🔞 ភរិយាសម្អប់✨🔥(16)

3.3K 127 0
                                        

Part 16:មិនស្ដាប់ហេតុផល

# កាស៊ីណូ

ងឺត!!
<< ដល់ហើយ!!>> ថេរហ្យុងក៏ងាកមកប្រាប់នាយ
<< ធំគ្រាន់បើ!!>> ជុងហ្គុកបើទ្វាឡានចេញមកហើយមើលកាស៊ីណូនោះឃើញថាធំពិតមែននេះប្រពន្ធនាយមិនមែនក្រទេណា៎មើលតែកាសុីណូក៏ដឹងថាមិនខ្វះលុយចាយដែរហើយនៅជំនាញផ្សរ៊េងៗទៀតនោះយកលុយទៅណាអស់ទៅ
<< ឆាប់ចូលទៅ!!>> ថេរហ្យុងក៏ប្រាប់ទៅនាយព្រោះឃើញនាយដូចឈរមើលកាសុីណូមិនព្រិចភ្នែកសោះហើយ
<< អោយយើងចូលយ៉ាងមិចមិនមែនកន្លែងរបស់យើងផង!!>> ជុងហ្គុក មែនហើយអោយចូលយ៉ាងមិចវវគេថានាយជាមនុស្សវក់នឹងល្បែងគិតយ៉ាងមិចនាយជាមនុស្សត្រឹមត្រូវណាមិនចេះពួកល្បែងអស់នឹងទេ
<< ចឹងក៏ដើរតាមមក!!>> ថេរហ្យុងនិយាយហើយក៏ដើរចេញទៅដោយមានជុងហ្គុកនាយដើរតាមពីក្រោយ
<< អេ៎តែនេះមិនមែនផ្លូវចូលទេ!!>> ជុងហ្គុកទោះនាយមិនដែលមកពិតមេនតែនាយក៏ដឹងថាផ្លូវចូលកាសុីណូមិនមេនបែបនឹងទេព្រោះផ្លូវអីចឹងហ៎តូចញិបនឹងហើយអត់មានអ្នកយាមនៅខាងមុខទៀត
<< តែផ្ដាស់ផ្លូវចូលដូចតែគ្នានឹងតែដើរតាមនេះវាស្រួលជាងដើរតាមនោះតិចថាវង្វេងទៅបើមនុស្សច្រើនយ៉ាងនឹង!!>> ថេរហ្យុង ផ្លូវចូលកាស៊ីណូមានពីរផ្លូវមួយផ្លូវកាត់ហើយផ្លូវមួយទៀតគឺផ្លូវចូលផ្លូវកាត់គឺសម្រាប់អ្នកគ្រប់គ្រង់ឬម្ចាស់កាសុីណូប៉ុណ្ណោះព្រោះផ្លូវនេះវាស្រឡះល្អ
<< ហឹមម!!>> ជុងហ្គកមិនមាត់គ្រាន់តែងក់ក្បាលបន្តិចនឹងដើរតាមប្រពន្ធចូលទៅក្នុងបាត់ទៅ ធម្មតាយើងមកតាមគេយើងគួរតែស្ដាប់គេចឹងហើយព្រោះថាបើទម្ទាស់នឹងគេវាទទួលលទ្ធផលមិនល្អនោះទេ
<< ចៅហ្វាយ..នេះមកដល់តាំងពីពេលណានៀកមិនអោយខ្ញុំដឹងសោះហើយ!!>> អ្នកមើលការខុសត្រូវការសុីណូរបស់ថេរហ្យុងពេលថេរហ្យុងមិននៅឈ្មោះគេមានឈ្មោះថាគីម ស៊ូណូ
<< មកដល់ថ្ងៃនេះឯង..តែយើងមានការងារទើបខ្ជិលនៅសម្រាក!!>> ថេរហ្យុងក៏ប្រាប់ទៅគេវិញ
<< ហើយ..លោកខាងនេះជា->> ស៊ូណូនិយាយសម្តៅទៅលើជុងហ្គុកតែមិនទាន់និយាយផងថេរហ្យុងក៏និយាយកាត់
<< ចៅហ្វាយធំឯងនឹងហើយ...!!>> ថេរហ្យុងនិយាយ
ធ្វើអោយជុងហ្គុកនាយងាកមើលមុខគេតែនាយក៏មិនមាត់អ្វីដែរ
<< អរ៎..សួរស្ដីចៅហ្វាយធំ!!>> ស៊ូណូក៏អោនគោរពងាយបន្តិចជាការគួរសម
<< ហឹមម >> ជុងហ្គកនាយមិនមាត់តែក៏ងក់ក្បាលបន្តិចកុំអោយគេថាមិនមានសុជីវធម៌គេគោរហើយធ្វើមិនដឹងវាដូចជាមិនសមនោះទេណាមួយក៏ជាអ្ន្មានមុខមាត់ផងធ្វើបែបនឹងវាមិនសមនោះទេ
<< និយាយចឹង កាសុី មានបានមករករឿងនៅទីនេះទៀតទេ!!>> ថេរហ្យុងក៏សួរទៅកូនចៅរបស់គេព្រោះចង់ដឹង
<< គឺ..មិនឃើញមកទេចៅហ្វាយ!!>> ស៊ូណូ
