ភាគទី៣៩

1.5K 51 1
                                    

ភរិយាបេះដូងសិលា
ភាគទី៣៩៖ ពួកយើងលែងលះគ្នាហើយ!
_
ផឹប... សម្លៀកបំពាក់មួយវ៉ាលីធំត្រូវបានរៀបចំហើយជាស្រាច់ ស៊ូដេឡាងាកទៅសម្លឹងមើលកូនស្បែកជើងតូចដែលមាននៅលើពូកមកមើលទឹកភ្នែកក៏ហូរមកដោយមិនបានព្រៀងទុកជាមុន ។
« ម៉ាក់សុំទោស ហុឹក... សុំទោសដែលគ្រាន់តែប៉ាម្នាក់ក៏ម៉ាក់មិនអាចអោយកូនមានហៅនឹងគេ ហុឹកៗ តែម៉ាក់.. ម៉ាក់មិនអាចរស់នៅស្ថានភាពបែបនេះទៀតទេ ម៉ាក់ឈឺ ហុឹក ឈឺស្ទើរតែស្លាប់ទៅហើយ ម៉ាក់គិតថាម៉ាក់នឹងស្លាប់បើម៉ាក់គ្មានកូន អឹក.. ម៉ាក់សន្យាណាថាម៉ាក់តែម្នាក់ឯងតែម៉ាក់អាចនឹងមើលថែកូនបានល្អ ពួកយើងចេញពីទីនេះហើយទៅសាងជីវិតជាថ្មីជាមួយគ្នាណា៎កូនសម្លាញ់! » ស៊ូដេឡាយំក្ដាប់កូនស្បែកជើងទាំងពីរទាំងទ្រូងឈឺពើត នាងស្រឡាញ់ប៉ារបស់កូនម្នាក់នេះខ្លាំងណាស់ ហើយនាងក៏មិនដែលរំពឹងដែលថាការរៀបការរបស់នាងនឹងមានថ្ងៃនេះកើតឡើង តែវាពិតជាទទួលយកវាលែងបានពិតមែនហើយ នាងសុំចាញ់ហើយនាងមិនអាចទ្រាំរស់ដោយបែបនេះទៀតឡើយ ដៃតូចស្រឡូនលូកជូតវៀសទឹកភ្នែករបស់ខ្លួនចេញបន្ដិចមុននឹងយកកូនស្បែកជើងដាក់ក្នុងវ៉ាលីហើយអូសវាចេញទៅជាមួយខ្លួនដោយមិនភ្លេចយកក្រដាសលែងលះដែលនាងបានសុីញ៉េហើយនោះទៅដាក់លើតុអាហារដែលមានអាហារដែលនាងរៀបចំហើយជាស្រាច់ទុកសម្រាប់គេ វាជាស្នាដៃចុងក្រោយដែលនាងបានចម្អិននៅពេលដែលគេមកដល់ផ្ទះពេលណាគេនឹងបានឃើញក្រដាសនោះនៅលើតុ ស៊ូដេឡាដើរចាកចេញពីផ្ទះដោយមិនយកលុយកាករឺទ្រព្យសម្បត្តិពីផ្ទះសូម្បីមួយសេនពោលគឺនាងចេញទៅខ្លួនទទេ ។
នាងតូចដើរអូសវ៉ាលីទាំងបែកញើសកកូសព្រោះដើរទាំងពីព្រឹករហូតមកដល់ថ្ងៃរសៀលទៅហើយដែលនាងដើរថ្មើរជើងរហូតមក ។
ក្រូក... សម្លេងកូរពោះរបស់ស៊ូដេឡាបន្លឺឡើងធ្វើអោយនាងខាំមាត់ស្ទាបពោះខ្លួនឯងភ្លាមៗព្រោះទាំងពីព្រឹកមកបាយតែមួយគ្រាប់ទឹកតែមួយដំណក់ក៏មិនបានចូលពោះនាងផង ។
« កូនឃ្លានហ្អេស? តែម៉ាក់អត់មានលុយទេ ទ្រាំបន្ដិចទៅណា! សុំទោសដែលម៉ាក់នាំកូនមកពិបាកបែបនេះ! » ស៊ូដេឡាតូចចិត្តនិយាយតែម្នាក់ឯងមើលទៅថាពេលនេះនាងធ្លាក់ខ្លួនដល់កម្រិតណា និយាយហើយនាងក៏បន្ដដើរទៅមុខជាបន្ដបន្ទាប់ទៀតតឬគាប់ជួនអីទីនោះសុទ្ធតែជាកន្លែងដែលគេលក់ចំណីអាហារតាមចិញ្ចើមផ្លូវធ្វើអោយស៊ូដេឡាធំក្លិនហើយឃ្លានជាខ្លាំង នាងតូចឈរនៅមុខសាច់អាំងមួយកន្លែងទាំងលេបទឹកមាត់ក្អឹកៗ ។
