Zett: វគ្គជំរុំហ្វឹកហាត់
ភាគទី៤: ពិសោធន៍សមត្ថភាព
នាព្រឹកបន្ទាប់ដែលជាថ្ងៃទីពីរក្នុងជំរុំសម្លេងអ៊ូអរក៏ត្រូវបានបន្លឺឡើងមកនេះក៏ព្រោះតែមានការជជែកវែកញែកអំពីពិន្ទុដែលខ្លួនកំពុងកាន់កាប់ដូចដែលប្រធានអង្គភាពប្រកាសចឹងត្រឹមរយះពេលមួយថ្ងៃពិន្ទុខ្លះអាចឡើងដល់50ពិន្ទុវាជាពិន្ទុលេខមួយនៃសមាជិកហ្វឹកហាត់ហើយអ្នកដែលគ្រងតំណែងនេះគឺហេសុីងនេះឯងដែលតាមពីក្រោយដោយសុងហុន49ពិន្ទុ តែបើក្រឡេកមកអ្នកកាន់កាប់លេខចុងក្រោយនោះគឺ ជេកជាមួយនីគី
« សួស្ដី!! ទាំងអស់គ្នា ថ្ងៃនេះខ្ញុំបានរៀបចំកាដូរបន្តិចបន្ទួចដល់អ្នករាល់គ្នា សូមអញ្ជើញមកកាន់បន្ទប់ជាន់ក្រោមដីទាំងអស់គ្នា »
គ្រាន់ឮដូចច្នេះពួកគេក៏រហ័សប្រញាប់ត្រឡប់មកកាន់ទីតាំងតែមេបញ្ជាការណែនាំ សមាជិក30នាក់ក្នុងបន្ទប់មានអ្នកខ្លះសប្បាយរីករាយ និងអ្នកខ្លះកំពុងតែភ័យខ្លាច ឬសូម្បីតែភាពច្រណែនក៏ត្រូវបានចាប់កំណើតមកដែរ
នៅក្នុងបន្ទប់នាពេលនេះហេសុីងនិងស៊ុងហុនត្រូវក្លាយជាផ្ទាំងសុីបរបស់អ្នករាល់គ្នានេះអាចមកពីពួកគេទាំងពីរជាអ្នកកាន់កាប់ចំណាត់ថ្នាក់កំពូល
ទឺ~..~~~#%#*€£¥#%
សុខៗសម្លេងនៃបទភ្លេងក៏ត្រូវបានចាក់បន្លឺឡើងដែលវាហាក់បីដូចជាថ្នាំទិព្វដែលបង្វែចំណាប់អារម្មណ៍ពួកគេទាំងនោះឲ្យឈប់មកសម្លឹងមើលពួកគេទាំងពីរតែនរណាទៅដឹងកែវភ្នែកមួយគូរនៅតែមិនព្រមបញ្ឈប់សោះគឺគឺ ជេយ៍នេះឯងកំពុងតែសម្លឹងសម្លក់មកកាន់ហេសុីង
សម្លេងនៅតែបន្លឺស្រាលៗប៉ុន្តែឥរិយាបថរបស់សិស្សក្នុងបន្ទប់ត្រូវបានផ្លាស់ប្ដូរហាក់បីដូចសណ្តំចិត្តពួកគេទាំងនោះ
( វីវរហើយ!! ក្នុងបទភ្លេងមានលាក់នៅឧបករណ៍សណ្តំចិត្ត ខ្ញុំត្រូវរកវិធីដោះស្រាយបើបណ្តោយបែបនេះទៀតសូម្បីតែខ្ញុំក៏ត្រូវបានគេគ្រប់គ្រងដូចគ្នា )
បទភ្លេងសណ្តំចិត្តវាត្រូវបានប្រើប្រាស់ក្នុងគោលបំណងសាកសួរចម្លើយជនសង្ស័យឲ្យនិយាយការពិតពេលនេះក៏ដូចគ្នាក្នុងវគ្គហ្វឹកហាត់លើកនេះអង្គភាពក៏ត្រូវតែបន្ថែមការប្រុងប្រយ័ត្នជៀសវាងមានបញ្ហាក្នុងប្រការណាមួយ
YOU ARE READING
Zett: វគ្គជំរុំហ្វឹកហាត់
Mistério / SuspenseZett ជាសាច់រឿងប្រឌិតបែបស៊ើបអង្កេត បំបែកក្ដី តាមចាប់ឃាតករជាដើម ។ ប្រាកដណាស់ថាវាមិនអាចនិងសរសេរចេញមកល្អឥតខ្ចោះនោះទេ ប៉ុន្តែខ្ញុំបាទនិងព្យាយាមឲ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើបាន ហើយក៏សុំអធ្យាស្រ័យទុកជាមុនរាល់កំហុសខុសឆ្គង ព្រមទាំងអក្ខរាវិរុទមិនត្រឹមត្រូវក្នុ...