Ep10: ជួបជុំ

5.9K 251 5
                                    

" ក្មេងនោះជាកូនរបស់អ្នកណា? " ជុងហ្គុក
" នាងជាកូនរបស់ខ្ញុំ.. " ថេយ៉ុងបែរមុខចេញ ឆ្លើយតបជាមួយនាយទាំងភ្នែកឡើងក្រហម។
" ជាមួយអ្នកណា? ឯងទៅធ្វើឲ្យស្រីណាមានកូន ឬទៅមានកូនជាមួយអ្នកណាហាស៎ គីម ថេយ៉ុង? " ជុងហ្គុក
" វាជារឿងរបស់ខ្ញុំអត់មានពាក់ពាន់ជាមួយលោកទេ ខ្ញុំចង់ដើរដេកជាមួយអ្នកណាក៏ជារាងកាយរបស់ខ្ញុំ លោកគ្មានសិទ្ធិសួរ.. " ថេយ៉ុង
" កុំផ្ចាញ់យើង.. ប្រាប់មកថានាងជាកូនអ្នកណា? " ជុងហ្គុក
" ខ្ញុំបានប្រាប់លោកហើយ នាងជាកូនខ្ញុំ " ថេយ៉ុង
" ជាមួយអ្នកណា? " ជុងហ្គុក
" នាងគ្មានប៉ាទេ... " ថេយ៉ុង
" នាងជាកូនយើងមែនទេ? " លឺសំណួរមួយនេះ ថេយ៉ុកក៏សម្លឹងមុខនាយទាំងភ្ញាក់ផ្អើល ម៉េចក៏នាយដឹង? អ្នកណាជាអ្នកប្រាប់? បើគ្មានអ្នកណាដឹងថាក្រៅពីគេ។
" មិនមែនទេ នាងជាកូនរបស់ខ្ញុំតែម្នាក់ " ថេយ៉ុង
" អេរ៎.. តើយើងគួរធ្វើអ្វី ចំពោះក្មេងក្បាលរឹង ដូចជាឯង... " នាយញញឹមចុងមាត់ ដើរទៅរករាងតូច តិចៗ ចំណែកថេយ៉ុងក៏ឈានជើងថយក្រោយ រហូតដល់បុកអញ្ជាំង ដែលជុងហ្គុកក៏លើកដៃឃាំង មិនឲ្យគេចេញទៅណាបានឡើយ។
" ចង់ធ្វើអី? " ថេយ៉ុង
" ធ្វើអី? " នាយសួរវិញ របៀបមនុស្សមិនដឹងខ្យល់អី។
" ជៀស!! ខ្ញុំទៅរកកូនខ្ញុំ " ថេយ៉ុង
" មនុស្សក្បាលរឹង គួរតែប្រដៅខ្លះទើបបាន " ជុងហ្គុកនិយាយព្រមទាំងទម្លាក់ដៃមាំក្រាស់ បែកសរសៃទាំងគូរ ទៅអោបក្រសោចចង្គេះតូចមួយក្ដាប់របស់គេមកអឹបជាប់ ផ្នែកខាងក្រោមរបស់នាយ ពេញៗ តែម្តង ចំណែកថេយ៉ុងក៏លើកដៃរុញទ្រូងនាយទាំងមុខក្រហមងាំង ព្រោះដឹងពីរបស់រឹងៗ ដែលកំពុងរីកមាឌ។
" សុំទោស... " ពាក្យសំទោសនិយាយចេញពីមាត់នាយទៅកាន់ថេយ៉ុង ដែលធ្វើឲ្យថេយ៉ុងក៏រាងភាំងបន្តិចដែរ តើនាយកំពុងតែសុំទោសគេឬ?
" លោក..... "
