Ep4: ច្រឡំសោរ បន្ទប់

3.8K 227 1
                                    

          1អាទិត្យកន្លងផុតទៅ ថ្ងៃនេះក៏ជាថ្ងៃប្រឡងបញ្ចប់វគ្គសិក្សារដូចគ្នា ការប្រឡង ប្រព្រឹត្តទៅអស់ជាច្រើនម៉ោង យ៉ាងរលូន។ សិស្សនៅក្នុងថ្នាក់ទាំងអស់ បាននិយាយគ្នា ដើម្បីជប់លៀងឆ្លង ដែលពួកគេប្រឡងចប់នៅយប់នេះ ម្នាក់ៗក៏យល់ស្រប់ យ៉ាងណាៗ មិនដឹងថាថ្ងៃខាងមុខអាចបានជួបគ្នាទៀតឬអត់ទេ ជុបលាងឆ្លង ហើយក៏ជាការលាគ្នា លើកចុងក្រោយ នៅ វិទ្យាល័យ។ ព្រោះវាជាឆ្នាំចុងក្រោយដែលពួកគេរៀនជាមួយគ្នា ថ្ងៃខាងមុខពួកគេមិនបានរៀនថ្នាក់ជាមួយគ្នាទៀតទេ ព្រោះតទៅមុខ ពួកគេនិងរៀនជំនាញខុសៗគ្នា តាមក្ដីស្រមៃ របស់ខ្លួន។

          +ខ្លឹប..

          ពួកគេនាំគ្នាមក ផាតធី នៅក្នុងខ្លឹប មួយកន្លែង ដោយម្នាក់ៗ មើលទៅដូចជាសប្បាយរីករាយខ្លាំងណាស់ រាំងផងផឹកផង នេះជាយប់ដ៏រីករាយបំផុតសម្រាប់ពួកគេ។

