ភាគទី២៥(2/2)+២៦(1/2)

1.3K 43 0
                                    

ភរិយាបេះដូងសិលា
ភាគទី២៥(2/2)+២៦(1/2)៖ ខ្ញុំមានសិទ្ធនាងទេដែលគ្មានសិទ្ធត្រូវចាំថាលុយរបស់ខ្ញុំនៅក្នុងដៃរបស់ម៉ាក់នាងមិនតិចទេ!
_
មួយសប្ដាហ៍រំលងផុតទៅពេលពេលវេលានៃគូរស្នេហ៍ទាំងពីរក៏ត្រូវវិលវិញមកកាន់ទឹកដីដែលខ្លួនធ្លាប់រស់នៅ ។
« លោកប៉ាអ្នកម៉ាក់ » នាងក្រមុំដែលបែកពីម្ដាយឪពុកមួយសប្ដាហ៍ឯណេះកាលបើបានឃើញរូបលោកមកទទួលពីព្រលាន្ដក៏រហ័សរត់ទៅអោបទាំងក្ដីនឹករលឹកជាខ្លាំង ។
« យ៉ាងមិចដែលកូននៅទីនោះសប្បាយទេ? » ប្រលែងពីការអោបអ្នកស្រីវីហ្គេន៍ក៏ប៉ះដើមដៃស៊ូដេឡាហើយបន្ដសួរសុខទុក្ខកូនប្រសារសំណព្វចិត្តរបស់ខ្លួន ។
« ចាស៎សប្បាយណាស់អ្នកម៉ាក់! » ស្នាមញញឹមលាក់ទុកការពិតរបស់ស្រីក្រមុំបង្ហាញឡើងបន្លប់ពីអ្វីគ្រប់យ៉ាង ត្បិតនាងមិនចង់អោយលោកប៉ាអ្នកម៉ាក់គិតច្រើននោះទេទើបគ្រប់យ៉ាងនាងមានតែសម្ងំលេបទុក្ខវាតែម្នាក់ឯង ។
« ពិតរឺអត់? ថេយ៉ុងមានធ្វើបាបប្អូនទេ? » អ្នកស្រីវីហ្គេន៍ជ្រឹបភ្នែកតូចសម្លឹងមើលទឹកមុខស៊ូដេឡាដោយការសង្ស័យហើយក៏បែរខ្លួនមកចង្អុលមុខថេយ៉ុងដែលនៅខាងក្រោយខ្នងស៊ូដេឡាវិញ ។
« ហូយ៎! អ្នកម៉ាក់មើលខ្ញុំក្នុងផ្លូវល្អផងបានទេបាទ៎? » ថេយ៉ុងចូលមកកៀកដៃម្ដាយឆ្លើយតបទាំងមុខស្អុយៗពេបមាត់ដាក់គាត់ដូចជាកូនក្មេងប្រាំឆ្នាំអញ្ចឹង ។
« មកពីម៉ាក់រកផ្លូវល្អរបស់ឯងមិនឃើញនឹងហើយ! »
« បានហើយបែកកូនឡើងមួយអាទិត្យអត់នឹកតិចទេអី? »
« អ្នកណាថាម៉ាក់មិននឹកឯងហា៎អាកូនកំហូច! » អ្នកស្រីក៏បែរមកជាចាប់ក្បាលកូនប្រុសហើយផ្ដល់ស្នាមថើបមួយខ្សឺតនៅលើសក់ទន់ល្មើយរបស់គេ នាយក៏ឆ្មក់ស្នាមថ្ពាល់ម្ដាយមួយខ្សឺតយ៉ាងច្រឡើម ទើបអ្នកស្រីជាម្ដាយសម្លក់មុខគេទាំងញញឹមហួសចិត្តនឹងកូនប្រុសម្នាក់នេះ មានប្រពន្ធហើយតែមើលចរឹកគេចុះ ។

