🔞ភរិយាសម្អប់✨🔥( 31 )

2.3K 85 0
                                        

ចំណែកលោកលេក៏ត្រូវបានខាងប៉ូលិសនាំខ្លួនទៅប៉ុស្ដិ៍ដើម្បីសាកសួររកហេតុផលច្បាស់លាស់ ឈានលីវិញនាយមិនអាចធ្វើអ្វីបានក្រៅពីឈរមើលប៉ានាយដែលត្រូវប៉ូលិសនាំខ្លួនទៅនោះតែប៉ូលិសមិនបានចាប់ខ្លួននាយព្រោះតែនាយទើបនឹងមកពីទីក្រុងឡុងដ៍នឹងមិចនឹងអាចមកជួញដូរកើតទៅ...
ក្នុងរឿងនេះដូចមានអ្នកណារៀបគម្រោងអោយចាប់ខ្លួនតែលោកលេយ៉ាងអញ្ចឹងព្រោះថាទោះទើបមកពីណាមិនសំខាន់ទេបើសិនជាគេជួញដូរណាទោះនៅទីណាកន្លែងណាក៏ជួញដូរកើតដែរណាមួយគេជាកូនរបស់គាត់ទៀតមិចអាចថានឹងមិននោះ ។
<< សងសឹងទៅសងសឹងមកគ្មានបានអីក្រៅពីបែបនេះទេ ហឺយ!!>> ឈានលីនាយនិយាយហើយក៏ទៅអង្គុយនៅលើសាឡុងទាំងឈឺក្បាល ដកដង្ហើមធំមួយខ្សាវចេញដើម្បីកុំអោយវាធប់ពេក សុខៗនាយក៏គិតដល់មនុស្សដែកឈ្មោះជុងសុកតែនាយនៅតែមិនអាចដឹងថាគេម្នាក់នោះត្រូវជាអ្វីនឹងនាយដដែល
<< ជុងសុកឈ្មោះនេះយើងធ្លាប់លឺកាលពីក្មេង!!>> ឈានលីនាយនិយាយតិចទាំងមានសញ្ញាសួរនៅលើក្បាល

