Ep8: ជួបគ្នាម្តងទៀត

5.1K 271 5
                                    

ពេលល្ងាចបានចូលមកដល់ ថេយ៉ុងក៏បាននាំកូនស្រីមកលេងសួនកំសាន្ត តាមការសន្យា មើលទៅនាងតូចសប្បាយរីករាយខ្លាំងណាស់ នាងជាក្មេងល្អ ទើបអាចឆាប់ចុះសម្រុងជាមួយក្មេងៗដទៃដែលមកលេង បែបនេះ។

" លោកស្រីមកទីនេះធ្វើអ្វីទាន់? " អង្គរក្សដែលតាមការពារ លោកស្រីចន សួរឡើងទងចម្ងល់ តើលោកស្រីមកសួនកំសាន្ត ក្មេងៗធ្វើអី?
" យើងគ្រាន់តែមកអង្គុយមើលក្មេងៗលេង ពួកគេពិតជាគួរឲ្យស្រឡាញ់ណាស់ ឯងត្រឡប់ទៅចាំយើងនៅឡានមុនចុះ បន្តិចទៀតយើងទៅហើយ " លោកស្រីញញឹមដាក់ខ្លួនអង្គុយលើបង់ សម្លឹងមើលទៅក្មេងតូចៗដែលលេងយ៉ាងសប្បាយរីករាយ។
" តែ... / នៅទីនេះគ្មានអ្នកណាមក ធ្វើឃាតយើងទេ អាចទុកចិត្តបាន.. " ដោយដឹងថា អង្គរក្សចង់និយាយអ្វី លោកស្រីចន ក៏ពោលពាក្យមុន។
" បាទលោកស្រី.. " ថាហើយ អង្គរក្សទាំងពីរក៏ដើរចេញទៅចាំនៅកន្លែងឡានមុន។

ប្រហែលកន្លេះម៉ោងក្រោយមក លោកស្រីក៏សម្រេចចិត្ត ត្រឡប់ទៅភូមិគ្រឹះវិញ ព្រោះតែមេឃ ងងឹតទៅហើយ គាត់ងើបពីបង់អង្គុយហើយក៏ចេញទៅ មិនបានប៉ុន្មានជំហ៊ានផងក៏ត្រូវឈប់ ដោយសារតែមានសំឡេងមួយហៅគាត់..÷

" ឈប់សិនលោកយាយ លោកយាយភ្លេចកាបូប ហើយចា៎.. " នាងតូច ជីថេយ៍ កាន់កាបូប បង្ហាញ់លោកស្រីចន ដែលធ្វើឲ្យគាត់ញញឹមយ៉ាងស្រស់ ទទួលកាបូបពីដៃនាងតូចមកកាន់ មុននិងដាក់ខ្លួនអង្គុយចុះឲ្យមានកម្ពស់ស្មើនាង។
" ចៅឈ្មោះអី? " លោកស្រីចនសួរទាំងលើកដៃអង្អែលថ្ពាល់ នាងតូចតិចៗ គាត់ដួចជាមាននិស្ស័យចំពោះក្មេងនេះយ៉ាងចម្លែក។
" ចៅឈ្មោះ ជីថេយ៍ លោកយាយ.. " ជីថេយ៍
" ហ្ហឹម!! ឈ្មោះពិរោះណាស់.. នេះលោកយាយឲ្យចៅណា.. " លោកស្រីនិយាយព្រម ទាំងបើកកាបូប យកស្ករគ្រាប់មួយដើម ឲ្យនាងតូច ព្រោះនាងជាក្មេងល្អ សំដីសំដៅ ដឹងចាស់ដឹងទុំ ចរិត ក្រមិច ក្រមើម គួរឲ្យស្រឡាញ់ខ្លាំងណាស់។
" ចា៎ អរគុណលោកយាយស្អាត អញ្ចឹងចៅសូមជំលាបលា " ជីថេយ៍ ទទួលយកស្ករ គ្រាប់ហើយក៏សំពះលា លោកយាយទៅរកប៉ាគេវិញ។
" ចាស៎.. " គាត់ញញឹមក្រោកឈរពេញ កម្ពស់មើលទៅនាងតូចដែលដើរចេញទៅ នាងមិនបានរត់ឡើយ ព្រោះវាជាការ ហាមរបស់ប៉ាតូច វាខ្លាចជាទម្លាប់ទៅហើយ។
" ប៉ាតូច.. កូនឃ្លានទឹកណាស់ " នាងតូចដើរមករកថេយ៉ុងដែលអង្គុយមើលនាងនៅលើបង់។
" នេះ.. " ថេយ៉ុងបើក គម្របទឹកចេញ ហើយហុចទៅឲ្យកូនស្រី ក្រោមក្រសែរភ្នែក របស់លោកស្រីចន ដែលសំលឹងមើលមកកាន់ប៉ាកូនមួយគូរនេះ។
" សប្បាយទេកូន?.. " ថេយ៉ុង
" ចា៎ សប្បាយណាស់ ប៉ាតូចនេះបកឲ្យកូនបន្តិចមក " ជីថេយ៍ហុចស្ករគ្រាប់ឲ្យថេយ៉ុងបកឲ្យនាង។
" អ្នកណាឲ្យវាមកកូន.. " ថេយ៉ុងទទួលស្ករគ្រាប់ពីគៃកូន ព្រមទាំងមិនភ្លេចសួរដូចគ្នាថានាងបានវាមកពីណា។
" គឺលោកយាយស្អាតម្នាក់នោះ ឲ្យវាមកកូន " ជីថេយ៍ចង្អុល ទៅលោកស្រីចន ដែលសម្លឹងមើលមកពួកគេទាំងញញឹមនោះ ហើយអោនក្បាលបន្តិចជាការអរគុណហើយក៏ជាការគោរពដូចគ្នា។
" មានអរគុណលោកយាយឬនៅកូន? " ថេយ៉ុង
" រួចហើយចា៎ តែប៉ាហា៎កូនឃ្លានហើយ " នាងនិយាយទាំងធ្វើមាត់ស្រួច លើកដៃអង្អែលពោះតិចៗ បញ្ជាក់ថានាងឃ្លានហើយ ក្មេងៗលេងហត់ក៏តែងតែឃ្លានបែបនេះ។
" អញ្ចឹងយើងទៅផ្សារ ទិញម្ហូបធ្វើអាហារ ឆ្ងាញ់ៗញ៉ាំនៅផ្ទះ ល្អទេកូន? " ថេយ៉ុង
" OK, dear mom.. " នាងតូចញញឹម ថេយ៉ុងក៏លើកនាងពរ ឡើងដើរចេញទៅ។
" ស្អាត សុភាព ទន់ភ្លន់ " លោកស្រីញញឹម សម្លឹងមើលថេយ៉ុងដែលដើរចេញទៅ មិនទាន់បានស្គាលគ្នាផង គាត់មានអារម្មណ៍ថាពេញចិត្តជាមួយក្មេងប្រុស មុខស្រស់ម្នាក់នោះបាត់ទៅហើយ នៅក្នុងចិត្តនឹកស្ដាយខ្លះដែរ ព្រោះគេមានកូនទៅហើយ។

មនុស្សរំខាន ( ចប់ )Donde viven las historias. Descúbrelo ahora