ចៃដន្យជួបស្នេហ៍

28 2 0
                                    

Part:3<តើពួកឯងកំពុងតែDateគ្នាមែនទេ🤨

មកមើលនៅក្នុងកង់ទីនរបស់សាលានៅពេលនេះវិញវាបានបណ្ដាលអោយយើងឃើញថាកំពុងមាននិស្សិតជាច្រើនកំពុងតំរង់ជួរមករកអ្វីញាំដើម្បីត្របក្រពះ

«អេ អាMinថ្ងៃនិងឯងទៅហាត់បាល់ឬអត់»Hajun និយាយទៅកាន់Jiminទាំងដែលដៃក៏កំពុងដួសអាហារដាក់ចូលក្នុងមាត់

«ទៅ ព្រោះមួយសប្ដាហ៍ទៀតមានការប្រកួតបាល់ជាមួយនិស្សិតផ្នែកគ្រប់គ្រងផង»Jimin និយាយរួចគេក៏ទាញយកកែវទឹកមកផឹក ព្រោះតែគេបានបញ្ចប់ការញាំអាហារមួយនេះហើយ

បន្ទាប់ពីបញ្ចប់អាហារពេលព្រឹករួចJiminនិងHajun ត្រូវដល់ម៉ោងត្រូវចូលរៀនវិញ។ ពេលវេលាក៏ចេះតែបន្តទៅមុខរហូតដល់ម៉ោងរៀនត្រូវអស់Jiminពេលចេញពីរៀនក៏បានដើរទៅកន្លែងហាត់បាល់ រីឯHajun វិញក៏ត្រឡប់ទៅបន្ទប់ស្នាក់ម្នាក់ឯង

កន្លែងហាត់បាល់
«អាវ សួស្ដីJimin»សិស្សច្បងម្នាក់បាននិយាយរាក់ទាក់ទៅកាន់អ្នកកម្លោះបន្ទាប់ពីបានឃើញនាយដើរចូលមក

សិស្សច្បងម្នាក់នោះមានឈ្មោះថាKim seokjin ហើយគាត់ក៏មានឈ្មោះក្រៅមួយទៀតហៅថាJinie។ Jinieគាត់ជានិស្សិតឆ្នាំទី3 ខាងផ្នែកទីផ្សារ ហើយគាត់ក៏ជានិស្សិតផ្នែកកីឡាផងដែរ គាត់មានអាយុ22 ឆ្នាំ និងមានកម្ពស់180cm។ ហើយនេះរូបរបស់គាត់

សិស្សច្បងម្នាក់នោះមានឈ្មោះថាKim seokjin ហើយគាត់ក៏មានឈ្មោះក្រៅមួយទៀតហៅថាJinie។ Jinieគាត់ជានិស្សិតឆ្នាំទី3 ខាងផ្នែកទីផ្សារ ហើយគាត់ក៏ជានិស្សិតផ្នែកកីឡាផងដែរ គាត់មានអាយុ22 ឆ្នាំ និងមានកម្ពស់180cm។ ហើយនេះរូបរបស់គាត់

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«បាទ សួស្ដីសិស្សច្បង»Jimin តបទាំងដើរតម្រង់ ទៅបន្ទប់សម្រាប់ផ្លាស់ខោអាវ

«Jin hyungខ្ញុំឃ្លានណាស់»ក្មេងខ្លួនតូចម្នាក់ដើរចូលមកនិយាយទៅកាន់Jinទាំងធ្វើមុខស្អុយ

«ឯងឃ្លានមកប្រាប់យើងធ្វើអី យ៉ាងមិចឯងចង់គេចម៉ោងហាត់ហើយទៅទិញអីញាំទៀតហើយមែនទេអាកូនកំប្រុក»Seokjin និយាយទាំងមើលទៅកាន់អាល្អិតពាក់អាវកីឡានោះទាំងយកដៃទៅរុញថ្ងាសគេបន្តិចបែបលេងសើច

ចៃដន្យជួបស្នេហ៍Where stories live. Discover now