#  ក្រុមហ៊ុនមីន

<< យូនប៉ុន្មានថ្ងៃនេះបងកើតអីមេនទេបានមិនរវល់ជាមួយអូនបែបនេះ!!>> នីនយ៉ានិយាយទាំងដើរទៅអោបដៃរបស់នាយហើយនិយាយបែបញិកញ៉ក់ដាក់នាយធ្វើដូចខ្លួននឹងកំពុងតែងរដាក់នាយដែលនាយទុកខ្លួនចោលយ៉ាងអញ្ចឹង ចឹងៗអីបផនៅជិតកំភ្លៀងលូវហើយនាង...
<< លែងបងបានហើយបងធ្វើការ!!>> យូនហ្គីទាញដៃនាងចេញហើយទៅអង្គុយនៅតុកធ្វើការរបស់នាយវិញទៅទាំងមិនខ្វល់ពីនាងទេព្រោះនាយកំពុងតែគិតពីជីមីនខ្លាំងជាង
<< យូន!!>> នីនយ៉ា
<< បានហើយបងធ្វើការអូនទៅធ្វើការរបស់អូនទៅការងារនៅច្រើនណាស់ចង់ទុកចោលមែនទេ!!>> យូនហ្គីនិយាយទាំងទឹកមុខមិនស្រស់នាយមានអារម្មណ៍ថាធុញធប់យ៉ាងមិចនឹងដឹងមានអារម្មណ៍ហាក់កំពុងត្រូវការអ្វីមួយនៅក្បែរខ្លួននាយតែមិនមែនជានាង
<< បងមិនស្រួលខ្លួនមែនទេ!!>> នីនយ៉ា
<< បងអោយទៅធ្វើការកុំរឿងច្រើនពេកបានទេឆាប់ទៅៗ!!>> យូនហ្គីក៏តម្លើងសំឡេងបន្តិចព្រោះកំពុងធុញនឹងនាងពេញទំហឹងហើយនាយយល់ថានាងកំពុងព្យាយាមត្រួតត្រាលើនាយហើយពីមួយថ្ងៃទៅមួយថ្ងៃដឹងទេថានាយសែនស្អប់ហើយអ្នកដែលត្រួតត្រាលើនាយបែបនេះនាយមិនចូលចិត្តហើយក៏ស្អប់ខ្លាំងថែមទៀតតែប៉ាម៉ាក់នាយក៏នាយមិនចង់អោយពួកគាត់បញ្ចារនាយតាមចិត្តដែរ
<< ហឹស៎!!>> នីនយ៉ានាងទម្រាំជើងទាំងមិនសុខចិត្តហើយក៏ដើរចេញទៅកន្លែងធ្វើការនាងវិញទាំងខឹងឡើងក្រហមមុខទៅហើយ  ខឹងពេកតិចជ្រួញហាក៎
<< ហុឺយ យើងគួរទៅទីនោះម្ដងទៀតល្អទេ!!>> យូនហ្គីនាយក៏គិតដល់ហាងដែលនាយបានទៅជាមួយជីមីននឹងនីនយ៉ានៅថ្ងៃនោះគឺទៅដើម្បីសុំម្ចាស់ហាងមើលកាំម៉េរារកភស្ដុតាងនឹងណាព្រោះចង់ដឹងថាថ្ងៃនោះជីមីនបានធ្វើបាបមកលើនីនយ៉ាពិតឬអត់
ដោយចិត្តនៅមិនសុខចង់ដឹងជាពន់ពេកនាយក៏សម្រេចចិត្តទៅហាងនោះតែម្នាក់ឯងដិយមិនអោយនីនយ៉ានាងបានដឹងនោះទេ...
ពេលមកដល់នាយក៏បានសុំជួបម្ចាស់ហាងហើយក៏សុំគាត់មើលកាំម៉េរានៅថ្ងៃនោះ...
<< លោកអាចឆែកកាំម៉េរានៅថ្ងៃទី xx ក្នុងខែនេះអោយខ្ញុំបន្តិចបានទេ!!>> យូនហ្គី
<< សម្រាប់លោកមីនគឺដោយរីករាយបាត!!>> ម្ចាស់ហាង
បន្ទាប់មកម្ចាស់ហាងក៏ទៅបើកកាំម៉េរាក្នុងហាងអោយយូនហ្គីនាយមើលហើយក៏បានឃើញទិដ្ឋភាពដ៏សែនក្ដៅភ្នែកនៅមិនសុខក្នុងខ្លួនភ្លាមៗគឺថាថ្ងៃនោះនីនយ៉ានាងបានធ្វើបាបខ្លួនឯងដ័ចជីមីននិយាយពិតមែនហើយវិនាទីបន្ទាប់កាំម៉េរាក៏បានចាប់បានរូបភាពដែលជីមីនគ្រោះថ្នាក់ថ្ងៃនោះថែមទៀតតែវានៅឆ្ងាយបន្តិចព្រោះម្ចាស់ហាងបានដាក់កាំម៉េរាបាញ់ទៅខាងផ្លូវថ្នល់ផងដែរ....
<< នីនយ៉ា!!>> យូនហ្គីនាយហោឈ្មោះរបស់នាយទាំងក្ដាប់ដៃយ៉ាងណែនភ្នែកវិញក៏ក្រហមហាក់បីដូចជាខឹងនឹងនាងខ្លាំងណាស់អញ្ចឹងថ្ងៃនោះបើនាយមានហេតុផលតែបន្តិចជីមីនក៏មិនបាត់ការចង់ចាំដែររឿងនេះនាយក៏មានចំណែកបន្តិចបន្តួចដែរ
<< លោកអាចចម្លងវីឌីអូននេះមកអោយខ្ញុំបន្តិចបានទេ!!>> យូនហ្គី
<< បាតបាន!!>> ម្ចាស់ហាង មិនយូរគាត់ក៏បានចម្លងវីឌីអូននោះទៅអោយយូនហ្គីបានសម្រេច
<< នៅបាតលោកមីន!!>> ម្ចាស់ហាង
<< នេះសម្រាប់ទឹកចិត្តរបស់លោកដែលបានជួយឆែកអោយ ខ្ញុំទៅវិញសិនហើយ!!>> យូនហ្គីនាយនិយាយហើយក៏ដើរចេញទៅបាត់រកតែម្ចាស់ហាងអរគុណនាយមិនទាន់មើលទៅនាយដូចប្រញាប់ខ្លាំងណាស់បែបមានរឿងសំខាន់ទេដឹង....
<< ហូ៎ដៃទូលាយដល់ហើយលោកមីនបែបនេះអ្នកណាមិនចង់ជួយនោះហាស៎ហាស្មើរនឹងលុយចំណេញមួយខែឯណ្ណោះ!!>> ម្ចាស់ហាង ឃើញទេគ្រាន់តែជួយនាយពិននឹងមិនខាតហើយនៅចំណេញទៀតគិតទៅថាគាត់នឹងជ្រើសបែបណច្បាស់ជារកកន្លែងដែលចំណេញហើយ

🔞ភរិយាសម្អប់✨🔥(ចប់)Where stories live. Discover now