" សុំទោស គ្រប់យ៉ាងវាជាកំហុសរបស់បង បងជាអ្នកចូលច្រឡំ បន្ទប់ខ្លួនឯង បងចង់សុំទោសអូន ប៉ុន្តែបងមិនដឹងឡើយថាអូននៅឯណា នៅពេលដែលបានជួបអូន បងត្រូវឡើងទៅរៀនបន្តនៅអង់គ្លេស ទើបបងមិនទាន់ចង់និយាយវា ព្រោះខ្លាចអូនខូចចិត្តខ្លាំងនៅពេលដែលបងចេញទៅ គិតថាពេលត្រឡប់មកវិញ បងនិងមកបកស្រាយរឿងគ្រប់យ៉ាង ត្រឡប់មកវិញបងបានទៅរកអូននៅហាងកាហ្វេចាស់ តែមិនឃើញអូន បងសួរអ្នកណាក៏គេមិនដឹង បងសុំទោស " ជុងហ្គុកនិយាយទាំងទឹកមុខស្រពោននាយដឹងគ្រប់យ៉ាង ទទួលស្គាល់ថានាយ លង់ស្រឡាញ់ថេយ៉ុងតាំងពីជួបដំបូងម្លេះ គ្រាន់តែមិនដឹងខ្លួនចិត្តរឹង មាត់រឹង។
" ជុង... " ថេយ៉ុងស្រកទឹកភ្នែក ព្រោះក្ដីរំភើព នៅពេលដែលបានលែសំដីនេះ ចេញពីមាត់នាយ។
" បើបងដឹងថាអូនមានកូន ពេលនោះបងមិនទុកអូនចោលឡើយ ហ្ហឹក សុំទោស " ទឹកភ្នែកកូនប្រុសស្រក់ ចុះមកដោយហាមមិនបាន គេអាចដឹងថារយះពេល4ឆ្នាំមកនេះថេយ៉ុងពិបាក់ខ្លាំងកំរិតណា ចំណែកឯខ្លួននាយវិញ បែរជាមិនដឹងអីសោះ។
" អូនអត់បានខឹងបងទេ... ហ្ហឹក " ថេយ៉ុងនិយាយព្រមទាំងលើកដៃអោបនាយវិញ ផ្ដេកក្បាលលើទ្រូងនាយទាំងទឹកភ្នែក។
" អូនប្រាកដជាពិបាកណាស់ហើយ ដែលត្រូវចិញ្ចឹមកូនតែម្នាក់ឯង..ស៊ឺត " ជុងហ្គុកនិយាយហើយក៏អោនថើមថ្ងាស់រាងតូចមួយខ្សឺត។
" កាលនោះជួបបងហើយ ហេតុអីអូនមិនប្រាប់បង? " ជុងហ្គុក។ នាយនឹកឃើញដល់កាលពី បួនឆ្នាំមុន ដែលពួកគេជួបគ្នា មុននាយចេញទៅរៀនបន្ត នឹកឃើញដល់កាលនោះ នាយកាន់តែមានអារម្មណ៍ថាខុសលើសដើម នាយបានដឹងនាយបានឃើញថាពេលនោះថេយ៍ ពិតជាខ្សោយខ្លាំងណាស់ គ្មានសូម្បីតែកម្លាំងរើខ្លួនពីដៃនាយ តែនាយបែរជាបញ្ឈឺចិត្តគេទៅវិញ។
" ព្រោះបងស្អប់អូន ហើយបងថែមទាំងមានគូរដណ្ដឹងទៀត.. " ដល់ចំណុចនេះថេយ៉ុងស្រាប់តែទម្លាក់ទឹកមុខចុះភ្លាមៗ ព្រោះនាយមានម្ចាស់ទៅហើយ ទោះយ៉ាងណាក៏ពួកគេមិនអាចនៅជាមួយគ្នាបានឡើយ។
" ក្មេងឆ្កួតអើយ កាលនោះមកពីបងប្រចណ្ឌអូន ដែលអូនឲ្យអាម្នាក់នោះប៉ះខ្លួន ទើបបងបញ្ឈឺអូន " ជុងហ្គុក
" តែបងក៏មាននាងហើយ អូនព្រមលើកលែងអោយបង បងមិនបាច់មកខ្វល់រឿងនេះទៀតទេ ត្រូវមើលថែនាងឲ្យល្អ មើលទៅនាងស្រឡាញ់បងណាស់ បងក៏ស្រឡាញ់នាងខ្លាំងដែរមែនទេ? " ថេយ៉ុង
" ស្រឡាញ់ខ្លាំងណាស់ បងស្រឡាញ់អូននិងកូនយើងខ្លាំងណាស់ " ជុងហ្គុក
" ជុង.... "