« ត្រូវការសាច់អាំងមែនទេនាងតូច? » បុរសមាឌធំពាក់អៀមទំនងជាអ្នកលក់នៅទីនេះក៏សួរមកកាន់ស៊ូដេឡាដែលឈរលេមឡើមនៅមុខតូបរបស់គាត់ ។
« ខ្ញុំអត់មានលុយទេ! » ស៊ូដេឡាឆ្លើយតបទាំងមិនសូវសមតែធ្វើយ៉ាងមុចទៅបើនាងគ្មានលុយពិតមែន ។
« គ្មានលុយមិនអាចទិញបានទេ! » គាត់ឆ្លើយតបទាំងកំបុតៗដាក់នាងហើយក៏ងាកមកអាំងសាច់វិញទាំងមិនខ្វល់នឹងនាង ស៊ូដេឡាអស់ជម្រើសក៏អោនមុខចុះព្រោះនាងមិនអាចឈរលើកដៃសំពះសុំរបស់គេទាំងអត់ខ្មាស់នៅកណ្ដាលវាលអញ្ចឹងទេទោះឃ្លានយ៉ាងណាក៏ត្រូវតែទ្រាំដែល ។
« លោកជួយដាក់សាច់ចង្កាក់អោយខ្ញុំមួយឈុតធំមក! » សម្លេងនេះធ្វើអោយស៊ូដេឡាដែលអោនមុខចុះក្រោមនោះងើយមកលើយ៉ាងលឿនហើយគេនោះគឺជាអ្នកដែលនាងជួបរាល់ដងនោះឯង ។
« នាងទៀតហើយ? ចៃដន្យណាស់នៀក៎ ហើយស៊ូចង់ទៅណានឹងមានវ៉ាលីផង? » ជេសាន់ញញឹមសួរនាងតាមបែបធម្មតារបស់គេតែស៊ូដេឡាមិនបានញញឹមតបហើយក៏មិនបានឆ្លើយនឹងសំណួររបស់គេដែលភាពស្ងាត់ស្ងៀមនេះក៏បង្កអោយសម្លេងរបស់នាងបន្លឺឡើងម្ដងទៀត ។
ក្រូក...
« ខ្ញុំថានាងឃ្លានហើយ តោះមកញុំាសាច់ចង្កាក់ជាមួយខ្ញុំល្អទេ? »
« តែខ្ញុំ... »
« ថាមក! » មិនចាំអោយស៊ូដេឡាតវ៉ាច្រើននាយសង្ហាក៏ចាប់អូសដៃនាងទៅតុអង្គុយយ៉ាងលឿន បន្ទាប់ពីមកដល់តុអង្គុយភ្លាមសាច់ចង្កាក់ក៏រៀបចំរួចរាល់ហើយល្មម ជេសាន់ចាប់សាច់ចង្កាក់បួនប្រាំទៅដាក់ក្នុងចានរបស់នាងតូច ។
« អរគុណ » ស៊ូដេឡានិយាយអរគុណរួចនាងក៏យកវាមកញុំាដោយមិនអាចទប់ភាពស្រេកឃ្លានបាន ។
« ឆ្ងាញ់ទេ? » កាលបើឃើញនាងញុំាដូចទំនងពេកជេសាន់ក៏អង្គុយមើកមុខនាងញុំាតែម្ដងទៅនៅឆ្លៀតញញឹមសួរនាងថាឆ្ងាញ់រឺអត់ទៀតធ្វើអោយស៊ូដេឡាដែលកំពុងតែជក់ចិត្តនឹងការញុំាឯណេះត្រូវប្ដូរមកជាញុំាមួយៗវិញតែបរិមាណសាច់ដែលមាននៅក្នុងមាត់របស់នាងនោះគឺថាវាច្រើនដល់ថ្នាក់នាងឡើងប៉ោងថ្ពាល់ទៅហើយទើបធ្វើអោយជេសាន់អស់សំណើចនឹងនាងម្ដងទៀត ។
« សើចអី? » ស៊ូដេឡាព្យាយាមលេបសាច់ទាំងនោះសឹងតែអួលមុននឹងងាកមកសួរគេទាំងមិនសម្លឹងចំមុខ ។
