កន្លងផុតទៅប្រហែលជាមួយម៉ោងកន្លះលោកបិសាចកំពូលសម្រស់របស់យើងក៏បានភ្ញាក់ដឹងខ្លួនមុនក្មេងតូចដែលកំពុងតែសង្ងំយកភាពកក់ក្តៅពីទ្រូងរបស់ខ្លួន។
ថេយ៉ុងយកដៃក្រាស់របស់ខ្លួនទៅអង្អែលផ្ទៃមុខសរលោងរបស់រាងតូចហើយអោនថើបក្បាលគេមួយខ្សឺតពោពេញទៅដោយក្តីស្រឡាញ់។'តុតៗ' ភ្លាមៗនោះសម្លេងគោះទ្វារក៏បន្លឺឡើងថេយ៉ុងក៏ទះដៃបន្តិចទ្វារបន្ទប់ក៏បើកឡើងហើយអ្នកបម្រើក៏យកអាហារចូលមកតម្រៀបគ្នានៅលើតុចុងជើងគ្រែ។
«ពួកនាងទៅវិញចុះ» ពេលឮនាយនិយាយអញ្ចឹងហើយពួកនាងៗក៏នាំគ្នាអោនក្បាលហើយក៏ចាកចេញទៅទុកអោយគូរសេ្នហ៍!អេ៎៎មិនមែនទេទុកអោយម្ចាស់របស់ពួកនាងនិងក្មេងតូចនោះនៅតែពីរនាក់។
«ស៊ុក ក្រោកឡើងមកញ៉ាំបាយ» ថេយ៉ុងអោនមកខ្សឹបដាក់ត្រចៀកអ្នកដែលកំពុងគេងលក់យ៉ាងសុខស្រួលនោះ។
«ហឹម!» ហូស៊ុកជ្រួញច្រមុះក្រហឹមចោលបន្តិចពេលមានអ្នកមករំខានដំណេករបស់ខ្លួនហើយក៏ប្រឹងត្បុលខ្លួនចូលក្នុងទ្រូងរបស់នាយសង្ហាកាន់តែខ្លាំង។
«ក្មេងកម្ចឹលក្រោក» ដោយក្នាញ់ពេកថេយ៉ុងក៏ចាប់ទាញថ្ពាល់ប៉ោងៗនោះឡើងមកលើបន្តិចរួចក៏អោនទៅថើបពាសពេញផ្ទៃមុខរបស់កាយតូច។
«អ្ហឹសៗម៉ាក់ងងុយ!» ហូស៊ុកពេបមាត់រកយំតែភ្នែកមិនបើកសោះធ្វើអោយថេយ៉ុងហួសចិត្តជាខ្លាំងនេះចង់គេងទាំងមិនមានអ្វីចូលពោះឬ?។
«គេងសិនចុះ!» ថេយ៉ុងក៏អោនថើបថ្ងាស់កាយតូចម្តងទៀតហើយក៏ងើបចេញទៅបន្ទប់ទឹកបាត់។
«ហុស៎៎!ទៅបាត់ហើយ!យេៗ» គ្រាន់តែនាយសង្ហាចេញទៅផុតហូស៊ុកក៏ងើបឆ្ងក់ហើយនិយាយទាំងសប្បាយចិត្តមុននេះគេមិនបានគេងទេគឺក្រោកមុននាយទៀតហ៎៎តែក៏ចង់ធ្វើពុតចង់ដឹងថានាយធ្វើអ្វីខ្លះដាក់ខ្លួនណាមួយអ្វីទៀតខ្លាចនាយដណ្តើមអាហាររបស់គេ។
«អួយឃ្លានណាស់ទ្រាំមិនបានទេ» ថាហើយហូស៊ុកវាយ៉ាងលឿនមកចុងគ្រែហើយក៏ចាប់ផ្តើមញ៉ាំអាហាររបស់គេយ៉ាងមានក្តីសុខ។
«ក្បាលខូចពិតមែនយើងនេះ» ចៃដន្យអីថេយ៉ុងទៅភ្លេចយកកន្សែងអញ្ចឹងហើយគេក៏បានត្រឡប់មកវិញហើយក៏ឃើញថាកូនកំប្រុកកំពុងតែលួចចំណីហើយតាស៎៎នេះ។
YOU ARE READING
Vampire សំណព្វចិត្ត🧛♂
Vampireសេ្នហារវាងមនុស្សនិងបិសាចតើអាចទៅរួចដែរទេ? ចម្លើយនោះគឺរួច!បើសិនជាពួកគេមានចិត្តស្មោះអោយគ្នា ហើយបើចង់ដឹងកាន់តែច្បាស់ថាតើសេ្នហាមនុស្សនិងបិសាចយ៉ាងម៉េចកុំភ្លេចតាមដានទាំងអស់គ្នាណា