ភាគទី06 : វាជាកំហុសធំបំផុតក្នុងជីវិត

356 52 6
                                    

   ថេហ្យុង បញ្ជូនមកដល់មន្ទីរពេទ្យហើយទទួលបានការពិនិត្យយ៉ាងដឹតដល់ពីគ្រូពេទ្យ ឃើញថាកើតមានរឿងចម្លែកទៅលើក្មេងប្រុសម្នាក់នេះ ពេទ្យបាន ព្យាយាមពីនិត្យម្តងហើយម្តងួទៀតតែលទ្ធផល នៅតែដដែល ។
    នៅខណៈដែលរង់ចាំលទ្ធផល ថេហ្យុង បានភ្ញាក់ ដឹងខ្លួនមកវិញ នៅជិតខ្លួនគេមានតែប្អូនស្រីម្នាក់ ប៉ុណ្ណោះ ។
    "បងប្រុស បងដឹងខ្លួនហើយហេស?"
    "ថេហុី..."
    "គឺអូន! បងប្រុសយ៉ាងម៉េចទៅហើយ? គ្រប់គ្នា បារម្ភពីបងណាស់"
    "បង...ចុះ ជុងហ្គុក? គាត់មិនអីទេមែនទេ?"
    "គាត់ប្រហែលជាមិនអីទេបងប្រុស"
    "បានន័យថាម៉េច?"
    "ថេហ្យុង កូនដឹងខ្លួនហើយហេស"
    "ម៉ាក់"
    "យ៉ាងម៉េចហើយ?"
    "ពេទ្យថាបងប្រុសកើតអីម៉ាក់?" ថេហុី
    "ដឹងខ្លួនល្អហើយ ទៅជួបពេទ្យនៅក្នុងបន្ទប់ពិនិត្យ តែម្តងទៅ"
    "ខ្ញុំទៅដែរម៉ាក់" ថេហុី ជួយទប់លំនឹងអោយ ថេហ្យុង ខ្លាចថាគេនៅមិនទាន់ស្រួល ពេទ្យអោយ គេទៅជួបស្រួលនិយាយគ្នាជាងនៅខាងក្រៅ ។
    "កូនប្រុសរបស់ខ្ញុំមិនអីមែនទេលោកគ្រូពេទ្យ?"
    "តាំងចិត្តស្តាប់ ខ្ញុំបានពិនិត្យជាច្រើនដងហើយ កូន របស់អ្នកស្រីមានផ្ទៃពោះ"
    "ហាស? លោកគ្រូពេទ្យនិយាយអី? កូនខ្ញុំជាប្រុស ម៉េចនិងអាចមានផ្ទៃពោះបាននោះ?"
    "វាក៏ធ្លាប់មានករណីបែបនេះកើតឡើងបានដែរ យ៉ាងហោចណាស់ក្នុងចំណោមមនុស្សប្រុសទាំងក្នុង លោកមាន 1% ដែលជួបរឿងបែបនេះ"
    "អ៊ួយ...ខ្ញុំខ្យល់ករឥឡូវហើយ"
    "ម៉ាក់" ថេហុី ជួយរឹតទ្រូងអោយគាត់ ចំណែក ថេហ្យុង នៅស្ងៀមត្រឹងនិយាយលែងចេញ ថារំភើប ក៏បាន ថាភ័យក៏បាន អារម្មណ៍ពេលនេះវាច្របូកច្របល់ណាស់ ។
    "លោកស្រីមិនទុកចិត្តអាចពិនិត្យទឹកនោមម្តងទៀតបាន"
    "ល្អ ពិនិត្យទៅ ពិនិត្យអោយច្បាស់"
    "បានហើយម៉ាក់" ថេហ្យុង
    "ហេតុអី?"
    "វាជាដំណឹងល្អមែនទេ? ខ្ញុំអាចមានកូនបាន ម៉ាក់ មិនសប្បាយចិត្តទេឬដែលមានចៅ?"
    "មែនហើយម៉ាក់ យើងទៅផ្ទះវិញប្រាប់ដំណឹងដល់អ្នកផ្ទះល្អជាង" ថេហុី ជួយនិយាយកុំអោយពេទ្យ មានការងើងឆ្ងល់បង្ករការអាម៉ាសដល់គ្រួសារ ។
    អ្នកស្រីគីម បានយល់និងអឺអើជាមួយព្រមនិងនិយាយគ្នានៅផ្ទះវិញ ។ តាមផ្លូវ ថេហ្យុង អង្គុយស្ងៀមស្ងាត់មិននិយាយអ្វីទាំងអស់ភ្នែកគេសម្លឹងទៅខាងក្រៅរហូត ។ ខណៈដែលផ្លូវកំពុងស្ទាក់នាយតូច ក្រលៀសភ្នែកទៅចំ ជេយ៉ុង ចេញពីប៉ាម៉ាសុីមួយកន្លែងក្នុងដៃមានកូនថង់ថ្នាំតូចមួយផង ឬនាយមកទិញអោយ ជុងហ្គុក មែនទេ?
    ជុងហ្គុក ឯណោះវិញបងៗរបស់គេបានមើលទើប ទាក់ទងទៅ ជេយ៉ុង អោយជួយទិញថ្នាំមកលាងរបួសអោយនាយផង ។
    រហូតដល់ពេលយប់ពួកគេត្រលប់ទៅវិញអស់ នាយក៏ត្រូវនៅតែម្នាក់ឯងបន្តទៀត ជេយ៉ុង ចង់នៅ គេងកំដរតែនាយចង់នៅម្នាក់ឯងច្រើនជាង ។ ពេលនេះរបួសនៅលើរាងកាយនាយមិនឈឺដូចបេះដូង របស់នាយឡើយ វាឈឺខ្លាំងវាបែកខ្ទេចអស់ទៅហើយ ។ កំហុសរបស់ពួកគេជាប្រុសដូចគ្នា ឬព្រោះតែវណ្ណៈ? នាយឃាអ្នកខុសដែលបង្កើតស្នេហានេះឡើងមកមែនទេ? មិនគួរចាប់ផ្តើមតាំងពី ដំបូងមែនទេ?


