Part:5<អោយសមមុខ😒
Skip
បន្ទាប់ពីញាំអាហារពេលព្រឹករួចពួកគេក៏បំបែកគ្នាមកកាន់ថ្នាក់រៀងៗខ្លួន។ ទ្រនិចនាឡិកាវិលទៅមុខមិនឈប់ ទីបំផុតម៉ោងចុះទៅផ្ទះក៏បានឈានចូលមកដល់ក្រុមនិស្សិតផ្នែកគ្រប់គ្រងក៏ដល់ពេលចុះទៅផ្ទះល្មម«ពួកយើង ថ្ងៃនេះបញ្ចប់ត្រឹមប៉ុន្នឹងចុះ»លោកគ្រូបង្រៀនបន្លឺឡើងស្របនិងគាត់ក៏កាន់កាតាបរបស់គាត់ដើរចេញពីក្នុងថ្នាក់(ប្រភេទកាតាបញឹង💼)
«អត់ទោស តើឯងមានក្រុមហើយឬនៅ»ប្រុសសង្ហាររាងខ្ពស់ស្រឡះម្នាក់ដើរមកមុននិងនិយាយទៅកាន់រាងតូចដែលកំពុងតែរៀបចំរបស់របររបស់ខ្លួនដាក់ចូលក្នុងកាតាប
«ខ្ញុំមិនទាន់មានទេ ចុះTaeមានហើយឬនៅ» Jungkook
ប្រុសសង្ហាររាងខ្ពស់ម្នាក់នោះមានឈ្មោះថាKim Taehyung អាយុ20ឆ្នាំ កម្ពស់193cm ជាសិស្សផ្នែកគ្រប់គ្រង។ សម្រាប់អត្តចរឹករបស់គេវិញគឺ ឆាប់ខឹង មិនខ្វល់ពីអារម្មណ៍អ្នកដទៃ ជាមនុស្សដែលប្រុងប្រយ័ត្នគ្រប់ពេលនិងមិនទុកចិត្តនរណាម្នាក់ឡើយ។ ហើយនេះរូបគាត់
«ខ្ញុំក៏មិនទាន់មានដែរ ចឹងពួកយើងចូលក្រុមជាមួយគ្នាទៅ»Taehyung និយាយទាំងញញឹមទៅកាន់រាងតូច
«ក៏បានដែរ តែពួកយើងត្រូវការសមាជិក2នាក់ទៀតដើម្បីអោយគ្រប់ចំនួន»Jungkook និយាយទាំងបោះជំហានជើងដើរទៅមុខរីឯអ្នកកម្លោះក៏ដើរទៅមុខដូចគ្នា
«ចាំមើលសិន ថាតើមាននរណាចាប់អារម្មណ៍ចង់ចូលក្រុមយើងឬអត់»Taehyung
«ហុឹម»Jungkook ក្រហឹមបន្តិចទាំង2អ្នកស្ងាត់មាត់រាងខ្លួនដោយជើងនៅតែបន្តដំណើរទៅមុខរហូតដល់កន្លែងទុកឡាន
YOU ARE READING
ចៃដន្យជួបស្នេហ៍
Actionស្នេហាដែលកើតឡើងដោយសារតែការចៃដន្យដ៏តូចមួយ តើចុងក្រោយវានិងទៅជាយ៉ាងណា🤷🏻