ក្រោយពីសំណេះសំណាលគ្នារៀងល្មមយូរគួរសមដែលអ្នកទាំងអស់គ្នាដែលនៅឯព្រលាន្ដឯណេះក៏បាននាំគ្នាមកភោគនីយដ្ឋានលំដាប់ផ្កាយប្រាំមួយកន្លែង ។
« និយាយអញ្ចឹងទៅទីនោះការងារមិនសូវអីទេមែនទែថេយ៉ុង? » កំពុងតែញុំាអាហារសុខៗលោកលីវីនៀល៍ក៏ងើយមុខសួរនាំកូនប្រសារប្រុសបន្ដិច ត្បិតគាត់នឹងគេហាក់មិនសូវបាននិយាយគ្នាអោយមានភាពស្និតស្នាលទាល់តែសោះទើបរកឱកាសល្អនេះមកនិយាយជាមួយគេ ។
« បាទ៎លោកប៉ាគ្មានបញ្ហាអ្វីទេគ្រប់យ៉ាងរលូនល្អណាស់! » ថេយ៉ុងញញឹមតបវិញទាំងធម្មតា លោកលីវីនៀល៍ក៏ងក់ក្បាលរួចទើបដាក់សាច់ចូលក្នុងមាត់ទំពា នាយកម្លោះមុននេះក៏មិនភ្លេចលួចដៀងភ្នែកទៅរកអ្នកដែលនៅចំពោះមុខខ្លួនដែលកំពុងតែញុំាអាហារធ្វើមិនដឹងមិនលឺឯណេះ ។
« អរ! និយាយអញ្ចឹងខ្ញុំក៏មានរឿងចង់ប្រាប់លោកប៉ាអ្នកម៉ាក់ដែរ! » គ្រប់គ្នាក៏បាញ់ក្រសែភ្នែកមករកថេយ៉ុងគ្រប់គ្នាកាលបើបានលឺគេបន្លឺប្រយោគនិយាយបែបនេះ ថេយ៉ុងមើលមុខរបស់ស៊ូដេឡាបន្ដិចរួចបន្ដនិយាយ ៖
« គឺពីពេលនេះទៅខ្ញុំគិតថាយកស៊ូធ្វើជាលេខាផ្ទាល់ខ្លួនរបស់ខ្ញុំហើយ! »
ខឹស... ខឹស... គ្រាន់តែប្រយោគរបស់ថេយ៉ុងបានបញ្ចប់ភ្លាមស៊ូដេឡាស្រាប់តែឈ្លក់ទឹកខឹសៗឡើងក្រហមមុខ អ្នកជាឪពុកក៏យកក្រដាសមកអោយកូនស្រីដើម្បីជូត ។
« សុំទោសៗ! » ស៊ូដេឡាក្អកអស់ខ្យល់ហើយនាងក៏ពោលពាក្យសុំទោសព្រោះមើលទៅវាអាក្រក់ព្រោះគ្រប់គ្នាកំពុងតែញុំាអាហារហើយណាមួយក្រសែភ្នែកបែបមិនពេញចិត្តរបស់អ្នកខ្លះក៏កំពុងតែសម្លឹងមកនាងដែរ ។
« ម៉ាក់ថាក៏ល្អដែរស៊ូឯងគិតយ៉ាងមិច? » ភ្លាមៗនោះដែលម៉ាក់របស់ស៊ូដេឡាក៏បន្លឺប្រយោគយល់ស្របនឹងសំណើររបស់ថេយ៉ុងយ៉ាងសប្បាយចិត្តគាត់ញញឹមយ៉ាងហែកថ្ពាល់ទើបសួរទៅកាន់នាង ។
« ខ្ញុំ... » ស៊ូដេឡាហាក់មិនទាន់ប្រាកដចិត្តពិសេសនាងមិនចង់ធ្វើជាលេខារបស់គេទេព្រោះតាំងពីថ្ងៃដែលនាងនឹងមិត្តចាស់របស់នាងជួបគ្នាមកគេដូចជាបិសាចគុណនឹងដប់អញ្ចឹង ហើយដោយការឆ្លើយស្ទាក់ស្ទើររបស់នាងនេះផងដែរក៏ជាហេតុធ្វើអោយថេយ៉ុងមុខកាន់តែក្រញ៉ូវសម្លឹងនាងមិនដាក់ហើយនាហក៏អាចដឹងថាគេកំពុងតែចង់ខឹងនឹងនាងទៀតហើយ ។
« យ៉ាងមិចស៊ូមានបញ្ហាអីរឺកូន? » អ្នកដែលនៅស្ដាំដៃថេយ៉ុងក៏ឆ្ងោកមុខសម្លឹងទៅនាងតូចដែលមើលទៅដូចជាមិនសូវស្រួលឯណេះ ។
« អត់.. អត់ទេម៉ាក់! »
« ចុះកូនគិតយ៉ាងមិចដែលព្រមទៅធ្វើការជាមួយបងរឺអត់? ណាមួយក៏ស្រួលណ៎ព្រោះអាចទៅពីរអ្នកបានមានការអីរកគ្នាទៅវិញទៅមកវាងាយស្រួល! »
« ចាស៎ខ្ញុំក៏គិតថាល្អដែល! » ស៊ូដេឡាមិនអាចប្រកែកអ្វីបាននាងក៏មានតែអ៊ឺអើតាមតែនឹងទៅដែលជាហេតុធ្វើអោយនាងខ្លះក៏អាចញញឹមបានមកខ្លះៗដែល ។
« នៅរឿងមួយទៀតអ្នកម៉ាក់ បន្ទាប់ពីនោះខ្ញុំគិតថាខ្ញុំចង់ចេញទៅនៅផ្ទះដែលនៅជិតក្រុមហ៊ុនល្អជាងងាយស្រួលធ្វើដំណើរ »
« ហុឹម.! មែនហើយចាំម៉ាក់ប្រាប់ម៉ែដោះអោយរៀបចំអីវ៉ាន់របស់ពួកគេចុះណា៎ » ថេយ៉ុងញញឹមងក់ក្បាលទៅម្ដាយទាំងក្ដីសុខពេញប្រៀបខុសដាច់ប្លែកពីស៊ូដេឡាដែលមានអារម្មណ៍មិនល្អទាល់តែសោះក្រោយលឺគេចង់ដូរទៅនៅកន្លែងផ្សេងដាច់ពីមុខមាត់ប៉ាម៉ាក់បែបនេះតែនាងធ្វើអ្វីមិនបានទេព្រោះគ្រប់យ៉ាងនាងគ្មានសិទ្ធ ។

