ចៃដន្យជួបស្នេហ៍

152 9 0
                                    

+ផ្ដើមរឿង

នៅតាមផ្លូវចូលសកលវិទ្យាល័យដ៏ល្បីមួយ មានសិស្សានុសិស្សជាច្រើនកំពុងតែធ្វើដំណើរចូលមកអ្នកខ្លះក៏ដើរ ខ្លះជិះកង់ ជិះម៉ូតូ ឬក៏ជិះឡានជាដើម

បើយើងងាកមកមើលនិស្សិតប្រុសសង្ហារម្នាក់ដែលកំពុងជិះកង់តាមផ្លូវឯណេះវិញ មើលទៅគេដូចជាសប្បាយចិត្តដល់ហើយព្រោះតែវាជាថ្ងៃចូលរៀនដំបូងសម្រាប់ឆ្នាំទីពីររបស់គេ

ឈ្មោះរបស់គេគឺPark Jimin និស្សិតវ័យ20ឆ្នាំ កម្ពស់190Cm រៀនឆ្នាំទីពីរ ផ្នែកជំនួញ។ បើនិយាយពីរូបរាងវិញគឺ សង្ហារ មុខមានមន្តស្នេហ៍ឆក់ឆាបយកចិត្តបេះដូងរបស់ស្រីៗសឹងតែមួយសាលាទៅហើយ។ ហើយនេះរូបគាត់😣

ឈ្មោះរបស់គេគឺPark Jimin និស្សិតវ័យ20ឆ្នាំ កម្ពស់190Cm រៀនឆ្នាំទីពីរ ផ្នែកជំនួញ។ បើនិយាយពីរូបរាងវិញគឺ សង្ហារ មុខមានមន្តស្នេហ៍ឆក់ឆាបយកចិត្តបេះដូងរបស់ស្រីៗសឹងតែមួយសាលាទៅហើយ។ ហើយនេះរូបគាត់😣

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

កំពុងតែជិះសុខៗក៏មានឡានមួយបានបើកមកគៀរគេ ធ្វើអោយគេរេចង្កូតកង់ទៅបុកនិងសិស្សប្រុសមាឌតូចម្នាក់ បានបណ្ដាលអោយដួលទាំង2នាក់

«អាងតែខ្លួនឯងមានឡានឬបានជាបើកបែបនេះ បើកឡានដូចជាមិនបើកភ្នែកមើលផ្លូវអញ្ចឹង»Jimin លើកកង់បណ្ដើរនិយាយបណ្ដើរ រអ៊ូរង៉ូវអំពីអ្នកដែលបានបើកឡានមកកៀរខ្លួនមុននិង

«ឯងយ៉ាងមិចហើយ មិចក៏មិនងើបឡើងមកនៅអង្គុយលើដីដល់ពេលណាទៀតហាស»Jimin និយាយទៅកាន់កម្លោះតូចដែលកំពុងតែឈ្ងោកមុខមើលកែងដៃរបស់ខ្លួននោះ

អ្នកដែលកម្លោះសង្ហារJiminជិះបុកនោះគឺJungkook ដែលឈ្មោះពេញរបស់គេគឺJeon jungkook។ Jingkookមានអាយុ19ឆ្នាំ រៀនឆ្នាំទី2ផ្នែកគ្រប់គ្រង គេមានកម្ពស់170cm។ បើនិយាយពីរូបរាងមុខមាត់វិញមិនបាច់និយាយគឺថាអេមមែនទែន មុខមាត់ស្អាតបាតគួរអោយស្រឡាញ់ដូចជាកូនក្មេងយ៉ាងអ៊ីចឹង សាច់សរ ទន់ម៉ត់រលោង ដៃជើងតូចស្រឡូនដែលធ្វើអោយប្រុសៗជាច្រើនចាប់អារម្មណ៍មកលើគេ។ នេះរូបស្រីតូចច្រឡឹងបោះយើង

ចៃដន្យជួបស្នេហ៍Where stories live. Discover now