<< ហឹមម ល្អហើយចឹង ចុះរឿងលុយខែនេះរកចំណូលបានប៉ុន្មាន!!>> ថេរហ្យុង
<< អរ៎..នេះចៅហ្វាយបូកទាំងខែមុនៗដែរទាំងអស់គឺបីខែ!!>> ស៊ូណូ និយាយហើយក៏ដកក្រដាសបូកសរុបប្រាក់ចំណូលអោយទៅថេរហ្យុងមើល
<< ហឹមគ្រាន់បើ ធ្វើការបានល្អខែនេះយើងគុណអោយឯងនឹងពីរយ៉ាងមិចដែរ!!>> ថេរហ្យុងមើលហើយក៏ងក់ក្បាលបីខែនេះរកចំណូលបានច្រើនគ្រាន់បើ
<< បាត...អរគុណចៅហ្វាយ!!!>> ស៊ូណូ អោនគោរពថេរហ្យុងម្ដងទៀតលេងសើចមិនបានប្រាក់ខែគុណនឹងពីរមានតិចណា
<< ហឹមយើងទៅវិញសិនហើយ!!>> ថេរហ្យុង
<< បាតចៅហ្វាយ!!>> ស៊ូណូ
<< ជុងតោះ!!>> ថេរហ្យុងក៏កាន់ដៃនាយដើរចេញទៅខាងក្រៅបាត់ទៅ
<< មួយខែរកបានប៉ុន្មាន...ស្អីគេ!!>> ជុងហ្គុកពេលកំពុងអង្គុយលើឡានសុខក៏សួរទៅរាងតូចក៏ហុចក្រដាសអោយនាយ
<< មើលខ្លួនឯងទៅ..!!>> ថេរហ្យុង
<< What មួយខែមួយរយលាន!!>> ជុងហ្គុកនាយនិយាយទាំងបើកភ្នែកធំៗពិនពងក្ងាន
<< មានមើលកាសុីណូទេឡើងធំពិនណាណ្ណីបើរកមួយខែមិនបានពិននឹងបិតចោលទៅល្អជាង!!>> ថេរហ្យុង មេននឹងកា
ស៊ីណូឡើងធំហើយមានសុទ្ធតែពួកអ្នកមានពួកម៉ាហ្វៀរអីមកលេងនៅកន្លែងនឹងបើមិនកើនចំណូលទើបចម្លែក
<< ចុះម្នាក់មិញនឹងអ្នកណា!!>> ជុងហ្គុកសួរទៅថេរហ្យុងបន្តរទៀត ហេតុតែមនុស្សចង់ដឹងហ៎
<< អ្នកមើលការខុសត្រូវ!!>> ថេរហ្យុង
<< ហេតុអីទុកចិត្តគេម្លេះ..!!>> ជុងហ្គុក
<< ចុះបងហេតុអីទុកចិត្តខ្ញុំម្លេះដែលមកតាមខ្ញុំនៀកមិនខ្លាចខ្ញុំយកបងទៅលក់ទេហេស៎!!>> ថេរហ្យង
<< ឯងមិននឹងធ្វើបែបនឹងទៅ!!>> ជុងហ្គុក
<< ហេតុផល!!>> ថេរហ្យុង
<< ព្រឡយើងជាប្ដីឯងនែ៎ក៏ឆ្លើយនឹងយលងសិនមក!!>> ជុងហ្គុក
<< បើជាប់សាច់ញាតិមិនអោយទុកចិត្តយ៉ាងមិច!!>>>> ថេរហ្យុងក៏ប្រាប់ទៅនាយវិញ
<< ចុះគេឈ្មោះអី!!>> ជុងហ្គុក
<< គីម ស៊ូណូ !!>> ថេរហ្យុង បើនិយាយទៅមិនមេនសាច់បង្កើតទេព្រោះថាស៊ូណូនាយត្រូវបានលោកគីមយកមកចិញ្ចឹមតាំងពីអាយុដប់ឆ្នាំហើយផ្គត់ផ្គង់អោយរៀនសូត្របានខ្ពង់ខ្ពស់ចំណែស៊ូណូវិញនាយក៏មិនរមិសគុណដែរនាយថែមទាំងបានជួយមើលថែរថេរហ្យុងតាំងពីតូចថែមទៀតហើយនឹងស្រឡាញ់ថេរហ្យុងប្រៀបដូចរាជ្របុត្រយ៉ាងចឹង
<< ហឹមមម...!!>> ជុងហ្គុកនាយក៏ងក់
<< បងមិនសួរទៀតទេហេស៎!!>> ថេរហ្យុងក៏សួរទៅនាយវិញបែបឌឺដងអោយនាយ
<< គ្មានអីត្រូវសួរ!!>> ជុងហ្គុកនាយក៏ងាកមុខមកមើលទេសភាពតាមកញ្ចក់ឡានវិញម្តង
<< ហឹស!!>> ថេរហ្យុងក៏ញញឹមបន្តិចរួចក៏បន្តបើកឡានរហូតដល់ខន់ដូរ
ចំណាយពេលមិនយូរប៉ុន្មានថេរហ្យយងនឹងជុងហ្គុកពួកគេក៏បានមកដល់ខន់ដូរវិញ

🔞ភរិយាសម្អប់✨🔥(ចប់)Место, где живут истории. Откройте их для себя