បន្ទាប់ពីញុំាអាហាររួចរាល់អស់ហើយម៉ាក់ថេយ៉ុងនឹងប៉ាម៉ាក់ស៊ូដេឡាក៏ជិះឡានចេញមកជាមួយគ្នាហើយថេយ៉ុងនឹងស៊ូដេឡាក៏ជិះឡានរបស់ពួកគេមួយគ្រឿងទៀត ។
« មុននេះបើនាងហ៊ានតែធ្វើអ្វីអោយអ្នកម៉ាក់សង្ស័យលើខ្ញុំនាងនឹងមិនរួចខ្លួនទេ! » ថេយ៉ុងបើកឡានបណ្ដើរមាត់រអ៊ូថាអោយអ្នកជាប្រពន្ធបណ្ដើរដោយសារតែខឹងនឹងរឹកពារបស់នាងខ្លាំងពេក គ្រាន់តែធ្វើតាមអ្វីដែលគេបានប្រាប់សោះនាងធ្វើមិនអាចទេមែនទេ? ចំជាយ៉ាប់មែន!
« ខ្ញុំបានធ្វើអ្វីដែលលោកចង់បានហើយ! គ្មានអ្នកណាសង្ស័យអ្វីទេមានតែស្របតាមលោកទាំងអស់! »
« ត្រូវហើយបន្ទាប់ពីចេញពីវិមាន្យនាងនឹងមិនអាចរអួយដាក់អ្នកម៉ាក់បាននោះទេហើយនាងនឹងនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ ត្រូវតែស្ដាប់បញ្ជាខ្ញុំធ្វើតាមខ្ញុំគ្រប់យ៉ាងអ្វីតែខ្ញុំមិនពេញចិត្តហាមប្រព្រឹត្តអោយសោះ! »
« ហេតុអីលោកត្រូវគ្រប់គ្រងខ្ញុំ? លោកគ្មានសិទ្ធទេថេយ៉ុង! » ស៊ូដេឡានិយាយទាំងក្រហមភ្នែកជ្រុលពេកទេដឹងនាងខំធ្វើតាមគេបែបនេះហើយនៅមិនអស់ចិត្តចង់មកគ្រប់គ្រងជីវិតនាងមិនអោយមានសេរីភាពអីបន្ដិចទេមែនទេ?
« ខ្ញុំមានសិទ្ធនាងទេដែលគ្មានសិទ្ធត្រូវចាំថាលុយរបស់ខ្ញុំនៅក្នុងដៃរបស់ម៉ាក់នាងមិនតិចទេ! » ស៊ូដេឡាលែងមាត់កអីតទៅទៀតគ្រប់យ៉ាងនាងមិនអាចឈ្នះគេសូម្បីតែម្ដង នឹកឡើងកាន់តែឈឺចិត្តថែមទៀតកាលបើបានដឹងថាម៉ាក់របស់នាងយកលុយរបស់ថេយ៉ុងអំឡុងពេលដែលនាងកំពុងនៅអាមេរិក!

ត្រឡប់ទៅកាលពីនៅអាមេរិកកាលពីបួនថ្ងៃក្រោយកាលកើតហេតុវិញ.....
_
ឡាច៎ខមិនច្រើនៗមកណា🥺❤️

ఌភរិយាបេះដូងសិលាఌ(បញ្ចប់)Tempat cerita menjadi hidup. Temukan sekarang