" បងដឹង ថាបងមិនសម ធ្វើជាប៉ានាងទេ តែបងគ្រាន់តែចង់លុបលាងកំហុស ដែលបងធ្លាប់សាងជំពោះអូន និងកូន រៀបការជាមួយបងណា " ជុងហ្គុក លុតចង្គុងចុះ ទាញ់ជញ្ជៀនដែលនាយតែងតែដាក់តាមខ្លួនមកបង្ហាញ់ជំពោះមុខថេយ៉ុង។ នាយបានទិញវាតាំងពីនាយ មកពីអង់គ្លេសវិញម្លេះ បំណងគែចង់សុំថេយ៉ុងរៀបការនេះឯង ។
" រៀបការជាមួយបងណាថេយ៍ " ដោយឃើញថេយ៉ុងគិតតែពីយំនាយក៏ស្រដីឡើងម្តងទៀត។
" ហ្ហឹក!! អូន.. អូនយល់ព្រម " លឺហើយជុងហ្គុក ញញឹមទាញ់ទឹកភ្នែក ទាញជញ្ជៀនចេញពីប្រអប់ កាំម្ញី ពណ៍ក្រហម បំពាក់ទៅលើនាងដៃ ខាងឆ្វេងរបស់ថេយ៉ុង។
" បងស្រឡាញ់អូន " នាយក្រោកឈរ និយាយពាក្យស្រឡាញ់ ហើយក៏អោនទៅថើបមាត់ថេយ៉ុង។ ពួកគេប៊ឺត ជញ្ជួកផ្ដោះផ្តងប្តូរទឹកមាត់គ្នាដោយការថ្នាក់ថ្នម រហូតដល់ម្នាក់ៗអស់ខ្យល់រាងខ្លួន ទើបដក់មាត់ចេញពីការថើមគ្នា។
" ចុះគូរដណ្ដឹងបង? " បន្ទាប់ពីថើបគ្នារួចរាល់ ថេយ៉ុងក៏សួរនាយពីគូរដណ្ដឹង បើមានសុំគេរៀបការ ចុះនាងគិតយ៉ាងម៉េច?
" អាទិត្យក្រោយនាងរៀបការហើយ នាងស្រឡាញ់មនុស្សស្រីទេ ម៉ាក់នាងជំទាស់ ទើបចាប់នាងរៀបការជាមួយបង បងស្គាល់នាង លេងជាមួយគ្នាតាំងពីនៅតូចៗម្លេះ ស្រឡាញ់នាងដូចប្អូនបង្កើត ទើបបងជួយនាងឲ្យបានសម្រេចបំណង អ្នកបងដែលស្រឡាញ់គឺអូន.. " ជុងហ្គុក ប្រាប់ថេយ៉ុងដោយមិនលាក់បាំងអ្វីទាំងអស់ ព្រោះពួកគេអាចថាជាប្ដីប្រពន្ធនិងគ្នាទៅហើយ។
" តាមពិតគឺបែបនោះទេ អូនស្មានតែបងរៀបការជាមួយនាងហើយតើ " ថេយ៉ុងនិយាយទាំងអស់សំសើច អញ្ចឹងមានន័យថាកន្លងមកគេគិត ស្រមៃតែឯង?
" បងស្រឡាញ់អូនសឹងអី រៀបការជាមួយអ្នកផ្សេងបានយ៉ាងម៉េចទៅ ក្មេងនេះ " ជុងហ្គុក
" ឆឹស!! សម្ដីប្រុសព្រានច្បាស់ណាស់ " ថេយ៉ុង
" អត់ទេ បងស្មោះសឹងអី "ជុងហ្គុក
" ឯណាថានិងគ្មានថ្ងៃស្រឡាញ់អូននោះ? "
" អានោះគឺពីមុនទេ " ជុងហ្គុក
" ឆឹស!! តោះទៅរកកូន ខ្លាចនាងភ្ញាក់មកមិនឃើញអូន យំ " និយាយហើយថេយ៉ុងក៏ដើរចេញទៅ ទាំងគូទងរ ខ្ទឺត ធ្វើឲ្យជុងហ្គុកក្នាញ់ជាខ្លាំងចង់តែចាប់ទះឲ្យបែកគូទ ង៎និងទេ><។
" ថេយ៍ ចាំបងផង.. " ជុងហ្គុករត់ទៅតាមថេយ៉ុង។

