part 7

149 35 3
                                    

ភាគទី7៖ រឿងហេតុលើសពីការរំពឹងទុក

ក្រោយពីដើរពិនិត្យទៅតាមទីតាំងលាក់គ្រាប់បែករួចហើយគឺស្ថានការប្រក្រតីល្អ ម្យ៉ាងក៏គ្មានដានជើងឬសញ្ញាមានអ្នកឆ្លងកាត់ចូលមកដែរ ដែលនេះអាចបញ្ជាក់ថាគ្មាននរណាឆ្លងកាត់ចូលមកនោះទេ

ពេលនេះមេឃក៏ចាប់ផ្ដើមងងឹតព្រះអាទិត្យក៏ចាប់ផ្ដើមលិចម្ដងបន្តិចៗហៅលែងឮដោយជំនួសដោយព្រះចន្ទជាអ្នកបន្តនាទី៕ សមាជិកម្នាក់ៗបានចូលដេកតាមកន្លែងរៀងៗខ្លួនបន្ទាប់ពីចំណាយថាមពលធ្វើការសឹងតែមួយថ្ងៃពេញ ប៉ុន្តែគឺមានតែនីគី និង ជេយ៍ប៉ុណ្ណោះដែលមិនទាន់ដេក ព្រោះថាមិត្តរួមបន្ទប់ខ្លួនមិនទាន់ឃើញត្រឡប់មកបន្ទប់វិញដូចអ្នកឯទៀត

" ចម្លែកណាស់ថ្ងៃនេះមិនឃើញគេត្រឡប់មកសោះ ឬ គេមានរឿងអីកើតឡើង " ជេយ៍/នីគី

ត្រឡប់មកកាន់ជេគ និង ស៊ូននូឯណេះវិញ ជេគក៏បានដឹងខ្លួនឡើងបន្ទាប់ពីដេកអស់ជាច្រើនម៉ោង រីឯស៊ូននូត្បិតថាពួកគេជាគូរប្រកួតប្រជែងមែនពិតតែឃើញស្លាប់ហើយមិនជួយក៏វាមិនកើត

" បងដឹងខ្លួនហើយមែនទេ? "

" ហឹម!! អរគុណដែលឯងជួយមើលថែយើង "

" ចេញពីព្រៃនេះឲ្យបានសិនទៅចាំអរគុណ ក៏មិនយឺតពេលដែរ "

" ឯងមានន័យថា▪︎▪︎▪︎ "

" ខ្ញុំមិនប្រាកដនោះទេ ប៉ុន្តែអ្វីដែលប្រាកដនោះគឺមានមនុស្សនៅម្ដុំនេះដែរ ប៉ុន្តែគ្មានសកម្មភាព "

" តើជាសត្រូវឬជាមិត្ត? "

"  ខ្ញុំមិនដឹងទេ "

" តែឈប់សិន យើងនិងឯងសុទ្ធតែបានហិតនៅថ្នំសណ្ដំហេតុអីឯងមិនកើតអី នៅប្រក្រតីល្អទៀត "

" រឿងនេះបងមិនចាំបាច់ចង់ដឹងនោះទេ មនុស្សគ្រប់គ្នាសុទ្ធតែមានអាថ៍កំបាំងមិនលើកលែងសូម្បីតែបង តើត្រូវទេ "

" ក៏បាន " និយាយចប់ជេគក៏បានក្រោកឈរឡើងបោសសម្អាតខ្លួនពីធូលីដីរួចបន្តប្រយោគ " តោះ!!! ត្រឡប់ទៅជំរុំវិញ "

" បងឆ្កួតទេឬ? យប់ងងឹតបែបនេះបើធ្វើដំណើរចេញទៅចុះបើជួបជាមួយសត្វសាហាវបងគិតធ្វើយ៉ាងម៉េច ម្យ៉ាងអ្នកដែលនៅខាងក្រៅជានរណាមកពីណា ក៏មិនដឹងប្រវត្តិច្បាស់ផង "

Zett: វគ្គជំរុំហ្វឹកហាត់Where stories live. Discover now