ភាគទី៣៤

1.5K 46 2
                                    

ភរិយាបេះដូងសិលា
ភាគទី៣៤៖ ស្រីល្ងង់!
_
« អ៊ួក.. ខិ.. អ៊ួក! » ស៊ូដេឡាប្រឹងក្អួតទាល់តែអស់ពីពោះ មុខឡើងស្លេកស្លាំងគ្មានកម្លាំងកំហែងអ្បីបន្ដិចសោះ ។
« នាងកើតអីស៊ូដេឡា? » ថេយ៉ុងបន្លឺឡើងក្រោយខ្នងរបស់នាងទាំងជ្រួញចិញ្ចើម ស៊ូដេឡាអោនមុខលាងសម្អាតមុខរួចហើយទើបងាកមករកគេវិញ ។
« អ្នកនាងខ្ពើមម្ហូបដែលខ្ញុំធ្វើមែនទេទើបអ្នកនាងចង់ក្អួត? ខ្ញុំសុំទោសណា! » នាងតូចនៅមិនទាន់បានថាអ្វីនៅឡើយលីម៉ាក៏មកធ្វើជាយំសោកលើកដៃសុំទោសនាងបាត់ទៅហើយ ។
« អត់ទេអ្នកនាងកុំសំពះខ្ញុំបែបនេះអី! ប្រហែលជាក្រពះធ្វើទុកហើយព្រោះតាំងតែពីម្សិលមិញខ្ញុំអត់បានញុំាបាយទេ! មិនមែនខ្ញុំស្អប់ខ្ពើមម្ហូបអ្នកនាងធ្វើទេណា » នាងឆ្លើយតបវិញទាំងមុខស្លេកស្លាំងជាខ្លាំង ។
« ហើយរវល់ធ្វើស្អីបានមិននឹកបាយនឹកទឹកបែបនេះ? ហើយបើឈឺទៅនាងគិតយ៉ាងមិច? »
« មិនអីទេខ្ញុំមើលថែខ្លួនឯងបាន! » ស៊ូដេឡាប្រុងនឹងដើរគេចចេញពីគេវិញតែមិនបានប៉ុន្មានជំហ៊ានផងរាងកាយក៏ស្រាប់តែចង់ដួលទ្រេតទៅលើអ្នកកម្លោះបាត់ទៅហើយ ។
« ឃើញទេនិយាយមិនទាន់ផុតពីមាត់ផង ឆាប់ទៅមន្ទីរពេទ្យទៅ! » ថេយ៉ុងត្រកងរាងតូចបណ្ដើររអ៊ូដាក់នាងបណ្ដាលតែក៏ត្រូវនាងបដិសេធ ។
« អត់ទេខ្ញុំមិនអីទេសម្រាកតែបន្ដិចទៅគ្រាន់ហើយ! » ស៊ូដេឡារហ័សចេញពីរង្វង់ដៃនាយកម្លោះម្ដងទៀតនាំរាងកាយដែលគ្មានកម្លាំងកំហែងនោះមកអង្គុយនៅតុធ្វើការរបស់នាងដោយមានថេយ៉ុងនឹងលីម៉ាដើរតាមពីក្រោយមើលអាការៈរបស់នាង ។
« នាងអូខេរឺអត់ស៊ូដេឡា? » ថេយ៉ុងសួរម្ដងជាពីរដងស៊ូដេឡានៅតែក្រវីក្បាលបដិសេធថានាងអូខេ ។
« បើអញ្ចឹងអ្នកនាងទៅសម្រាកនៅលើសាឡុងសិនទៅល្អទេ? » លីម៉ា
« អត់អីទេខ្ញុំបានធូរហើយអាចធ្វើការបាន! » ស៊ូដេឡាងាកមកកាន់កុំព្យូទ័រវិញរួចធ្វើជាចុចនេះចុចនោះដើម្បីអោយអ្នកទាំងពីរនោះឈប់សួរឈប់បារម្ភពីនាងទៀត ។
« បើមានអីមិនស្រួលក៏ប្រាប់មកកុំសម្ងំលាក់ទុកតែឯង ចាំខ្ញុំអោយបុគ្គលិកយកទឹកក្រូចឆ្មាមកអោយ! » បញ្ចប់ប្រយោគហើយថេយ៉ុងក៏ដើរចេញពីបន្ទប់ជាមួយលីម៉ាបាត់ទៅ ស៊ូដេឡាធ្វើជាមិនដឹងរហូតទាល់តែនាយកម្លោះចេញទៅបាត់ទើបនាងងើយមុខមកវិញ ។
(ខ្ញុំមិនស្រួលទេរាល់ពេលដែលលោកធ្វើប្រងើយដាក់ខ្ញុំ)

ఌភរិយាបេះដូងសិលាఌ(បញ្ចប់)Donde viven las historias. Descúbrelo ahora