ភាគទី១៧

1.4K 39 0
                                    

ភរិយាបេះដូងសិលា
ភាគទី១៧ ៖ គិតថារត់គេចរួចមែនទេប្រពន្ធសម្លាញ់!
_
« កុំមកបង្ហាញទឹកភ្នែកក្លែងក្លាយរបស់នាងអោយយើងបានឃើញ ឆាប់ជូតចេញភ្លាមទៅហើយទៅជាមួយយើង! » កាន់តែឃើញទឹកភ្នែករបស់នាងគេកាន់តែមិនជឿ ព្រោះគេគិតថាវាគ្រាន់តែការសម្ដែងរបស់នាងខ្លាចគេរករឿងយកទៅប្រាប់អ្នកម៉ាក់តែប៉ុណ្ណោះទើបប្រឹងយំអីយំបែបនេះ ។
ស៊ូដេឡាមិនបានស្ដាប់តាមសម្ដីរបស់គេនាងអង្គុយយំទាំងព្រលឹងមិនដឹងក្នុងខ្លួន ព្រោះពាក្យដែលគេជេរស្ដីនាងនេះវាអាក្រក់ពេកហើយ ថែមទាំងលើសពីការពិតទៀតផង ឯអ្នកដែលអោយគេរៀបខ្លួនដើម្បីទៅជាមួយគេឯណេះកាលបើឃើញនាងក្បាលរឹងមិនព្រមក្រោកតាមសម្ដីរបស់ខ្លួនក៏កើតចិត្តខឹងម្ដងទៀត ដៃក្រាស់មាំលូកចាប់កញ្ឆក់ទាញ.កដៃតូចអោយក្រោកឡើងមួយទំហឹងតាមកម្លាំងណាស់ទាញរបស់ខ្លួន ។
« អួយ៎.! » សម្លេងស្រែងថ្ងូរពីការឈឺចាប់ពីមាត់របស់ស៊ូដេឡាបន្លឺឡើង កាលបើដៃត្រូវទាញមួយទំហឹងសឹងតែបាក់ដោយស្នាដៃរបស់ថេយ៉ុង ។
« បើមិនចង់អោយខ្ញុំប្រាប់ប៉ាម៉ាក់របស់នាងពីអ្វីដែលនាងបានធ្វើទេ ចាប់ពីថ្ងៃនេះត្រូវស្ដាប់បញ្ជារបស់ខ្ញុំហើយនាងគ្មានសិទ្ធអ្វីទាំងអស់ក្នុងជីវិតខ្ញុំ! » ថេយ៉ុងលើក.កដៃរបស់ស៊ូដេឡាឡើងលើកម្ពស់ក្បាលរបស់នាងរួចរុញនាងផ្អឹបទៅនឹងជញ្ចាំងនិយាយគម្រាមនាងទាំងញញឹមចុងមាត់ ត្បិតគិតថាហ្គេមមួយនេះគេនឹងឈ្នះជាក់ជាមិនខាន តែក្រោយលឺការឆ្លើយតបរបស់នាងកាន់តែអោយគេខឹងលើសដើម ។
« ប្រាប់ទៅអញ្ញើញ! ខ្ញុំមិនខ្លាចនឹងវានោះទេព្រោះពួកគាត់ដឹងច្បាស់ណាស់ថាកូនស្រីគាត់បែបណា! » ស៊ូដេឡាឡើងចាងតប.តនឹងថេយ៍វិញទាំងមិនញញើតខ្លាចក្រែងគេនឹងធ្វើបាបទៀតព្រោះនាងស្អប់នូវប្រយោគគេស្មើសុំមុននេះខ្លាំងពេកដែលអោយនាងត្រូវស្ដាប់បញ្ជាគេគ្រប់បែបយ៉ាង ។
« កុំគិតចង់ខ្លាំងជាមួយខ្ញុំអោយសោះស៊ូដេឡា លីវីនៀល៍! បើនាងមិនចង់ឈឺសាច់! » ដៃក្រាស់លូកច្របាច់ថ្គាមនាងក្រមុំយ៉ាងខ្លាំង ក្រសែភ្នែកក្រហមងាំងសម្លឹងមើលទៅស្រីចរឹកមានៈម្នាក់នេះទាំងមិនពេញចិត្ត រួចក៏ចាប់រុញនាងចេញមុននឹងនាំរាងកាយមាំទាំរបស់គេចេញទៅបាត់ ។
ស៊ូដេឡាលើកដៃអង្អែលថ្ពាល់របស់ខ្លួនឯងទាំងឈឺ រួចទើបលើកច្នងដៃមកជូតវៀសទឹកភ្នែកចេញទើបសម្រេចចិត្តទៅតាមគេ មិនដល់មួយថ្ងៃស្រួលបួលផងនាងយំអស់ទឹកភ្នែកប៉ុណ្ណឹងបាត់ទៅហើយ វាប្រហែលជាសប្បាយសម្រាបគេណាស់ហើយពេលឃើញនាងបែបនេះ ។
...
