Vampire សំណព្វចិត្ត

80 15 2
                                    

«ប្តីប្រពន្ធលោកឯងស្អីមិនទាំងស្គាល់គ្នាផង» ហូស៊ុកគេចមុខចេញពីក្រសែភ្នែកព្រានរបស់នាយហើយក៏ហើបមាត់និយាយទាំងខ្មាស់មាត់។ ប្តីប្រពន្ធយ៉ាងម៉េចបើទើបជួបគ្នាហើយមិនមែនជួបធម្មតាទេគឺចាប់មកតែម្តង។

«បំភ្លេចចោលទៅ!ពេលនេះអូនចង់ទៅដើរលេងទេ?» ដោយមិនទាន់ចង់ប្រាប់ភ្លាមៗថេយ៉ុងក៏បង្វែរឿងដោយលើកយករឿងដើរលេងមកនិយាយ។

«ចង់!ចង់ខ្លាំងណាស់លោកជូនខ្ញុំទៅៗ» ហូស៊ុកអរឡើងភ្លេចខ្លួនលោតទៅអោបកនាយហើយស្ញេញចេញធ្មេញតូចរបស់ខ្លួនយ៉ាងគួរអោយស្រឡាញ់។

«មិនដឹងទេអោយលោកជូនទៅព្រោះបងមិនមែនលោកផង!» ថេយ៉ុងពេបមាត់ញាក់ស្មាងាកមុខចេញព្រោះមិនចង់ឃើញអាថ្ពាល់ប៉ោងៗនោះព្រោះពេលឃើញហើយវាក្នាញ់ចង់តែចាប់ខាំ។

«រឿងច្រើន!» ហូស៊ុកជ្រួញច្រមុះលួចរអ៊ូម្នាក់ឯងតែក៏ខំសម្រួលខ្លាចថាមិនបានទៅដើរលេង។

«ថេយ៉ុងហា៎៎!!!ជូនខ្ញុំទៅដើរលេងបន្តិចបានទេ?» ហូស៊ុកព្រិចភ្នែកដាក់នាយធ្វើមុខកូនឆ្កែគួរអោយអាណិតដាក់នាយដើម្បីអោយនាយចិត្តទន់ព្រមជូនគេទៅដើរលេង។

«មិនដឹងជាប្រពន្ធអាណាទេគួរអោយស្រឡាញ់ណាស់» គ្រឺតពេកថេយ៉ុងក៏ចាប់ច្បូតចុងច្រមុះក្រហមតិចៗនោះលេងហើយក៏ថើបថ្ពាល់ក្រអូបជាប់ចិត្តគេនោះមួយខ្សឺត។

«បានគេមិនមាត់ដូចជាបានពេកហី!» ហូស៊ុកធ្វើមុខកាចសម្លក់នាយថ្មែ បានគេមិនមាត់ថើបនោះថើប។

«អឺ!!តោះទៅដើរលេង» ដោយខ្លាចកំប្រុកហក់ខាំ ថេយ៉ុងក៏ចាប់អូសដៃហូស៊ុកដើរចេញទៅខាងក្រៅ។

«WOW!!ស្អាតខ្លាំងណាស់!» ចេញមកភ្លាមហូស៊ុកក៏លាន់មាត់សរសើរពីសម្រស់វិមានរបស់ ខេវិនព្រោះវាធំហើយស្អាតខ្លាំងហើយមានអ្នកបម្រើដើរទៅមកៗធ្វើការរាងខ្លួនទៀតមិនសរសើរមិនបាន។

«វិមាននេះគឺអូនជាអ្នករៀបចំណាបើមិនស្អាតទើបចម្លែក»
«ខ្ញុំ?» ហូស៊ុកងាកមកចង្អុលមុខខ្លួនឯងទាំងឆ្ងល់ គេជាអ្នករៀបចំឬ?រៀងយ៉ាងម៉េចបានបើវាធំយ៉ាងនេះហើយគេក៏ទើបតែមកអោយរៀបយ៉ាងម៉េច?។

Vampire សំណព្វចិត្ត🧛‍♂Where stories live. Discover now