       " អត់ទោសផង តើខ្ញុំអាច ចូលរួមជាមួយគ្នាលោកដែរបានឬអត់? ប្រុសង្ហារ " ស្រីស្អាតបបូរមាត់ក្រហមចេះ ស្លៀកពាក់ហៃសូរ សិចស៊ីបញ្ចេញដើមទ្រូង ដ៏ទ្រឡុកទ្រលន់របស់នាង ជាមួយសំពត់ខ្លីឆែកដល់ក្រលាន ដែលនាងញញឹមយ៉ាងទាក់ទាញ់ដាក់បុរស់ម្នាក់នោះ។ នារីម្នាក់នោះគ្មានអ្នកណាឡើយ ក្រៅពី មីណា អតីតសង្សារ របស់ជុងហ្គុកនេះឯង។
       " ចុះ សិស្សថ្នាក់នាង? ហេតុអី មិនទៅផាតធី ជាមួយមិត្តរួមថ្នាក់នាងទៅ? " នារីម្នាក់សួរឡើងទាំងមិនសូវពេញចិត្ត ព្រោះតែមិត្តប្រុសរប់នាង សម្លឹងមើល មីណា មិនដាក់ភ្នែកឡើយ ធ្វើឲ្យនាងកើតចិត្តខឹង ប្រចណ្ឌ ជាខ្លាំង។ នាងក៏មានមិត្តរួមថ្នាក់ ហេតុអីត្រូវមករួមជាមួយថ្នាក់ខ្លួនដែរ គេមិនបានចិត្តអាក្រក់ឡើយ តែគេមិនចូលចិត្ត មីណា តាំងពីដំបូងម្លេះ ដោយក៏ដឹងទៀតថានាងជាអតីត សង្សាររបស់ជុងហ្គុក គេក៏មិនចង់ឲ្យជុងហ្គុក មានអារម្មណ៍មិនល្អនៅក្នុងថ្ងៃនេះដូចគ្នា។
       " ខ្ញុំចង់រួមជាមួយថ្នាក់នាង មានបញ្ហារទេ? ម្យាងខ្ញុំមិនបានសុំនាងទេ ខ្ញុំសុំប្រុសសង្ហារនេះទេតើ នាងមកចេះដឹងស្អី? " មីណា
       " នាង????.. "
       " សម្រាប់ស្រីស្អាតដូចនាង គ្មានបញ្ហារស្រាប់ហើយ " ប្រុសសង្ហារ ដឬលត្រូវ មីណា សួរឈ្លើយឡើងទាំង ទឹកមុខញញឹម ញញែម បែបព្រាននារី ទៅកាន់ស្រីស្រស់។ ចំណែកនារីដែលមិនពេញចិត្តនិងវត្តមាន របស់ មីណា ក៏មិនបានមាត់ អ្វីត ទៀតដែរ ព្រោះគិតថាយប់នេះគួរតែសប្បាយ មិនគួរមកឈឺក្បាលជាមួយមនុស្ស អត់ប្រយោជន៍ ដូចនាង មីណានេះឡើយ វានាំឲ្យខាតពេល។ ចំណែកជុងហ្គុកនៅអង្គុយផឹកធម្មតា មិនបានខ្វល់ពីមីណាដែលមកឡើយ ប្រៀបដូចជានាងគ្មានរូបរាង។
       " ថេយ៉ុង នេះផឹកមួយកែវទៅ.. " ស៊ូវ៉ុន ពោលឡើងទាំង លើកកែវដែលមានស្រា បញ្ចុកឲ្យរាងតូចផឹក។
       " សុំទោស ខ្ញុំអត់ចេះញ៉ាំស្រាទេ.. " រាងតូចក្រវីក្បាល រុញកែវស្រាចេញឆ្ងាយពូខ្លួន គ្រាន់តែខ្លិនរបស់វា ក៏ធ្វើឲ្យគេចង់ស្រវឹងដែរ ទម្រាំតែផឹកទៀត សម្លប់ស្អាតតែម្តង។
       " មិនអីទេ ផឹកបន្តិចទៅទុកជាការលាគ្នា " ស៊ូវ៉ុន នៅតែចចេស លើកកែវស្រា មកបញ្ច្រក ថេយ៉ុង ទោះរាងតូចខំប្រកែងយ៉ាងណាក៏ដោយ។ គេបង្ខំខ្លាំងពេកថេយ៉ុងក៏សម្រេច ចិត្តផឹក ដោយស៊ូវ៉ុនចាប់បញ្ច្រក ស្រាគេអស់មួយកែវ ក្រោមក្រសែរភ្នែកមិនទុក្ខចិត្ត របស់ជុងហ្គុក ព្រោះនាយដឹងច្បាស់ណាស់ ថាស៊ូវ៉ុនមិនមែនជាមនុស្សល្អឡើយ តែក៏មិនមាត់ព្រោះមិនចង់ឲ្យថេយ៉ុងគិតថា នាយបារម្ភពីគេ។
       " ជុងហ្គុក បងផឹកមួយកែវដែលទៅ.. " មីណា ដើរមកពីណាមិនដឹងហុចកែវដែលមានស្រា ឲ្យជុងហ្គុក ទាំងញញឹមស្រស់។
       " ចាត់ទុកថាជាការលាគ្នា ជាលើកចុងក្រោយទៅចុះ ចាប់ពីថ្ងៃស្អែកទៅ អូនលែងរំខាន់ ឲ្យបងឃើញមុខអូនទៀតហើយ ណា " ដោយឃើញជុងហ្គុក សម្លឹងកែវស្រាមិនដាក់ភ្នែក នាងក៏និយាយបន្ថែម ដើម្បីឲ្យជុងហ្គុកព្រមផឹកស្រា ដែលនាងឲ្យ។
       " អឹម.. " មិនគិតច្រើនជុងហ្គុក ក៏យកកែវស្រា ពីដៃនាង មកអក ផឹក ដាច់អស់មួយកែវភ្លាមៗ ឃើញដូចច្នេះ មីណាក៏ញោចស្នាមញញឹមពិសពុលនៃការពេញចិត្ត ពេញថ្លើមឡើងមក មិនដឹងថាក្នុងស្រានោះមាន ដាក់អ្វីចូលឡើយ។
       " ថេយ៉ុងឯងកើតអីហ្នឹង? " ជីមីនដែលទើបតែមកពីបន្ទប់ទឹក ជាមួយផារី ក៏ពោលសួរឡើង ក្រោយពេលឃើញថាថេយ៉ុងបម្រុងនិងដួល។
       " លោកឯងធ្វើស្អីមិត្តខ្ញុំ?? " ផារីនស្រែកសួរ ស៊ូវ៉ុន ទាំងមុចក្រហមងាំងព្រោះតែខឹង.. ចាប់ក្របួចក អាវ ស៊ូវ៉ុន អង្រួនខ្លាំងៗទាប់ទា ចម្លើយ ដោយការចង់ដឹងចង់លឺ។
       " ហីយ៉ា.. ស្រីស្អាតម៉េចក៏ឆ្នាស់ខ្លាំងម្លេះ?? ខ្ញុំមិនបានធ្វើអីគេឡើយ គ្រាន់តែឲ្យគេផឹកស្រាមួយកែវប៉ុណ្ណោះ " ស៊ូវ៉ុនញញឹមសម្លឹកមុខនាង ធ្វើឲ្យផារីនកាន់តែក្ដៅចិត្តដូចភ្លើង មនុស្សប្រុសស្អីគួរឲ្យស្អប់ថ្នាក់នេះ?
       " បានហើយផារីន យើងថានាំថេយ៉ុងទៅសម្រាក់សិទៅ.. " ជីមីននិយាយ គេមិនចង់មានរឿងឡើយ នៅថ្ងៃនេះ។ ផារីនរុញស៊ូវ៉ុន ចេញហើយក៏ជួយគ្រា ថេយ៉ុងទៅបន្ទប់ដែលមាននៅក្នុងខ្លឹប ស្រាប់។

មនុស្សរំខាន ( ចប់ )Where stories live. Discover now