« ស៊ូមកហើយរឺកូន? » អ្នកស្រីវីហ្គេនលើកដៃអង្អែលក្បាលកូនប្រសារស្រីសំណព្វចិត្តភ្លាមៗ កាលបើនាងបានចូលមកអង្គុយក្បែរតូចជិតគាត់នោះ ស៊ូដេឡាបានតហរឹមញញឹមតិចៗដាក់គាត់នឹងលោកប៉ាអ្នកម៉ាក់របស់នាង តែនាងមិនខ្ចីមើលមុខអ្នកដែលជាស្វាមីសូម្បីតែបន្ដិច ។
« ម៉ាក់អោយថេយ៉ុងទៅហៅកូន គឺម៉ាក់ចង់ប្រាប់ថាម៉ាក់បានទិញសំបុត្រយន្ដហោះរួចរាល់ហើយសម្រាប់ដំណើរកម្សាន្ដក្រេបទឹកឃ្មុំរបស់ឯងទាំងពីរ » អ្នកស្រីវីហ្គេននិយាយទាំងញញឹមពព្រាយ ឯប៉ាម៉ាក់របស់ស៊ូដេឡាក៏ញញឹមហែកថ្ពាល់មិនខុសគ្នាប៉ុន្មានដែរ ខុសប្លែកតែនាងតែលឺហើយចង់តែបោកក្បាលស្លាប់ ទឹកមុខភ្ញាក់ផ្អើលរបស់នាងក៏ធ្វើអោយថេយ៉ុងលួចញញឹមបន្ដិច ។
« អ្នកម៉ាក់ខ្ញុំថាមិនចាំបាច់ទៅណាឆ្ងាយនោះទេត្រឹមនៅទីនេះក៏បានដែរ ណាមួយក្រែងគេរវល់ការងារណាស់មិនអញ្ចឹងអ្នកម៉ាក់ » នាងក្រមុំព្យាយាមរកលេសប្រកែក ត្បិតថានាងមិនចង់ទៅណាតែពីរអ្នកគេនោះទេ មនុស្សគេពិបាកនឹងយល់ខ្លាំងណាស់ ម្ដងក៏ល្អដាក់នាង បន្ដិចក្រោយមកក៏ប្រែជាកម្រោលចូលរករឿងនាងមិនឈប់ បើអោយនៅឆ្ងាយតែពីរអ្នកបែបនេះទៀតច្បាស់ជាឈ្លោះគ្នាបែកស្ទឹងមិនខានឡើយ ។
« មិនបានទេកូន! ត្រូវតែទៅឯរឿងការងាររបស់ថេយ៉ុងគេមានការនៅទីនោះដែរ ដូច្នេះបើគេទៅហើយកូនក៏ត្រូវតែទៅតាមប្ដីណាកូន ទើបតែរៀបការនៅឆ្ងាយគ្នាមិនបានទេ! » ស៊ូដេឡាដោយអស់អីប្រកែកនាងក៏លួចព្រលែងខ្យល់ដង្ហើមតឹងចិត្ត នឹងអោនមុខចុះលែងនិយាយស្ដីអ្វីទៀត ហើយភ្លាមនោះដែរក៏មានដៃក្រាស់មួយលូកមកក្ដាប់ស្មារបស់នាង ទើបនាងក្រមុំងើយមុខឡើងបង្ហាញអោយដឹងថាគ្មានអ្នកណាក្រៅពីថេយ៉ុងឡើយ ។
« នាងប្រហែលជាមិនទាន់សុំាហើយអ្នកម៉ាក់! មិនអីទេអូនកុំបារម្ភអីបងចេះមើលថែអូនហើយ! » ថេយ៉ុងនិយាយឡើងទាំងញញឹមសម្លឹងមុខនាងដែលភ្លាំងៗនឹងទង្វើរបស់គេនោះ គេពោលឡើងធ្វើដូចជាស្រឡាញ់នាងណាស់អញ្ចឹង ដែលធ្វើអោយវ័យចំណាស់ទាំងបីអ្នកឃើញហើយញញឹមបិទមាត់មិនជិត ។
