Vampire សំណព្វចិត្ត

68 15 0
                                    

     'ក្រាក'សម្លេងបើកទ្វារ!

     «អាល្អិតក្រោកមកយើងយកអាហារមកអោយ» បន្ទាប់ពីចេញក្រៅបានបន្តិច ថេយ៉ុង ក៏ត្រឡប់មកវិញជាមួយនិងថាសអាហារសម្រាប់កាយតូច។

     «កំពុងតែឃ្លានផង» គ្រាន់តែឮថាគេយកអាហារមកអោយ ហូស៊ុកញញឹមបិទមាត់មិនជិតព្រោះគេឃ្លានហើយឃ្លានខ្លាំងទៀតផងមិនអោយឃ្លានយ៉ាងម៉េចបើខានបាយចង់កន្លះថ្ងៃហើយ។

     «យើងមិនដឹងថាត្រូវមាត់ឯងឬអត់ទេព្រោះទីនេះមិនមែនលោកមនុស្ស» ថេយ៉ុងនិយាយបន្តើរដើរទៅរកកាយតូចបន្តើរ។ នេះគេខំប្រាប់ចុងភៅប្រចាំទីនេះអោយធ្វើអាហាររបស់មនុស្សប៉ុន្តែគាត់មិនសូវចេះទើបធ្វើទៅខ្លាចមិនត្រូវមាត់ហូស៊ុក។

     «មិនអីទេខ្ញុំញ៉ាំអ្វីក៏បានដែរ» ហូស៊ុកនិយាយផងញាត់បាយចូលមាត់ផងទើបធ្វើអោយថ្ពាល់គេឡើងប៉ោងគួរអោយស្រឡាញ់បូករួមជាមួយស្នាមញញឹមដ៏ស្រស់ស្អាតនោះទៀតធ្វើអោយម្នាក់យកអាហារមកអោយញញឹមទាំងមិនដឹងខ្លួន។

     «ចុះញ៉ាំយើងបានទេ?» ថេយ៉ុងសួរទាំងភ្លេចខ្លួនតែវាធ្វើអោយអ្នកដែរត្រូវគេសួរនោះឆ្លាក់បាយសឹងស្លាប់។

     «ខិៗ-ខិ!នេះ នេះលោកនិយាយថាយ៉ាងម៉េច?» ហូស៊ុកឯនេះក្អកសឹងធ្លាក់ថ្លើមហើយតែក៏ខំប្រឹងហើបមាត់សួរគេអោយច្បាស់។

      «គ្មានអីទេនេះទឹក!ធំពិនណាណីហើយនៅស្លាក់ស្លើកទៀត» ថេយ៉ុងក៏ងើបទៅយកទឹកអោយកាយតូចផឹកតែក៏មិនភ្លេចពាក្យសម្តីរបស់គេដែរស្តាប់ទៅដូចជាថាអោយតែក្នុងចិត្តវិញបារម្ភសឹងស្លាប់។

     «មកពីលោកនិង» ហូស៊ុកទទួលទឹកពីរាងក្រាស់ដោយមិនភ្លេចចោលភ្នែកសម្លក់នាយដែរខឹងណាស់ធ្វើអោយគេឆ្លាក់បាយហើយនៅមកស្តីអោយទៀតកុំតា៎៎បិសាចទេកុំអីបត់-កទៅក្រោយបាត់ហើយ។

     «កុំសម្លក់ពេកតិចជ្រុះឆាប់ញ៉ាំបាយអោយអស់ទៅ» ចប់សម្តីថេយ៉ុងក៏ទាញកៅអីជិតនោះមកអង្គុយហើយប្រើសិល្ប៍ទាញយកការងារមកធ្វើកំដរអ្នកញ៉ាំបាយ។

     «អូ៎៎!មែនហើយហេតុអីលោកចាប់ខ្ញុំមក?» អង្គុយស្ងាត់ជាយូរហូស៊ុកក៏សួរឡើងកាត់បរិយាកាសដើម្បីកុំអោយស្ងាត់ណាមួយក៏ចង់ដឹងថាហេតុអីលោកបិសាចរូបសង្ហានេះចាប់គេមក។

Vampire សំណព្វចិត្ត🧛‍♂Where stories live. Discover now