Part:1<កុំយំអី...
Jungkookបង្វែរខ្លួនបម្រុងនិងដើរឡើងទៅបន្ទប់របស់ខ្លួនបន្ទាប់ពីឃើញគាត់ស្ងាត់ស្ងៀមមិនតបខ្លួនយូរពេក។ នាយតូចលើកដៃខ្ទប់មាត់យំអណ្ដឺតអណ្ដកនៅពីក្រោយខ្នងម្ដាយខ្លួនទាំងគ្មានសម្លេង ខ្លួនពិតជាខឹងនឹងខ្លួនឯងណាស់មិចបានជាខ្លួនឯងកើតមកខុសគេបែបនេះ មិចបានជាខ្លួនឯងកើតមកធ្វើជាទីអាម៉ាស់របស់ម្ដាយយ៉ាងចឹង
«កុំយំអី»អ្នកស្រីJeonji ងាកទៅឈរទល់មុខកូនប្រុសដែលកំពុងយំនោះ រួចក៏និយាយបន្ត
«ម៉ាក់មិនដែលស្អប់កូនទេ មិនថាកូនជាអ្វី កូនស្រឡាញ់ភេទអ្វីក៏ដោយ ក៏ម៉ាក់នៅតែស្រឡាញ់និងគាំទ្រកូនដែរ ម៉ាក់ដឹងថាកូនមិនចង់អោយខ្លួនឯងក្លាយទៅជាបែបនេះទេតែមកពីបេះដូងកូនប៉ុណ្ណោះ»អ្នកស្រីJeonji និយាយទាំងលើកដៃទៅជូតទឹកភ្នែកកូនប្រុសដែលហូររឹតតែខ្លាំងនៅពេលដែលឮគាត់និយាយបែបនេះ មានម្ដាយដែលយល់ចិត្តខ្លួនបែបនេះសួរទៅតើមានកូនណាម្នាក់ដែលមិនរំជួលចិត្តនោះ
«មនុស្សគ្រប់គ្នាគ្មាននរណាចង់កើតមកអោយគេស្អប់ទេ គ្មាននរណាកើតមកចង់អោយខ្លួនឯងខុសគេទេ មិនចង់អោយគេរើសអើងទេ កូនមិនមែនកើតមកខុសធម្មជាតិទេ តែធម្មជាតិទេដែលជាអ្នកខុសព្រោះធម្មជាតិបានបង្កើតកូនមកអោយមានបេះដូងជាមនុស្សស្រីតែរាងកាយជាមនុស្សប្រុស ម៉ាក់មិនដែលស្អប់កូនទេហើយម៉ាក់រឹតតែមិនដែលគិតថានិងស្អប់កូនឡើយ»អ្នកស្រីJeonji និយាយយ៉ាងវែងអន្លាយរៀបរាប់ប្រាប់ទៅកាន់កូនប្រុសបណ្ដូលចិត្ត លួង លោមគេដើម្បីកុំអោយគេយំខ្លាំងជានិង រីឯអាល្អិតវិញឮបែបនេះយំសសឹតរឹតតែខ្លាំង
«កុំយំអីណា ឈប់យំហើយឡើងទៅផ្លាស់សម្លៀក បំពាក់ទៅនឹងអាលបានញាំបាយណា» អ្នកស្រីJeonji លើកដៃជូតទឹកភ្នែកអោយកូនប្រុសរួចនិយាយប្រាប់អោយគេឡើងទៅផ្លាស់សម្លៀក បំពាក់
«បា....បាទម៉ាក់....»Jungkook និយាយទៅកាន់ម្ដាយទាំងសម្លេងញ័រៗព្រោះខ្លួនទើបតែយំ
បន្ទាប់ពីផ្លាស់សម្លៀកបំពាក់រួចម្ដាយកូនទាំងពីរក៏មកញអាហារជុំគ្នា និយាយគ្នាសើចសប្បាយតាមទម្លាប់ហើយសម្រាប់រឿងមុននិងវាប្រៀបបីដូចជាការដែលធ្វើអោយទំនាក់ទំនងទាំង2នាក់ម្ដាយកូនកាន់តែស្និតស្នាល។ បន្ទាប់ពីបរិភោកអាហាររួចរាល់អ្នកស្រីនិងកូនប្រុសក៏បំបែកគ្នាទៅបន្ទប់រៀងខ្លួន ដោយទុកចានអោយអ្នកបម្រើចាត់ការ(ផ្ទះJungkookមានអ្នកបម្រើ2នាក់)
YOU ARE READING
ចៃដន្យជួបស្នេហ៍
Actionស្នេហាដែលកើតឡើងដោយសារតែការចៃដន្យដ៏តូចមួយ តើចុងក្រោយវានិងទៅជាយ៉ាងណា🤷🏻