« កូនទៅៗណា៎ស៊ូ ជាការលំហែកាយផង! ហើយមិនចាំបាច់ខ្វល់ពីប៉ាម៉ាក់ទេណាកូនម៉ាក់នឹងប៉ាឯងចេះមើលថែខ្លួនឯងហើយ យល់ដែរទេ? » សម្លេងអ្នកជាម្ដាយរបស់ស៊ូដេឡាក៏បន្ថែមផ្លែផ្កាបញ្ចុះបញ្ចូលកូនស្រី ដើម្បីអោយនាងចិត្តទន់ព្រមទៅដោយមិនប្រកែក ។
« ចាស៎អ្នកម៉ាក់លោកប៉ា! » ស៊ូដេឡាងក់ក្បាលជាសញ្ញាថានាងយល់ព្រមហើយ លោកស្រីវីហ្គេនក៏លើកដៃអង្អែលក្បាលនាងម្ដងទៀតមុននឹងនិយាយ ៖
« ថេយ៉ុងមើលថែប្អូនផងដឹងទេកូន កុំអោយម៉ាក់ដឹងអោយសោះថាឯងធ្វើបាបនាង! » អ្នកស្រីវីហ្គេនលើកដៃចង្អុលគម្រាមកូនប្រុសរបស់ខ្លួន តែហ៊ានកូនប្រសារគាត់ចូលពេទ្យដូចលើកមុនទៀត គេច្បាស់ជាស្លាប់មិនខានទេ សំណាលហើយដែលកាលពីលើកមុនគាត់រកលេសថាស៊ូដេឡាសម្រាកលេងនៅផ្ទះគាត់មួយយប់នោះកុំអីប៉ាម៉ាក់របស់នាងច្បាស់ជាមកសម្លេសថេយ៉ុងចោលមិនខាន ។
« ប្រាកដណាស់អ្នកម៉ាក់ខ្ញុំនឹងមើលថែនាងអ្នកម៉ាក់កុំបារម្ភអី! » ដៃមាំមិនបានដកចេញពីស្មារបស់នាងក្រមុំ ទោះនាងព្យាយាមរើខ្លួនបំណងអោយគេដកចេញក៏នាយមិនដកចេញដែរមានតែច្របាច់ស្មានាងជាការគម្រាមទៀត ។
« អញ្ចឹងរៀបចំខ្លួនអោយហើយទៅយប់នេះពួកឯងចេញដំណើរហើយ! » គ្រាន់តែប្រយោគរបស់ម្ដាយក្មេកបញ្ចប់មិនទាន់បានប៉ុន្មានស៊ូដេឡាក៏បើកភ្នែកធំៗភ្ញាក់ផ្អើលជាខ្លាំង ព្រោះវាភ្លាមៗពេកហើយទេដឹងទើបតែប្រាប់នាងមុននេះសោះ ។
« ចាស៎? ឥលូវនេះរឺអ្នកម៉ាក់? »
« ចាស៎គឺពិតមែនហើយ! »
« ប្រហែលជាវាលឿនពេកហើយសម្រាប់អូន តែមកពីបងមានការរវល់នៅទីនោះបន្ទាប់ទើបយើងរហ័សទៅបែបនេះ » ថេយ៉ុងក៏ចូលខ្លួនធ្វើជាអ្នកលួងលោមនាងកាលបើឃើញទឹកមុខមិនល្អរបស់នាងបង្ហាញឡើង ។
« ហុឹម.. បានហើយណាពួកកូននាំគ្នាទៅរៀបចំខ្លួនទៅ ឆាប់មានចៅអោយម៉ាក់ពរផងមែនទេអ្នកអូន? ហិហិ »
« ចាស៎ៗ ពិតមែនហើយអ្នកបង! » វ័យចំណាស់ស្រីៗទាំងពីរក៏សើចឡើងចំអន់អោយកូនស្រីក្រហមមុខងាំងទាំងសប្បាយចិត្ត ស៊ូដេឡាឯនេះក៏កាន់តែមានអារម្មណ៍មិនស្រួលក្នុងចិត្តបានត្រឹមញញឹមមិនសូវសមដាក់គាត់ទាំងពីរ ។
