ភាគទី២៤(2/2)+២៥(1/2)

1.4K 39 1
                                    

ភរិយាបេះដូងសិលា
ភាគទី២៤(2/2)+២៥(1/2)៖ ព្រោះអាសន្ដនាពូកែទាក់ប្រុសមិនរើសមុខកុហកមិនខ្លាចភ្លាត់នោះវាជំនាញនាងនឹងបងស្រីរបស់នាងទៅហើយ!
_
ម៉ោង៧ល្ងាចនៅសហរដ្ឋអាមេរិក...
   ទីក្រុងទាំងមូលបំភ្លឺដោយភ្លើងពណ៌គ្រប់ចម្រុះឡានជិះខ្វាត់ខ្វែងជាច្រើបកុះករហើយពេលនេះក៏កំពុងតែស្ទុះចរាចរណ៍ផងដែលវាក៏ជាប់គាំងនឹងឡានរបស់គូរស្នេហ៍ថ្មីថ្មោងមួយគូរបស់យើងដែល ។
« យូរខ្លាំងណាស់! » ស៊ូដេឡារអ៊ូជាប់មាត់កាលបើនាងរងចាំរយៈពេលសឹងតែមួយម៉ោងទៅហើយតែមើលទៅហាក់រកផ្លូវទៅពុំចង់បានសោះ ។
« កុំរអ៊ូ! ខ្ញុំទេដែលមានសិទ្ធរអ៊ូ ខំមានចិត្តជូននាងចេញមកខាងក្រៅហើយគិតថាសំណាងនាងពេកហើយ! » ថេយ៉ុងឯណេះក៏បន្លឺឡើងស្ដីអោយនាងតូចគេមានកូនចិត្តមួយជូននាងមកខាងក្រៅទៅហើយពាក្យរអ៊ូទាំងនោះគួរតែជាគេទេដែលអាចរអ៊ូបាន ។
« ហ៉ើយ.! » ស៊ូដេឡាដកដង្ហើមធំយ៉ាងខ្លាំង គ្រាន់តែនាងរអ៊ូក៏មិនបាននាងគ្រាន់តែមិនចង់អោយគេចាំយូរដែលតើព្រោះខ្លាចគេធុញតែមើលគេចុះបិទសិទ្ធនាងគ្រប់យ៉ាងតែម្ដង ។
« ហាមដកដង្ហើមធំ! »
« អេ៎លោកជ្រុលពេកទេដឹង នេះចង់អោយខ្ញុំធ្មឹងដូចជាគល់ឈើមែនទេទើបពេញចិត្តលោក! » នាងអស់វាចាជាមួយប្រុសម្នាក់នេះហើយធ្វើនេះមិនបាននិយាយនោះមិនបានហើយចង់អោយនាងស្លាប់អោយបាត់ទេដឹងទើបគេសប្បាយចិត្ត ចំជារករឿងនាងមិនឈប់មែនប្រុសម្នាក់នេះ ។
   មួយសន្ទុះក្រោយមករថយន្ដរបស់ថេយ៉ុងក៏បានមកដល់ផ្សារទំនើបមួយកន្លែងបានសម្រេចព្រោះស៊ូដេឡាចង់មកទិះរបស់របរខ្លះទុកនៅក្នុងផ្ទះ បន្ទាប់ពីដើរទិញអស់មួយសន្ទុះធំហេវហត់អស់កម្លាំងជាខ្លាំងហើយពួកគេក៏បាននាំគ្នាទៅញុំាអាហារនៅហាងមួយកន្លែងដែលមាននៅក្នុងផ្សារទំនើបនោះ ។
« សួស្ដី! តើអ្នកត្រូវការអ្វីដែល? » ភ្លាមនោះដែលក៏មានបុគ្គលិកម្នាក់ចូលមកសួរនាំពួកគេជាភាសាអង់គ្លេសស្របនឹងថេយ៉ុងក៏មានអ្នកខលមកទើបគេធ្វើជាសញ្ញាអោយនាងតូចកម្មង់ទៅហើយគេក៏ដើរទៅនិយាយទូរស័ព្ទបាត់ ។