« សើចកូនជ្រូកកំពុងតែឃ្លាន! »
« ខ្ញុំមិនមែនជ្រូកទេ! »
« ខ្ញុំថាលេងទេ តែស៊ូប្រុងទៅណានឹង? » ជេសាន់សើចលឹបភ្នែកសប្បាយកាលបើបានញ៉ោះនាងបែបនេះ ក្រោយមកក៏ប្ដូរមកចាប់អារម្មណ៍នឹងវ៉ាលីដែលនាងយកមកជាមួយគ្នានោះវិញ តែស៊ូដេឡាកាលបើបានលឺសំណួរនេះហើយនាងក៏បានត្រឹមតែអោនមុខចុះក្រវីក្បាលតិចៗ ។
« ចុះថេយ៉ុងទៅណា? »
« ពួកយើងលែងលះគ្នាហើយ! » ស្ងាត់!! ជេសាន់លេងសួរអ្វីបន្ដទៀតបើនាងឆ្លើយបែបនេះទៅហើយគ្រានើតែគេឆ្ងក់ថាហេតុអីលែងលះគ្នាចុះ... មិនអស់ចិត្តគេក៏បាញ់សំណួរមួយចំៗមិនបញ្ឆិតបញ្ឆៀងតែម្ដង ។
« ចុះកូន? » ស៊ូដេឡាងើយក្បាលសម្លឹងមុខជេសាន់នាងមិនចម្លែកទេដែលគេដឹងរភងនេះព្រោះនាងខ្លួនឯងក៏ប្រាកដចិត្តដូចគ្នាដែលថាគេប្រាកដជាដឹងរឿងនេះព្រោះតែកាលជួបគ្នានៅមន្ទីរពេទ្យម្សិលមិញ ។
« ខ្ញុំអាចមើលថែគេតែម្នាក់ឯងបាន! » នាងតាំងចិត្តហើយមិនថាមានអ្វីកើតឡើងនោះទេនាងនឹងពុះពារឆ្លងគ្រប់ឧបសគ្គហើយនឹងមើលថែកូនរបស់នាងតែម្នាក់ដោយដៃនាងផ្ទាល់ ។
« ចុះនាងនឹងទៅកន្លែងណា? »
« ខ្ញុំមិនចង់ទៅផ្ទះវិញទេ! » ស៊ូដេឡាអោនមុខចុះព្រោះនាងមិនដឹងថាគួរប្រាប់អ្នកផ្ទះយ៉ាងមិចរឹតតែអាម៉ាស់ព្រោះរៀបការមិនទាន់បានប៉ុន្មានផងនាងក៏លែងប្ដីបែបនេះ ។
« បើចឹងនាងទៅសម្រាកនៅផ្ទះខ្ញុំទៅ! »
« រំខានលោកពេកហើយ! »
« មិនអីទេ! នាងអាចទៅសម្រាកនៅចម្ការរបស់ខ្ញុំក៏បានណាទីនេះមានផ្លែឈើច្រើនហើយស៊ូអាចស្រូបខ្យល់អាកាសល្អៗនៅលើកំពូលភ្នំ » ជេសាន់ញញឹមរាយមន្ដស្នេហ៍ដាក់ស៊ូដេឡាលោមលួងនាងដោយសម្ដីផ្អែមៗរបស់គេ ។
« ក៏បាន! អរគុណលោកខ្លាំងណាស់! »
« មិនអីទេចង់ញុំាអីទៀតរឺអត់? » នាងតូចក្រវីក្បាលជាចម្លើយដែលនាងមិនត្រូវការអ្វី ។
« ចឹងខ្ញុំទៅយកទឹកដោះគោអោយស៊ូណា៎ » ថាហើយជេសាន់ក៏ក្រោកទៅយកភេសជ្ជសម្រាប់នាងនឹងគេក្រោយពីចេញហួសឆ្ងាយផុតពីមុខពីមាត់ស៊ូដេឡាហើយគេក៏បែរជាមកលួចខលទូរស័ព្ទទៅនរណាវិញទាំងលាក់លៀមធ្វើដូចតែខ្លាចមានអ្នកណាមកស្ដាប់រឿងរបស់គេយ៉ាងអញ្ចឹង ។
(ជោគជ័យហើយវើយ!)
(អឺ.! អរគុណអាសម្លាញ់!)
(ហុឹស.!យើងខ្ពើមណាស់មិនបាច់មករលួយជាមួយយើងទេអាស្វា!)
_
មិចនឹង?😂

ఌភរិយាបេះដូងសិលាఌ(បញ្ចប់)Where stories live. Discover now