស្រីខ្លួន នៅជុំវិញភ្នូរពោពេញទៅដោយផ្កាជម្រុះរាងក្រាស់កាន់ផ្កាមួយ ទង់ហើយក៏ជាផ្កាដែលបងស្រីគេស្រលាញដូចគ្នា ដៃមាំលើកអង្អែលលើរូបថតតិចៗថ្នមៗទាំងមិនអស់អាល័យ មុននិងយកផ្កាដាក់នៅខាងមុខរូបថតនោះ....។