« ខ្ញុំទៅហើយប្រាកដណាស់ថាបានចៅអោយអ្នកម៉ាក់ពរក្នុងពេលឆាប់ៗនេះមិនខាន! » ថេយ៉ុងក៏អោបរាងកាយតូចទាំងធ្វើដូចជាស្រឡាញ់នាងខ្លាំងណាស់អញ្ចឹងតែក្នុងចិត្តរបស់គេវិញមិនដឹងជារអើមនាងប៉ុណ្ណានោះទេ ។
« បានហើយៗពួកឯងទៅសម្រាកបន្ដិចសិនទៅ ចាំល្ងាចបន្ដិចសឹមនាំគ្នាទៅព្រលានយន្ដហោះ » អ្នកស្រីវីហ្គេនទះស្មាកូនប្រុសតិចៗហើយក៏ប្រញាប់ដេញអោយពួកគេទៅសម្រាកសិនចុះ ចំណែកឯរបស់របរប្រើប្រាស់គាត់បានអោយអ្នកបម្រើក្នុងវិមាន្យរៀបចំទុកដាក់រួចរាល់ហើយ ។
« បាទ៎អ្នកម៉ាក់លោកប៉ា! » ថេយ៉ុងនឹងស៊ូដេឡាក៏អោនគំនាបលាមនុស្សចាស់ទាំងអស់ចេញទៅជាមួយនឹងរាងតូច គេកាន់ដៃនាងយ៉ាងណែនជាន់ហើយចេញមកខាងក្រៅផុតបាត់ពីមុខមាត់មនុស្សចាស់ ។
« លែង! » គ្រាន់តែមកដល់ខាងក្រៅភ្លាមសម្លេងស្រាលស្រទន់របស់នាងក្រមុំក៏បន្លឺទៅអ្នកម្ខាងទៀតដែលកាន់ដៃនាងណែននោះ ។
« គិតថាខ្ញុំចង់កាន់ដៃនាងណាស់មែនទេ? អាដៃដែលមិនដឹងអោយប្រុសណាខ្លះនោះមែនទេ? ឆឹស! » ថេយ៉ុងព្រលែង.កដៃតូចហើយក៏មិនភ្លេចនិយាយឌឺដងបញ្ចិតបញ្ចៀងថាអោយនាង គ្រាន់តែចង់ប្រាប់ថាមុននេះគេគ្រាន់តែសម្ដែងជាមួយនាងប៉ុណ្ណោះ ។
« ត្រូវហើយដៃខ្ញុំវាមិនដឹងអោយប្រុសណាខ្លះទេតែខ្ញុំក៏ពេញចិត្តនឹងអោយគេកាន់ លើកលែងតែ... លោក.! » ស៊ូដេឡាពោលប្រយោគរបស់ខ្លួនហើយក៏ចេញទៅបាត់វាដូចជាចាក់បណ្ដោយតាមគេបើគេជ្រុលជាពូកែអាខាងថាអោយនាងហើយក៏ទៅតាមនឹងទៅ តែវាក៏ជារឿងមួយធ្វើអោយគេរអើមនឹងនាងខ្លាំងផងដែរ ។
« ហុឹស! ចរឹកក៏ដូចបងស្រីនាងខ្លាំងណាស់ នាំគ្នារៀនក្បាច់ហាច់ដាក់ប្រុសបានប៉ុន្មានក្បាលហើយ? » ថេយ៉ុងដើរមកតាមនាងរហូតដល់បន្ទប់ធំទូលាយ ត្បិតអីបន្ទប់របស់ពួកគេទាំងពីរអ្នកនេះនៅជាមួយគ្នាស្រាប់ទៅហើយ ។
