ផ្តើមរឿង : ងារជាមនុស្សរំខាន

7.3K 308 7
                                    

          នៅសាកលវិទ្យាល័យដ៏ធំ និងល្បីល្បាញមួយ នៅចំកណ្ដាលទីក្រុង សេអ៊ូលនៃប្រទេសកូរ៉េ ខាងត្បូង សម្បូរ ទៅដោយសិស្សានុសិស្សជាច្រើន សុតសឹងតែជាកូនអ្នកមាន និងមានមុខមានមាត់នៅក្នុងសង្គម.។ មនុស្សម្នាជាច្រើនដែលសុទ្ធសឹងតែទាំងអស់ពាក់ឯសន្ឋាន ជាសិស្ស ដើរចុះឡើងពេញសាលាតាមគោលដៅរបស់គេរាងខ្លួន។
       " អេ~ អាស្វា!! ចាំយើងផងមើល ដើរលឿននោះលឿន ឯងនេះវើយ " ផាកជីតុញ អេ៎~ ច្រឡំៗ គេមានឈ្មោះថា ផាក ជីមីន ងាជាកំលោះតូចសាច់ចាំងរូបរាងតូចច្រលឹង ស្រស់ស្អាត់ជាងមនុស្សស្រីមួយចំនួនទៅទៀត ទាស់ត្រង់ថាកាតុញបន្តិច ហិហិគេមានអាយុ17ឆ្នាំហើយ គេស្អាតតែស្អាតបែបខ្ជូតៗ ។

       ជីមីន: " នែ~ វាយមិនដឹងអ្នកនិពន្ធអាលូវហើយ មកផ្លែផ្កានិង "

       អ្នកសរសេរ : " នែ~ ខ្ទុញ កុំឆ្នាស់ពេក ប្រយ័ត្នគេ ចាប់ឲ្យការជាមួយស្រី "

       ជីមីន: " អួយយយ៎~ បងស្អាតកុំទាន់ខឹងអី មីនៗម្នាក់នេះ មិនសុំអ្វីច្រើនទេ សុំតែប្រុស សង្ហារមានសាច់ដុំកង់ៗ ជាកូនអ្នកមាន មកគឺបានហើយ "

       អ្នកសរសេរ: " អត់ច្រើនសោះ.. "

       ជីមីន: " ណាបងស្អាត "

       អ្នកសរសេរ: " សរសើរសំដែងទេដឹងហ្នឹង? "

       " ស្អី~ អាតុញ ឯងនៅនិយាយជាមួយ អាណា? ម៉េចក៏មិនឆាប់ ដើរមកឲ្យទាន់យើងមក ចូលរៀនឥលូវហើយ វើយ~ អាមិត្តចង្រៃ " គេគឺ គីមថេយ៉ុង ជាមិត្តជិតស្និទ្ធតែម្នាក់គត់របស់ជីមីន គេមានអាយុប្អូនជីមីន តែប៉ុន្មានខែប៉ុណ្ណោះ។ ថេយ៉ុងបែរមកស្ដីឲ្យអ្នកមាននាមជាមិត្ត ញ៉ែតៗ តាមចរឹកកាចឆ្នាស់ឆ្នើមរបស់គេ ឃើញអ្នកមាននាមជាមិត្តឈរនិយាយតែឯងដូចមនុស្សឆ្កួត គេបានត្រឹមតែលើកដៃទះក្បាលហួសចិត្ត មិត្តគេម្នាក់នេះពិតជាពូកែស្រមើស្រម៉ៃខុសរឿងណាស់។

       ជីមីន: " នែ~ ថាអាណាឆ្កួត? "

       អ្នកសរសេរ: " ថាចោល៎~ "

       ជីមីន: " ឆើស~ "

       " ទៅហើយអាស្វា~ រអ៊ូនោះរអ៊ូ " ជីមីនក៏បែរមកសម្លក់អ្នកនិពន្ធ ដែលគ្មានអ្នកណាអាចមើលឃើញហើយធ្វើមុខញេញ មុននិងរត់ទៅរក
ថេយ៉ុងដែលឈរ ចាំគេ។

មនុស្សរំខាន ( ចប់ )Where stories live. Discover now