Zett: វគ្គជំរុំហ្វឹកហាត់
ភាគទី៦៖ វិញ្ញាសាគ្រាប់បែក
ការហ្វឹកហាត់នៅតែមានជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែចម្លែកត្រង់ថាមួយសប្ដាហ៍មកនេះគឺគ្មានភារកិច្ចឬ បេសសកម្មអ្វីនោះទេ
មួយសប្ដាហ៍បើទោះជាគ្មានភារកិច្ច ប៉ុន្ដែម្នាក់ៗសុទ្ធតែព្យាយាមតស៊ូហ្វឹកហាត់ ទំនាក់ទំនងរបស់ពួកគេក៏ជិតស្និតជាងមុនតែការប្រជែងនៅតែកើតមានព្រោះថាម្នាក់ៗសុទ្ធតែចង់បានកាតសម្គាល់ខ្លួន
នៅក្នុងអង្គភាពមានកាតចំនួន៣ដែលកាតក្រហមជាស្ដេច កាតលឿងជាមន្រ្តី និង កាតខ្មៅជារាស្រ្តសាមញ្ញ លើសពីនេះទៀតសោតគ្មាននរណាម្នាក់ដឹងនោះទេថាកាតក្រហមមានប៉ុន្មានសន្លឹក ឬសូម្បីតែមេបញ្ជាការក៏មិនដឹងផង ព្រោះជាកាតដែលឲ្យផ្ទាល់ពីថ្នាក់លើជាន់ខ្ពស់
« សួស្ដីទាំងអស់គ្នាមួយអាទិត្យមកនេះអ្នកគ្រប់គ្នាសុទ្ធតែមានការព្យាយាមរៀងៗខ្លួន ពេលនេះភារកិច្ចថ្មីខ្ញុំបានរៀបចំរួចរាល់ហើយ លក្ខខណ្ឌគឺដូចដើមចាប់វិញ្ញសានិងទីកន្លែង អ្នកដែលមានពិន្ទុខ្ពស់ជាងគេមានសិទ្ធរើសមុនតែសូមបញ្ជាក់វិញ្ញសាលើកនេះគឺជាការលៈបង់និងការសម្រេចចិត្តដ៏មានប្រសិទ្ធភាពបើអ្នកទាំងអស់គ្នាខកខានតួនាទីតែបន្តិចមនុស្សជាច្រើនអាចនិងត្រូវស្លាប់ភ្លាមៗ ក៏ជាវិញ្ញសាជម្រើសយកសមាជិកពេញសិទ្ធនោះគឺមានន័យថា យើងនិងជំរុពាក់កណ្ដាលនៃសមាជិកដែលមាននៅទីនេះដើម្បីដុះខាតអោយចែងចាំង ជួបគ្នាពេលក្រោយ »
វិញ្ញសាថ្មីគឺជាការដោះគ្រាប់បែកទៅតាមទីតាំងដែលបានកំណត់ក្នុងផែនទីនៃស្រោមសំបុត្រដែលពួកគេរើស ម្យ៉ាងវាជាគ្រាប់បែកកំណត់នាទីដែលអាចផ្ទុះគ្រប់ពេលវេលាបើនៅតែរកទីតាំងនៃផែនទីមិនឃើញនោះទេ
ដំណើរដ៏គ្រោះថ្នាក់មួយនេះនិងកំណត់បង្ហាញថាតើសមាជិកម្នាក់ណាដែលមានសមត្ថភាពចូលក្នុងជំរុំហ្វឹកហាត់ក្លាយទៅជាសមាជិកពេញសិទ្ធព្រមទាំងទទួលបានកាតខ្មៅអនុញ្ញាតចេញចូលស៊េរីក្នុងអង្គភាព
រយៈពេលកន្លះថ្ងៃកន្លងផុតទៅយ៉ាងរហ័សម្នាក់ៗក៏កំពុងតែស្វះស្វែងរកនៅទីតាំងលាក់គ្រាប់បែករៀងៗខ្លួនមានអ្នកខ្លះបានរកទីតាំងឃើញហើយគ្រាន់តែមិនដឹងថាដោះរបៀបណា ឯអ្នកខ្លះក៏មានគ្រាប់បែកបានផ្ទុះលាន់ឮពេញព្រៃតែនោះមិនមែនជាគ្រាប់បែកពិតទេ វាជាសញ្ញានៃការបន្លឺឡើងតំណាងឲ្យគ្រាប់បែកបានផ្ទុះប៉ុណ្ណោះ
![](https://img.wattpad.com/cover/293826010-288-k905639.jpg)
YOU ARE READING
Zett: វគ្គជំរុំហ្វឹកហាត់
Mystery / ThrillerZett ជាសាច់រឿងប្រឌិតបែបស៊ើបអង្កេត បំបែកក្ដី តាមចាប់ឃាតករជាដើម ។ ប្រាកដណាស់ថាវាមិនអាចនិងសរសេរចេញមកល្អឥតខ្ចោះនោះទេ ប៉ុន្តែខ្ញុំបាទនិងព្យាយាមឲ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើបាន ហើយក៏សុំអធ្យាស្រ័យទុកជាមុនរាល់កំហុសខុសឆ្គង ព្រមទាំងអក្ខរាវិរុទមិនត្រឹមត្រូវក្នុ...