« យកស្ពាកាទី២ចាននឹងកូកា២កែវមកណា៎ » បន្ទាប់ពីនិយាយហើយនាងក៏ហុចមុឺនុញអោយទៅគេវិញទាំងញញឹម បុគ្គលិកអោនគោរពនាងចាកចេញទៅ ស៊ូដេឡាក៏រេភ្នែករកមើលថេយ៉ុងថាគេនៅឯណាតែក៏ប្រទះនឹងហាងមួយដែលមានលក់ដង្កៀបមេអំបៅ គ្រាន់តែឃើញដង្កៀបមួយនោះហើយធ្វើអោយបេះដូងរបស់នាងហោះទៅរកវាបាត់ទៅហើយទើបរាងកាយដែលនៅជាប់កៅអីមុននេះត្រូវក្រោកសម្ដៅទៅហាងមួយនោះដើម្បីទិញដង្កៀបនោះ ។
« សួស្ដីអ្នកនាង! តើអ្នកនាងត្រូវការរបស់មួយនេះមែនទេ? » ម្ចាស់ហាងស្រីចូលមករួសរាយរាក់ទាក់ដាក់នាងតូចដែលកំពុងតែឈរកាន់ដង្កៀបទាំងញញឹមនោះ ។
« ចាស៎! តើវាតម្លៃប៉ុន្មាន? »
« 3$ចា៎! » ស៊ូដេឡាលឺតម្លៃហើយមិននិយាយច្រើននោះទេនាងក៏រហ័សលូកយកលុយនៅក្នុងខោបឮាវអាវរបស់នាងរួចហុចអោយទៅម្ចាស់ហើយបន្ទាប់មកនាងក៏បែរខ្លួនដើម្បីត្រឡប់ទៅកន្លែងដើមវិញតែមិនបហរយ័ត្នក៏ប៉ះគ្នាជាមួយនឹងបុរសម្នាក់ ។
ព្រូស...
« អូយ៎.! » ស៊ូដេឡាស្រែកឡើងបន្ដិចដោយការភ្ញាក់រាងកាយបម្រុងនឹងដួលទៅហើយតែសំណាងដែលបានដៃធំមាំទាំរបស់បុរសម្នាក់នោះទ្រចង្កេះនាងជាប់ ។
« សុំទោសៗ! » ស៊ូដេឡារហ័សគេចចេញពីរង្វង់ដៃរបស់បុរសម្នាក់នោះព្រមទាំងនិយាយសុំទោសទាំងញាប់បបូរមាត់ទៀតផង ។
« មិនអីទេ » បន្ទាប់ពីលឺសម្លេងរបស់បុរសម្នាក់នោះហើយស៊ូដេឡាក៏ងើយក្បាលមើលមុខគេបន្ដិចមុននឹងនិយាយដោយភ្ញាក់ផ្អើលឡើង ៖
« ដេន៍គី/ស៊ូដេឡា? » ទាំងពីរអ្នកបន្លឺឈ្មោះរបស់អ្នកនីចំពោះមុខខ្លួន រៀងៗខ្លួនត្បិតថាបានជួបមិត្តចាស់កាលនៅរៀនម្ដងទៀត ។
« ការពិតគឺជាលោកសោះ! »
« សុខសប្បាយទេនៅទីនោះ? » ដេន៍គីចាប់ផ្ដើមនិយាយសួរនាំនាងតាមទម្លាប់រួសរាយរបស់គេចំពោះនាងតូចវិញគេក៏កាន់តែចូលចិត្តនិយាយជាមួយថែមទៀតព្រោះនាងជាមនុស្សដែលយល់ពីអ្នកដទៃខ្លាំងណាស់ ។
« ខ្ញុំធម្មតាទេ! ចុះលោក? »
« ខ្ញុំ.. » ដេន៍គីបម្រុងនឹងឆ្លើយតបនឹងសំណួរសួរបករបស់ស៊ូដេឡាវិញទៅហើយតែភ្លាមនោះក៏ស្រាប់តែមានសម្លេងមួយបន្លឺឡើងទើបធ្វើអោយពួកគេទាំងពីរត្រូវងាកទៅមើលប្រភបសម្លេងនោះហើយគ្នាអ្នកណាក្រៅពី...