« ក៏ច្រើនគួរសមដែរ! » ស៊ូដេឡាតបទាំងញញឹមមិនខ្លាចមាត់ សម្ដីតបមកកាន់គេឡើងប៉ប៉ាច់ទោះដៃកំពុងរវល់ទាញវ៉ាលីដាក់របស់ដែលសេសសល់ដែលខ្លួនត្រូវការបន្ថែមទៀតតែនាងនៅតែនិយាយឆ្លើយឆ្លងជាមួយគេមិនបាត់មួយម៉ាត់ ។
« អញ្ចឹងសាកបញ្ចេញក្បាច់របស់នាងអោយខ្ញុំឃើញបន្ដិចទៅ! » ថេយ៉ុងនិយាយបណ្ដើរដៃលូកប្រលេសឡេវអាវរបស់ខ្លួនដើរមកជិតនាងបណ្ដើរដែលធ្វើអោយស៊ូដេឡាលឺហើយរហ័សងាកទៅមើលគេភ្លាមៗទាំងភ័យបុកពោះ ។
« ធ្វើ... ធ្វើអី? » ស៊ូដេឡាដើរថយក្រោយតាមជំហានដែលគេបោះមករកនាងរហូតដល់ខ្នងតូចសរោងរបសើនាងត្រូវផ្អឹបជាប់នឹងទូរ ជាឱកាសអោយថេយ៉ុងបានដាក់ដៃឃាំងនាងជាប់ ។
« ខ្ញុំចង់សាកក្បាច់របស់នាង! ចង់ដឹងថានាងជំនាញប៉ុណ្ណា! » ថេយ៉ុងយកខ្លួនរបស់ខ្លួនពិនសឹងតែចូលក្នុងខ្លួនរបស់ស៊ូដេឡាតែសំណាងបានដៃរបស់ស៊ូដេឡារុញទប់គេមិនអោយចូលមកជិតនាងបានទៀត ។
« ខ្ញុំគ្មានអារម្មណ៍ជាមួយលោកទេ! » ព្រូស.! ស៊ូដេឡាប្រមូលកម្លាំងក្នុងខ្លួនទាំងអស់រុញទ្រូងហាប់ណែនរបស់អ្នកកម្លោះចេញរហូតទាល់តែបានសម្រេច មិនចាំយូរនាងក៏នាំរាងកាយរបស់ខ្លួនចូលទៅបន្ទប់ទឹកចាក់សោរចាក់គន្លឹះយ៉ាងជាប់អោយប្រាកដចិត្តថាគេមិនអាចចូលមកធ្វើបាបនាងបាន ។
( គិតថារត់គេចរួចមែនទេប្រពន្ធសម្លាញ់! ក្រែងប្រាប់នាងហើយមិនអញ្ចឹងបើចូលខ្លួនរៀបការជាមួយខ្ញុំនាងត្រូវតែសុំាជាមួយនឹងរឿងអស់នេះ! ) ថេយ៉ុងនិយាយពីខាងក្រៅបន្ទប់ទឹកអោយអ្នកខាងក្នុងបានសកដាប់លឺគេដឹងថានាងគ្រាន់តែនិយាយបញ្ឈឺគេហើយរភងមួយទៀតគេបានប្រាប់នាងរួចមកហើយថារឿងនេះនឹងកើតឡើងច្រើនដងបើនាងសម្រេចចិត្តរៀបការជាមួយគេ គេធ្លាប់ផ្ដល់ឱកាសអោយនាងបញ្ឈប់ហើយតែនាងមិនព្រមខ្លួនឯង ។
ស៊ូដេឡាដែលនីខាងក្នុងបន្ទប់ទឹកពិតខ្លួននៅមាត់ទ្វាលឺគេនិយាយហើយនាងសឹងតែបោកក្បាលខ្លួនឯងអោយស្លាប់មិនគួរណាទៅឌឺគេបែបនេះសោះ ដូចជាកំពុងសន្សំនាងអោយខ្លួនឯងឈឺខ្លួនមិនឈប់សោះឡើយ ។
_
តទៅមានហឿងអីកើតឡើងអេដមីនអត់ដឹងទេ😂

ఌភរិយាបេះដូងសិលាఌ(បញ្ចប់)Where stories live. Discover now