+Coffee Shop...
3ខែក្រោយមក...
" ឯងហៅយើងមកទីនេះ មានការស្អី? " មីណា ដាក់កាបូបពណ៍ឆើតឆាយរបស់នាងនៅលើតុ ហើយក៏ដាក់ខ្លួនអង្គុយទល់មុខ អ្នកដែលណាត នាងមក ទាំងមុខងាប់ នាងមិនចង់មកជួបប៉ុន្មានទេ ព្រោះតែនាងស្អប់ តែនាងក៏ព្រមមកព្រ៉អ្នកខាងនោះថាវាសំខាន់។
" ខ្ញុំប្រកូល អាហារូបករណ៍ ទៅរៀនបន្តនៅក្រៅប្រទេសឲ្យទៅនាង ខ្ញុំបាននិយាយជាមួយអ្នកគ្រូរួចហើយ " ថេយ៉ុងងើបមុខ មកនិយាយជាមួយ មីណាទាំងញញឹមគ្រៀមក្រោះ។
" ឯងនិយាយឆ្កួតស្អី? ម៉េចក៏ឲ្យវាមកយើង? " មីណាលើកចិញ្ចើមសួរទាំងមិនយល់ ពួកគេជាសត្រូវនិងគ្នា ហេតុអីថេយ៉ុងអោយវាមកនាងងាយៗបែបហ្នឹង។ អាហារូបករណ៍ ទៅរៀននៅក្រៅប្រទេសនេះណា មួយសាលាមានតែម្នាក់ប៉ុណ្ណោះដែលទទួលបានវា មិនមែនចេះតែបានៗទេលុះត្រាតែអ្នកនោះជាសិស្សឆ្នើម គ្មានលទ្ធភាពរៀនប៉ុណ្ណោះទើបបានវា ហេតុអ្វីក៏ឲ្យនាង?
" ខ្ញុំដឹងថាពេលនេះគ្រួសារ នាង កំពុងក្ស័យធន់ នាងយកវាចុះ នៅពេលដែលនាងរៀនចប់មានចំណេះជំនាញ នាងនិងអាចស្តារ គេឈ្មោះគ្រួសារ នាងមកវិញបានហើយ " ថេយ៉ុងនិយាយទាំងញញឹមដាក់នាង។
" ម៉េចក៏មិនរៀនខ្លួនឯង ឲ្យវាមកយើងធ្វើស្អី? ពួកយើងជាសត្រូវនិងគ្នា.. " មីណា
" ខ្ញុំអត់ដែល ទុកនាងជាសត្រូវរបស់ខ្ញុំទេ នាងយកវាចុះ ខ្ញុំគឺមិនអាចទេ ខ្ញុំមិនរៀនដដែល ជួយនាងវាល្អជាងមិនបានជួយអ្វីសោះ " ថេយ៉ុង
" ឯង.... " នាងក្រវីក្បាលតិចៗ និយាយមិនចេញ មិត្តនាងដែលធ្លាប់រាប់អានគ្នា ទាំងប៉ុន្មាន នៅពេលដែលដឹងថានាងធ្លាក់ខ្លួន ម្នាក់ៗក៏មើលងាយឈប់រាប់អាននាង គ្មានអ្នកណាដែលនាងអាចពឹងបានឡើយ តែហេតុអ្វីក៏ថេយ៉ុងមកជួយនាង ទាំងដែលនាងធ្លាប់ធ្វើអាក្រក់ទៅលើគេ។ គេមិនត្រឹមតែមិនខឹងនាងទេ ថែមជាជួយនាងទៀត ឯងល្អពេកហើយថេយ៉ុង។
" ជូនពរឲ្យនាង សម្រេចនៃក្ដីស្រមៃ ខ្ញុំលាសិនហើយ " ថេយ៉ុងលើកដៃដាល់លើខ្នងដៃ នាងជាការលើកទឹកចិត្ត ហើយក៏ក្រោកដើរចេញទៅ តែមិនទាន់ដើរចេញបានបីជំហ៊ានស្រួលបួលផង ក៏ឈប់ដោយសារតែសំឡេងមួយ÷
" អរគុណ ហើយក៏សុំទោស " មីណាក្រោកឈរ បែរខ្លួនទៅនិយាយជាមួយថេយ៉ុងដែលបែរខ្នងដាក់នាង។
" បាទ! សូមឲ្យសំណាងល្អ!! " ថេយ៉ុងបែរមកនិយាយជាមួយនាងទាំងញញឹម ហើយក៏ដើរចេញទៅ។