ចៃដន្យជួបស្នេហ៍

29 2 0
                                    

Part:4<រាត្រីសួស្ដីម៉ាក់

«ខ្ញុំរៀនផ្នែកគ្រប់គ្រង ចុះពួកឯងរៀនផ្នែកជាមួយJiminដែរមែនទេ»Jungkook

«មែនហើយ ពួកយើងទាំង4នាក់គឺរៀនផ្នែកជាមួយគ្នា»Shunghun

SKIP
បន្ទាប់ពីមកដល់ផ្ទះJungkookក៏បានទៅងូតទឹកសម្អាតខ្លួន ដោយសារតែម៉ាក់របស់គេត្រូវមានការងារនៅក្រៅប្រទេសប្រហែលមួយសប្ដាហ៍ជាង ចឹងហើយបានជាគេត្រូវនៅផ្ទះតែម្នាក់ឯង

រាងតូចកំពុងអង្គុយជូតសក់ខ្លួនឯងនៅមុខកញ្ចក់ពេលនោះស្រាប់តែសម្លេងទូរស័ព្ទក៏បានបន្លឺឡើង។ រាងតូចទុកកន្សែងលើតុរួចក៏លើកទូរស័ព្ទយកមកនិយាយ

«អាឡូម៉ាក់»Jungkook អ្នកដែលcallមកគេនោះគឺគ្មាននរណាក្រៅពីម៉ាក់សំណព្វចិត្តតែមួយរបស់គេទេ

"ចាស កូនសម្លាញ់"អ្នកស្រីJeonji ឆ្លើយតបមកកូនប្រុសបណ្ដូលចិត្តដែលកំពុងតែឈរស្ដាប់ដោយសម្ដីផ្អែមស្រទន់របស់គាត់

«តើម៉ាក់ញាំអីហើយឬនៅ ហើយនៅទីនោះម៉ាក់មានញាំអាហារបានគ្រប់គ្រាន់ឬអត់»Jungkook និយាយសួរនាំពីសុខទុក្ខម្ដាយដែលទៅធ្វើការឆ្ងាយនោះ

"ម៉ាក់ញាំបានគ្រប់គ្រាន់និងទៀងពេលទៀតផង ចុះកូនវិញមានញាំអាហារបានគ្រប់គ្រាន់ទេ"អ្នកស្រី Yeonji ឆ្លើយតបមកកាន់កូនប្រុសបណ្ដូលចិត្តវិញ ហើយគាត់ក៏សប្បាយចិត្តដែលកូនប្រុសរបស់គាត់សុខសប្បាយគ្មានបញ្ហាអ្វីក្នុងការរស់នៅម្នាក់ឯង។ គាត់ក៏ចង់អោយគេសាកនៅម្នាក់ឯងសិនបើគេអាចនៅម្នាក់ឯងបានគ្មានបញ្ហាអ្វីនោះគាត់និងទិញ Condoមួយដែលស្ថិតនៅជិតសកលវិទ្យាល័យអោយគេស្នាក់នៅ ព្រោះគាត់មានគម្រោងចង់លក់ផ្ទះនៅទីក្រុងហើយទៅរស់នៅផ្ទះចាស់របស់គាត់នៅឯBusanវិញ

«កូនញាំបានគ្រប់គ្រាន់ណាស់ ល្ងាចនេះកូនបានចេញទៅញាំអាហារនៅខាងក្រៅជាមួយនឹងJimin គាត់និងមិត្តរបស់គាត់3នាក់ទៀតចិត្តល្អណាស់ហើយគាត់ថែមទាំងធ្លាប់បានជួយកូនទៀតផង ម៉ាក់ជួយគិតកូនទៅមើលថាតើលើកនេះកូនអាចនិងរាប់អានមនុស្សខុសទៀតឬអត់»Jungkook និយាយរៀបរាប់ទៅកាន់ម្ដាយពំពីការញាំអាហារពេលល្ងាចរបស់ខ្លួនជាមួយJiminនិងមិត្តរបស់គេ ហើយសម្រាប់រឿងJungkookនិងអតីតសង្សារាងតូចក៏បានប្រាប់អ្នកស្រីJeonjiគ្រាប់យ៉ាងដែរ

ចៃដន្យជួបស្នេហ៍Where stories live. Discover now