Vampire សំណព្វចិត្ត

70 8 0
                                    

     ចំណែកឯជុងគុកគីឯនេះកំពុងតែភ្លឹកពេលដែលចូលក្នុងបន្ទប់បងប្រុសហើយស្រាប់តែឃើញក្មេងប្រុសមាឌប៉ុនគេម្នាក់អង្គុយលេងនៅលើពូកហើយគេក៏អាចចំណាំបានយ៉ាងច្បាស់ថាម្នាក់នោះជា...

     «បងស៊ុកគី?» អាល្អិតភ្នែកធំហៅសព្វនាមអ្នកជាអតីតបងថ្លៃដែលបានស្លាប់កាលពី100ឆ្នាំមុនដោយសារចចកសម្លាប់នោះទាំងភ្ញាក់ផ្អើលសឹងតែមិនជឿនិងភ្នែកថាស៊ុកគីម្នាក់នេះមកអង្គុយនៅនឹងមុខគេបានបែបនេះ?។

     «ឯងជាអ្នកណា?ហើយហេតុអីឯងស្គាល់យើង?» ឮសម្តីអ្នកខាងនោះនិយាយហើយធ្វើអោយជុងគុកឆ្ងល់យ៉ាងខ្លាំង។ហេតុអីគាត់និយាយធ្វើមើលតែមិនធ្លាប់ស្គាល់គ្នាអញ្ចឹង?។

     «ខ្ញុំគឺជុងគុកគីរបស់បងនោះអីបងថ្លៃនេះបងមិនចាំខ្ញុំទេ?» អាល្អិតប្រញាប់ណែនាំខ្លួនឯងក្រែងលោ៎បងថ្លៃរូបនេះចាំគេបានតែខុសពីការពិតហូស៊ុកក្រវីក្បាលធ្វើមុខម៉ក់ៗដាក់គេទៅវិញ។

      «បងថ្លៃ?នេះបានន័យថាយ៉ាងម៉េចហេតុអីឯងហៅខ្ញុំថាបងថ្លៃ?» កាន់តែនិយាយកាន់តែឈឺក្បាលម្នាក់និយាយចេះម្នាក់និយាយចោះនិយាយមិនចូលគ្នានាំតែឈឺក្បាល។

Oh wait!!
(តាមពិតទៅហូស៊ុកមានជីវិតពីរ ដែរមួយជាហូស៊ុកក្នុងលោកបិសាចនឹងមួយទៀតជាហូស៊ុកដែលជាតួអង្គរបស់យើងនេះឯង។ ថាទៅពួកគេមានរូបរាងដូចគ្នាតែមិនមែនជាមនុស្សតែមួយទេ មួយជាមនុស្ស មួយទៀតជាបិសាចដែលមានអាយុកាលច្រើនជាង។ ខ្ញុំដឹងថាកន្លែងនឹងពិបាកយល់តែខ្ញុំនឹងព្យាយាមសម្រាយម្តងបន្តិចៗតាមដែលអាចធ្វើបាន)។

      «អ្ហា!!!ឈប់និយាយទៅអីឡូវយើងរាប់គ្នាជាបងប្អូនទៅយ៉ាងមិចដែរបង?» ជុងគុកដើរញាប់ជើងទៅអង្គុយក្បែរហូស៊ុកដែលកំពុងតែធ្វើមុខឡេឡង់ៗដាក់គេ។

      «បងកុំខ្លាចខ្ញុំអីខ្ញុំមិនអាក្រក់ដូចបងប្រុសទេ!» ឃើញហូស៊ុកដូចជាខ្លាចៗខ្លួនបែបនេះជុងគុកក៏ចាប់ដៃគេមកកាន់ហើយញញឹមចេញធ្មេញទន្សាយដាក់ធ្វើអោយហូស៊ុកញញឹមតបទៅវិញហើយមានអារម្មណ៍ធូរបន្តិចពេលឃើញអាល្អិតនេះគួរអោយស្រឡាញ់។

You've reached the end of published parts.

⏰ Last updated: Apr 21 ⏰

Add this story to your Library to get notified about new parts!

Vampire សំណព្វចិត្ត🧛‍♂Where stories live. Discover now