ថេហ្យុង មកដល់ផ្ទះភ្លាមក៏ត្រូវស្តីបន្ទោសភ្លែតតែម្តង វាជាកំហុកធំបំផុតនិងបង្ករភាពអាម៉ាសដល់គ្រួសារហើយសូម្បីតែគេផ្ទាល់ក៏មិនគិតថាមានរឿង នេះកើតឡើងអញ្ចឹងដែរ ។
"ទៅណា និយាយគ្នាសិន" ខណៈដែល ថេហ្យុង ចង់ដើរគេចទៅបន្ទប់គេង អ្នកស្រីគីម បានឃាត់ដំណើរគេ ។
"ម៉ាក់ អោយបងប្រុសសម្រាកសិនទៅគាត់កំពុង..."
"ឯងនៅអោយស្ងៀមទៅ ថេហុី"
"សុំទោសម៉ាក់ ខ្ញុំបានជាខុស..." ថេហ្យុង មិនទាន់ និយាយចប់ក៏ត្រូវគាត់កាត់សម្តី ។
"ហេតុអីធ្វើខ្លួនបែបនេះ? ទៅអស់ខ្លួនជាមួយអារហាមនោះ ឯងគិតស្អីហាស? ដល់ថ្នាក់មានកូនតើមុខ មាត់គ្រួសារទុកឯណា?"
"ខ្ញុំសុំទោស ហុឹក..."
"មិនបាច់និយាយច្រើនទេ បែកគ្នាជាមួយវាហើយ យកកូននេះចេញ"
"ម៉ាក់..?" ថេហុី ខ្ទប់មាត់ភ្ញាក់ផ្អើលខ្លាំងដែលម៉ាក់ នាងនិយាយបែបនេះ ក្មេងគ្មានកំហុកគេមិនដឹងអ្វីឡើយ ។ ចំណែក ថេហ្យុង កាលបើលឺបែបនេះគេឡើងគាំងអណ្តាតនិយាយលែងចេញតែម្តង ។
"ឡើងទៅសម្រាកសិនទៅ ម៉ាក់ទុកពេលអោយគិតមួយយប់សិនចុះ កុំថាម៉ាក់តែបើរឿងដឹងដល់ប៉ារបស់ឯងទាំងកូនក្នុងផ្ទៃនិងអារហាមម្នាក់នោះច្បាស់ជាគ្មានសុវត្ថិភាពទេ! ថេហុី នាំបងឯងទៅបន្ទប់សម្រាក ម៉ាក់ទៅប្រាប់អ៊ំអោយចម្អិនអាហារអោយឯង" អ្នកស្រីគីម ថាហើយដើរទៅប្រាប់អ្នកបម្រើរៀបចំអាហារអោយ ថេហ្យុង ខ្លាចគ្រែងគេខ្យល់ករទៀត ។
មកដល់បន្ទប់ ថេហ្យុង គេងសង្ងំស្ងៀមទឹកភ្នែកគិតតែហូរមិនខ្វល់ថាគេព្យាយាមទប់យ៉ាងណានោះទេ ។ ពេល ថេហុី នាំគេមកដល់បន្ទប់ហើយនាងត្រូវទៅវិញទៅទទួល ថេហ៊ុន ពីសាលារៀនមកវិញនាង និងលើកអាហារអោយ ថេហ្យុង ។
"បងប្រុស..."
"ហឹម..."
"ញាំបាយសិនទៅ នេះអូនរៀបចំអោយ"
"ទុកត្រង់ហ្នឹងហើយ"
"បងត្រូវតែញាំដឹងហើយឬនៅ? ត្រូវការអីប្រាប់អូនបាន"
"ហឹម..."
"បងប្រុសនិយាយអីខ្លះមក កុំបែបនេះអី"
"បងឈឺ..." ថេហ្យុង តបជាមួយសម្លេងស្រាលៗ ទឹកភ្នែកក៏ជ្រៀបចេញមកបង្ហាញថាគេកំពុងតែឈឺ និងពិបាកទ្រាំខ្លាំងប៉ុណ្ណា?
"សុំទោសបងប្រុស សុំទោសអូនមិនអាចជួយបងបានសោះ សុំទោស..." ថេហុី អោបក្រសោប អ្នកជាបងនាងឃើញគេបែបនេះក៏ចង់ស្រែកយំជាមួយគេដែរ ។ ស្នេហាពិតជាឈឺចាប់ណាស់នាង ឃើញហើយមិនហ៊ានមានស្នេហាទេ គួរអោយខ្លាចណាស់ ។

🌟ដើម្បីអ្នក🌟 Where stories live. Discover now