ចៃដន្យជួបស្នេហ៍

24 2 0
                                    

ភាគទី02<អាមិត្តចោលម្សៀត😤

«តើប្រុសម្នាក់នោះជាអ្នកណា សុំទោសបើសិនជាខ្ញុំសួរទៅប៉ះពាល់ដល់ឯង ខ្ញុំគ្រាន់តែឆ្ងល់ថាមិចបានជាគេមកធ្វើបាបឯងតែប៉ុណ្ណោះ តែបើឯងទើសទាល់ឯងមិនបាច់ប្រាប់ក៏បាន»Jimin និយាយឡើងទាំងជើងនៅតែធាក់កង់ទៅមុខ មាត់ពោលសួរតែក៏មិនភ្លេចសុំទោសម្ខាស់សមីខ្លួនជាមុនព្រោះខ្លាចថាសំណួរនេះវាអាចប៉ះពាល់ដល់ម្ចាស់សមីខ្លួនគេ

«មិនបាច់សុំទោសទេ ខ្ញុំនិងគាត់គ្រាន់តែជាសង្សារនិងគ្នាតែប៉ុណ្ណោះ»Jungkook ឆ្លើយតបទៅកាន់ Jimin គេលែងខ្វល់ទៀតហើយទោះបីនរណាស្ពប់គេដែលគេជាgayក៏ដោយ តែអ្វីដែលសំខាន់អោយតែម៉ាក់គេស្រឡាញ់និងទទួលស្គាល់គេទៅវាគហរប់គ្រាន់ហើយ

«ហើយចុះលោកកំពុងតែជិះទៅណាដែរ» Jungkook សួរនៅពេលឃើញJiminជិះចូលហាងភេសជ្ជៈមួយក្នុងសាលា (កាលភាគមួយញុមច្រឡំដាក់ហាងភេសជ្ជៈទល់មុខសាលា ឡូវញុមកែដាក់ក្នុងសាលាវិញម្ដង)

«ទៅផឹកអ្វីនៅជិតៗនេះ»Jimin និយាយចប់ក៏ជិះមកដល់ហាងដែលខ្លួនចង់មកល្មម

«ចុះមក»

«អា okay»Jungkook តបរួចក៏ចុះពីលើកង់ដើរតាមពីក្រោយJiminចូលទៅក្នុងហាង

«អេ អាminយើងនៅទីនេះ»Jiminដើរចូលមកដល់ភ្លាមក៏មានសម្លេងមួយស្រែកហៅខ្លួន ដែលវាធ្វើ អោយភ្ញៀវនៅក្នុងហាងទាំងអស់ងាកមកចាប់ អារម្មណ៍និងអ្នកកម្លោះរបស់យើងទាំងអស់តែម្ដង

«ផាច់* មិចក៏ឯងមកស្រែកហៅយើងបែបនេះ ឯងស្មានតែយើងខ្វាក់មើលឯងមិនឃើញមែនទេអាស្វា» Jimin ដើរមកដល់ក៏លើកដៃទះក្បាលមិត្តមួយដៃ (បែបលេងសើច)រួចក៏និយាយទៅកាន់គេ

«របស់យើងគឺKang hajun (កាង ហាជុន) មិន មែនអាស្វាទេណាអាតឿ»អ្នកកម្លោះhajun និយាយ ទៅកាន់មិត្តសម្លាញ់ទាំងលើកដៃចង្អុលមុខខ្លួនឯងដើម្បីបញ្ជាក់អំពីឈ្មោះពិតរបស់ខ្លួន

Kang hajun ជាមិត្តស្លាប់រស់និងPark jimin ហើយពួកគេទាំង2នាក់ក៏ជានិស្សិតរៀនផ្នែកជាមួយនិងគ្នាដែរ។ អ្នកកម្លោះhajunមានអាយុ20ឆ្នាំ កម្ពស់192cm (ខ្ពស់ជាងគេ2cmសោះហៅគេកាតឿ😒) ហើយនេះខ្ញុំដាក់រូបគាត់អោយមើលម៉ងព្រោះអីខ្ញុំខ្ជិលរៀបរាប់ទម្រង់មុខគាត់ណាស់

ចៃដន្យជួបស្នេហ៍Where stories live. Discover now