ឡើងមកដល់ជាន់ខាងលើជុងហ្គុកក៏ដើរមកអើតមើលថេយ៉ុងបន្តិចក៏ឃើញថាគេនៅគេងនៅឡើយ ទើបនាយដើរហួសមកមើលឯកសារវិញ។
«ង៉ា~ង៉ា~»ដាក់ខ្លួនអង្គុយធ្វើការមិនបានកន្លះម៉ោងផង ជុងហ្គុកក៏រហ័សងើបមុខឡើងមុននិងនាំយកកាយសង្ហារដើរសម្ដៅទៅរកកូនតូចដែលស្ថិតក្នុងអង្រឹងទធាក់ដៃជើងខ្វៃៗនោះ។
«អា៎!!រកអីហ្ហា៎កូនប៉ា»ជុងហ្គុក លូកដៃទៅត្រកងកាយតូចមកក្នុងដៃបីរលាក់តិចៗព្រមទាំងអោនមុខថើបថ្ពាល់ប៉ោងៗរបស់គេមួយខ្សឺត។
«ង៉ា~ង៉ា~»
«អូ!កុំយំណា កូនឃ្លានមែនទេ?ចាំប៉ាទៅឆុងទឹកដោះគោឲណា»ដោយឃើញកូនយំមិនបាត់ជុងហ្គុកក៏រហ័សយកគេមកដាក់លើពូកវិញនិងរត់ទៅឆុងទឹកដោះគោយ៉ាងលឿនតាមដែលអាចធ្វើបានខណ:ក្មេងតូចនៅតែយំដដែល មួយសន្ទុះជុងហ្គុកក៏រត់មកវិញជាមួយទឹកដោះគោមួយកំប៉ុងក្នុងដៃយកមកបញ្ចុកគេតែគេក៏ខ្ជិបមាត់ជិតឈឹង។
«សឺត!!ហេតុអីមិនមឹមហា៎កូន? »ជុងហ្គុក លើកកូនមកក្រសោបក្នុងដៃនិងអោនមកថើបថ្ពាល់ប៉ោងៗរបស់កូនមួនខ្សឺតនិងចោតសួរទាំងជ្រួញចិញ្ចើម។ឯថេយ៉ុងក៏បានត្រឹមសម្លឹងមើលមុខប៉ាៗគេភ្លឹសៗព្រោះមិនយល់នូវអ្វីដែលប៉ាៗគេកំពុងតែនិយាយ។
«ហឹុម!!ហឹុសៗ!!»សុខៗជុងហ្គុកក៏ក្រហឹមឡើងដោយការភ្ញាក់ផ្អើលតែក៏ប្ដូរមកជាសើចមួយរំពេចដាក់ថេយ៉ុង។
«កូនកំហូចហេតុអីនោមដាក់ខោប៉ាៗហឹុម? »សួរព្រមទាំងយកដៃមកច្បិចច្រមុះគេតិចៗ ខូចសម្បើមណាស់ក្នុងអង្រឹងមិននោមទេ មកនោមដាក់ខោនាយឯណេះវិញចឹងតើទើបយំណាស់ តែក៏ប្រហែលមកពីមេដោះភ្លេចស៊កខោទឹកនោមឲគេហើយមើលទៅ។
«ហិ»ថេយ៉ុង ស្រាប់តែសើចឡើងបន្តិចទើបធ្វើជុងហ្គុកស្រាប់តែញញឹមពព្រាយតែម្ដងនេះបែបចង់លួងចិត្តនាយហើយមើលចុះៗគេខូចណាស់។
បើតាមធម្មតាជុងហ្គុកជាមនុស្សដែលមិនសូវចូលចិត្តក្មេងនោះទេរឹតតែមិនយកដៃទៅប៉ះពាល់តែ តែនេះមើលចុះមិនត្រឹមតែប៉ះថើបនោះទេសូម្បីពេលនេះថេយ៉ុងនោមដាក់នាយទៅហើយ នាយមិនខឹងបែរជាអង្គុយញញឹមដាក់គេទៅវិញ។ឯណាថារដ្ឋមន្រ្តីជុងហ្គុក ស៊ាន់ត្រាជាមនុស្សសោះកក្រោះ មឺុងមាត់ផ្ដាច់ការនោះ នេះពួកគេឲព័ត៍មានខុសទេដឹង?។
KAMU SEDANG MEMBACA
កម្មសិទ្ធិលោកប៉ា
Acakស្នេហារវាងប៉ាកូនចិញ្ចឹមមួយគូរ របស់លោកនាយករដ្ឋមន្ត្រីនិងកូនប្រុសបណ្ដូលចិត្ត ចាំមើលថាវានិងផ្អែមល្ហែមកម្រិតណាបើកលោកប៉ាបិុនថ្នមយ៉ាងនេះ✨ Jungkook Suntra / Taehyung Suntra