« ស៊ូដេឡា!!! »
« ថេយ៉ុង!! » ស៊ូដេឡាចាប់ផ្ដើមមានអារម្មណ៍មិនល្អកើតឡើងភ្លាមៗ ត្បិតថានាងខ្លាចគេបានឃើញសកម្មភាពមុននេះហើយក៏មករករឿងចោទប្រកាន់នាងទៀត ។
« ខ្ញុំរំខាននាងរឺអត់? » ថេយ៉ុងធ្វើជានិយាយឌឺទាំងទឹកមុខក្រម៉ូវជាទីបំផុតតែខំទប់កម្ដៅក្នុងខ្លួនគេខំឈរសម្លឹងរកនាងក្នុងហាងអាហារឡើងមួយថ្ងៃតែមិនឃើញសោះបែរជាប្រទះភ្នែកឃើញនាងកំពុងតែសំណេះសំណាលជាមួយនាងណាក៏មិនដឹងញញឹមញញែមមិនឈប់តែម្ដងហើយ ។
« អ្នកណាគេនឹង? » ដេន៍គីដែលមិនដឹងរឿងអ្វីបន្ដិចទាល់តែសោះនោះក៏សួរទៅស៊ូដេឡា តែនាងក្រមុំហាក់ហាមាត់ប្រាប់គេមិនចេញទាល់តែសោះអណ្ដាតវាជាប់គាំងបានទៅហើយ ។
« ហេតុអីមិនប្រាប់គេថាខ្ញុំជាអ្នកណា? » ថេយ៉ុងបន្ដសួរដេញដោលស៊ូដេឡាទាំងញ័រទ្រូងខឹងចិត្តនឹងនាងនេះមិនចង់ប្រាប់អាម្នាក់នេះទៀតមែនទេថាគេនឹងនាងត្រូវជាអ្វីនឹងគ្នា រឺមួយខ្លាចគេដឹងការពិតថានាងមានប្ដី?
« គេជាស្វាមីរបស់ខ្ញុំ » ស៊ូដេឡាឆ្លើយតបនឹងដេន៍គីដែលកំពុងតែមានសញ្ញាសួរពេញក្បាលឯណេះអោយអស់ចម្ងល់ ហើយថេយ៉ុងក៏ធ្វលជាមកចូលកៀកនឹងស៊ូដេឡាព្រមទាំងយកដៃមកក្ដោបស្មាតូចរបស់នាងទៀតផងដើម្បីបញ្ជាក់ពីកម្មសិទ្ធ ។
« លឺហើយមែនទេ? » ថេយ៉ុងលើកចិញ្ចើមឌឺដាក់អ្នកកម្លោះសង្ហាកម្ពស់ខ្ពស់ម្នាក់នោះទាំងរឹកក្អេងក្អាង ។
« អូ! ចូលរួមអរអបផងណាស៊ូដេឡានឹងលោក! » ដេន៍គីគេមិនថាអ្វីនោះទេមានតែជូនពរអោយពួកគេតែអ្នកខ្លះបែរជាគិតថាគេកំពុងឌឺខ្លួនទៅវិញទើបពោលទាំងកំហឹងថា ៖
« អ៊ឺបើដឹងហើយថ្ងៃក្រោយកុំមកស្និតស្នាលនឹងប្រពន្ធរបស់គេទ់ត! » ថាហើយគេក៏អុសដៃនាងចេញពីកន្លែងនោះទាំងកម្រោលចូល ឯដេន៍គីឯណេះក៏បានតែតាមសម្លឹងមើលពួកគេទាំងពីចេញទៅទាំងមិនយល់អ្វីសោះ ។
« អូយ៎លោកខ្ញុំឈឺណាស់ លែង! » ស៊ូដេឡាដើរសឹងមិនទាន់គេព្រោះតែគេទាញនាងខ្លាំងៗពេកសឹងតែរបូសដៃចេញពីស្មាទើបបន្លឺប្រាប់គេអោយបានដឹង ។
ព្រូស...
