«អេ៎៎!តែហេតុអ្វីខ្ញុំមកនៅទីនេះ?ហើយលោកជាអ្នកណា?» អោបគេឡើងឆ្អែតហើត ហូស៊ុក ទើបតែចាប់អារម្មណ៍ថានេះមិនមែនជាបន្ទប់ខ្លួនហើយអាគាត់នេះជាពីណាគេមិចក៏មកដេកអោយគេអោបបានបែបនេះ?។
«មិនដឹងអ្នកណាគេទេនិយាយថាចង់មកនៅជាមួយបិសាច» ថេយ៉ុង ធ្វើជាមើលទៅអ្វីផ្សេងហើយនិយាយចោល ចង់អោយក្មេងតូចក្នុងដៃនេះគិតថាខ្លួននៅទីណាហើយជាមួយអ្នកណា។
«បិសាច??» ហូស៊ុក ខ្សឹបឈ្មោះបិសាចតិចៗទាំងចងចិញ្ចើមចូលគ្នាហើយក៏រកនឹកគិតមើលថាតើខ្លួនបាននិយាយអ្វីខ្លះមុនពេលចូលគេង។
«អ៎៎បិសាចទេហី..ហាស៎៎ថាមិចបិសាច!!!!!!!»ពេលគិតឃើញហើយ ហូស៊ុក ក៏និយាយងក់ក្បាលតែក៏ត្រូវភ្ញាក់សឹងតែធ្លាក់ពីលើគ្រែពេលដឹងថាខ្លួននៅទីណាទោះមិនសូវច្បាស់តែក៏អាចកាត់ន័យយល់បាន។
«មែនហើយអាល្អិតពេលនេះឯកំពុងតែនៅលោកបិសាច ក្រែងវាជាបំណងរបស់ឯងមិនចឹង?» ថេយ៉ុង អោនមើលក៏ឃើញថាកូនក្មេងកំពុងពេបមាត់កលរកយំក៏និយាយលើករឿងកាលពីយប់មកប្រាប់។
«អត់ទេ!!ហុិកៗម៉ាក់មកយកកូនទៅវិញហុិកៗម៉ាក់» ហូស៊ុក ឮហើយស្ទុះចុះពីលើគ្រែបំណងចង់ចេញតែក៏ត្រូវឈប់ងក់ពេលបើកទ្វាមិនបាន ហើយក៏អង្គុយយំយកៗនៅមុខទ្វារនឹងដូចកូនក្មេងយំរកម្តាយអញ្ចឹង។
«ក្មេងតូចកុំយំអីណា បើបានជាមកដល់ហើយនៅដើរលេងទីនេះសិនទៅក្រែងចង់ស្គាល់បិសាចមិនចឹង?» ឃើញថារាងតូចយំខ្លាំងពេករាងក្រាស់ក៏ដើរមកជិតហើយនិយាយលួងលោមបន្តិចក្រែងល៎៎កាយតូចឈប់យំតែមានទេកាន់តែយំថែម!។
«អត់ទេ!!ខ្ញុំនិយាយចោលទេម៉ាក់មកយកកូនទៅវិញ» ហូស៊ុក នៅតែយំបោកខ្លួននៅមុខទ្វារមិនព្រមស្តាប់លោកបិសាចឬឈប់យំសោះទើបធ្វើអោយ ថេយ៉ុង ខេវិនខឹងព្រោះមិនដែលមានអ្នកណាមិនស្តាប់សម្តីគេដូចហូស៊ុកឡើយ។
«ឈប់ភ្លាមណា!បើមិនឈប់យើងបឺតឈាមឯងទាល់តែស្លេកចាំមើលទៅ» លួងមិនបាត់មានតែគម្រាមតែវាក៏បានផលហូស៊ុកស្ងាត់មាត់ឈឹងតែក៏...
«អាល្អិតនែ៎៎ឆាប់ងើបភ្លាម» សន្លប់មួយសូន្យ។ ថេយ៉ុងក៏បានបីគេហើយដាក់គេលើពូកដើម្បីបានគេងស្រួលហើយក៏ឈរសម្លឹងមើលកាយតូចដូចមនុស្សស្រីដោយកែវភ្នែកស្រទន់។
YOU ARE READING
Vampire សំណព្វចិត្ត🧛♂
Vampirosសេ្នហារវាងមនុស្សនិងបិសាចតើអាចទៅរួចដែរទេ? ចម្លើយនោះគឺរួច!បើសិនជាពួកគេមានចិត្តស្មោះអោយគ្នា ហើយបើចង់ដឹងកាន់តែច្បាស់ថាតើសេ្នហាមនុស្សនិងបិសាចយ៉ាងម៉េចកុំភ្លេចតាមដានទាំងអស់គ្នាណា