ក្រាក.... ទ្វាបន្ទប់បើកឡើងដោយដៃថេយ៉ុង ឃើញថានាងតូចក្រោកហើយ តែនាងមិនបានយំឡើយ ទើបថេយ៉ុងញញឹមដើរចូលទៅរកនាង ដោយមានជុងហ្គុកតាមពីក្រោយ។

" ប៉ាតូច... " នាងតូចក្រោកឈរដើរមកចុងគ្រែ ដែលថេយ៉ុងក៏ចូលទៅអោបនាង។
" ចាស កូនស្រី " ថេយ៉ុង
" ប៉ាទើបតែមកពីណា? " ជីថេយ៍
" ប៉ាទើបតែមកពីខាងក្រៅ កូនឃ្លានឬនៅ? "
" ចា៎ ឃ្លានហើយ " ជីថេយ៍
" ចាំប៉ាធ្វើអីឲ្យកូនញ៉ាំណា " ថេយ៉ុង
" Ok mom " ជីថេយ៍
" តើកូនចង់ ជួបលោកប៉ាទេ? " ថេយ៉ុងនិយាយជុងហ្គុកលឺហើយក៏រាងភ័យខ្លាំងណាស់ដែរ ខ្លាចថាកូនស្រីមិនចង់ជួបខ្លួន ដោយសារតែនាយទុក នាងនិងម្ដាយចោលរាប់ឆ្នាំ។
" កូនចង់ តែលោកប៉ា ប្រហែលមិនចង់ជួបកូនទេ " នាងទាំងអោនមុខចុះពេញមាត់ ដោយការអាក់អន់ ស្រពោនចិត្ត។
" មានឯណា ប៉ាស្រឡាញ់កូនណាស់ " ដោយលឺកូនស្រីនិយាយបែបនោះ ជុងហ្គុកក៏ប្រញាប់ចូលខ្លួនមកបក់ស្រាយ ថានាយស្រឡាញ់គេណាស់។
" លោកពូ... " ជីថេយ៍សម្លឹងមុខជុងហ្គុកដោយការផ្ញាក់ផ្អើល។
" ប៉ាសុំទោស ដែលប៉ាទុកកូនចោល ប៉ាអត់បានការ កូនលើកលែងទោសឲ្យប៉ាអាក្រក់ម្នាក់នេះបានទេ? " ជុងហ្គុក
" លោកប៉ា?? ពូជាប៉ាធំ របស់អូនមែនទេ " ជីថេយ៍
" ពិតមែនហើយ គាត់ជាប៉ាធំរបស់កូនណា " ថេយ៉ុង
" ប៉ាៗ... " នាងតូចហៅជុងហ្គុកថាប៉ា ហើយក៏ឈោងខ្លួនទៅអោបនាយ ខណៈដែលនាយក៏ត្រដាងដៃចាំអោបនាងដូចគ្នា។
" ប៉ាសទោសណាកូន ណា " ជុងហ្គុកនាយស្រក់ទឹកភ្នែកសារជាថ្មី មិននឹកស្មានសោះថាកូនមិនខឹងដែលខ្លួនទុកនាងនិងម្ដាយចូលជាច្រើនឆ្នាំ។
" កូនអត់ខឹងប៉ាៗទេ..ហ្ហឹកៗ. កូនស្រឡាញ់ប៉ាៗណាស់ ហ្ហឺរ "
" កូនប៉ា... " ជុងហ្គុកអោបកូនស្រីយ៉ាងណែនព្រមទាំងទាញ់ថេយ៉ុងមកអោបជាមួយគ្នា ក្នុងរង្វង់ដៃរបស់នាយ។ ពិតជាមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់ ពេលនេះនាយមិនត្រឹមតែរកបានកូនប្រសា ឲ្យអ្នកម៉ាក់ទេ ថែមទាំងមានចៅស្រីក្រមុំម្នាក់ឲ្យម៉ាក់នាយទៀត ចំណេញកប់ពពកតែម្តង><។

យាយចន និង តាចន ចំណេញណាស់ បានកូនប្រសាស្អាតហើយ បានចៅស្រីមួយភ្លាមៗទៀតមិនបាច់ចាំយូរទេ༎ຶ‿༎ຶ។
មួយភាគពីរទៀតចប់ហើយអ្នកអើយ👌

សូមរង់ចាំភាគបន្ត♥️

#ក្វាង លីននី♒

មនុស្សរំខាន ( ចប់ )Where stories live. Discover now