« អូយ! » សម្លេងត្អូញត្អែររបស់នាងតូចបន្លឺឡើងកាលបើថេយ៉ុងក្រវីនាងអោយទៅបុកនឹងជញ្ជាំងមួយទំហឹងសឹងតែបាក់ឆ្អឹងខ្នង ។
ស៊ូដេឡាអង្អែល.កដៃដែលក្រហមដោយសារតែការច្របាច់របស់នាងម្ខាងទៀតទាំងភ្នែកសម្លឹងមើលទៅគេជាប់ ។
« អោយតែមានឱកាសផុតពីមុខពីមាត់ខ្ញុំនាងក៏ចេះតែទៅរកប្រុសអញ្ចឹងមែនទេស៊ូដេឡា?! »
« ថេយ៉ុងវាមិនមែនដូចជាលោកនិយាយទេខ្ញុំគ្រាន់តែទៅទិញដង្កៀបតែចៃដន្យជួបគេប៉ុណ្ណោះ! »
« ហើយចុះអាអោបចង្កេះគ្នានឹងជាស្អី? »
« ខ្ញុំរកដួលដោយសារតែបុកគេតែគេជួយខ្ញុំទាន់! »
« គិតថាខ្ញុំជឿសម្ដីកុហករបស់នាងមែនទេ? » គ្រប់ពេលគ្រប់ទីកន្លែងគ្រប់ពាក្យសម្ដីរបស់នាងគេមិនដែលគិតពីចិត្តនាងទេរករឿងឈ្លោះប្រកែកមិនឈប់មិនត្រឹមតែប៉ុណ្នេះគេនៅមិនជឿសម្ដីរបស់នាងទៀត ។
« តើលោកចង់អោយខ្ញុំធ្វើយ៉ាងមិចទៅទើបលោកព្រមជឿថាខ្ញុំនិយាយជាពាក្យពិតទាំងអស់? » នាងអស់ជមហរើសមែនទេហើយព្យាយាមនិយាយហើយដោះស្រាយហើយតែមើលទៅគេចុះមិនជឿមិនស្ដាប់នាងអីបន្ដិច ។
« សម្ដីរបស់នាងគ្មានមួយម៉ាត់ណាដែលគួរអោយទុកចិត្តនោះទេ ព្រោះអាសន្ដនាពូកែទាក់ប្រុសមិនរើសមុខកុហកមិនខ្លាចភ្លាត់នោះវាជំនាញនាងនឹងបងស្រីរបស់នាងទៅហើយ! »
ផាច់... ស៊ូដេឡាយារដៃទះមុខសង្ហាសម្ដីឥតគមហរបមួយដៃយ៉ាងខ្លាំងអោយនាងងាកទៅម្ខាងទាំងខ្លួនឯងក៏ហូរទឹកភ្នែកមកម៉ាត់ៗព្រោះការឈឺចាប់ពីពកា្យសម្ដីរបស់គេ ។
« យ៉ាងមិចនិយាយការពិតក៏ខឹង? » ស៊ូដេឡាមិនតបនឹងសម្ដីដែលចង់តែឈ្នះរបស់គេនាងក៏ដើរបំបុកស្មាគេចាកចេញទៅទាំងទឹកភ្នែកទាំងមិនបានដឹងផងថាដង្កៀបមេអំបៅដែលនាងស្រឡាញ់នោះវាជ្រុះបាត់ទៅហើយពេលដែលនាងដើរចេញ ។
_
កម្មង់ស្ពាកាទីគេនៅហាងហើយបាច់ឆីទេ😂

ఌភរិយាបេះដូងសិលាఌ(បញ្ចប់)Where stories live. Discover now