𝑪𝒉𝒂𝒑𝒕𝒆𝒓 1/5

2.6K 147 15
                                    

តើមានអ្នកជឿដែរទេថាស្នេហាវាមិនបានប្រកាន់វណ្ណៈ ឋានៈស័ក្ត ភេទ ជាពិសេសនោះគឺអាយុ? ប្រសិនបើគ្មានទេខ្ញុំនឹងបញ្ជាក់អោយឃើញ....
សម្លេងអ៊ូអរកងរំពងរបស់មនុស្សម្នានៅក្នុងផ្សារកំពុងមមាញឹកទិញស្បៀងអាហាររបស់របរផ្សេងៗក៏មិនខុសពីកម្លោះតូចម្នាក់នេះដែរ នាយតូចពេលដែលទិញផ្លែឈើមួយកម្ត្រកទំនងជាយកទៅសួរសុខទុក្ខអ្នកណាម្នាក់បានហើយក៏ដើរសំដៅទៅឡានប៉ុន្តែគេស្រាប់តែកើតអារម្មណ៍ពិរុទ្ធឡើងមានអារម្មណ៍ថាមានអ្នកណាគេម្នាក់តាមសម្លឹងមើលគេ ស្រាប់តែពេលដែលនាយតូចងាកក្រោយជាអោកាសអោយបុរសម្នាក់នោះចូកមកឆក់កាបូបលុយរត់ទៅយ៉ាងលឿន
«ចោរ ជួយផងចោរឆក់កាបូបលុយខ្ញុំហើយ ចោរ...»មិនបង្អង់យូរសម្លេងតូចឆ្មើងឆ្មៃស្រាប់តែស្រែកឡើងសុំជំនួយពីមនុស្សជុំវិញខ្លួន នេះនៅទាំងកណ្ដាលវោងមនុស្សបែបនេះហើយនៅហ៊ានលួចបានទៀតហេស
«ហឺយឈប់ភ្លាម អាចោរអត់កំណើត»អ្នកនៅក្នុងផ្សារនាំគ្នាឆោរឡោឈរមើលក្មេងប្រុសកម្លោះម្នាក់ដែលគ្រងឈុតអែកសណ្ឋានសិស្សស្ម័គ្រចិត្តដេញចាប់ចោរទាំងប្រថុយជីវិតព្រោះថាក្នុងដៃចោរម្នាក់នោះគឺមានកាំបិត ខណៈពេលដែលរត់ដេញចាប់គ្នាមកដល់ផ្លូវបំបែកចោរម្នាក់នោះស្រាប់តែទាក់ជើងដួល អែនាយកម្លោះក៏ចាប់យកអោកាសចូលទៅទាញកាបូបលុយពីក្នុងដៃរបស់ចោរវិញស្រាប់តែចោរនោះរហ័សដកកាំបិតមកភ្ជុងរួចក៏ងើបឈរអស់កម្ពស់
«ឆាប់ប្រគល់កាបូបលុយនោះអោយយើងបើមិនចង់ងាប់»ចោរនោះចេះតែបោះជំហ៊ានទៅកាន់នាយកម្លោះជារើយៗ  អែនាយក្រាស់ក៏បោះជំហ៊ានថយក្រោយ
«សម្បត្តិត្រឹមចោរមួយរៀលៗដូចជាអែងគិតថាយើងខ្លាចមេនទេ  បើហ៊ានសម្លាប់មានតែគុក»ឃើញសម្ដីឡូយអញ្ចឹងតែក្នុងចិត្តភ័យមិនស្ទើរទេ  ដោយខឹងពេកចោរនោះក៏ហក់មកធាក់នាយកម្លោះមួយទំហឹងបណ្ដាលអោយដួលផ្ងារក្រោយ ចោរម្នាក់នោះក៏យកកាំបិតបម្រុងនឹងចាក់តែនាយសង្ហាររហ័សចាប់ដៃទាន់ ទាំងពីរនាក់កំពុងផ្ចាញ់ផ្ចាលកម្លាំងដៃគ្នារហូតដល់ចុងកាំបិតមុតករដៃនាយកម្លោះបន្តិចទើបវាខ្ទៀតទៅម្ខាង ខណៈពេលនោះកម្លោះតូចដែលរត់តាមមកអម្បាញ់មិញរហ័សយកដំបងជិតនោះមកសំពោងក្បាលចោររហូតដល់សន្លប់ទើបដកដៃរួចក៏ចូលទៅលើកនាយកម្លោះឡើង
«លោកមានត្រូវត្រង់ណាទេ»រាងតូចសួរឡើងទាំងងើយមើលមុខនាយកម្លោះព្រោះថាកម្ពស់ក្មេងប្រុសម្នាក់នេះខ្ពស់ខ្លាំងណាស់
«មិនអីទេ នេះកាបូបលុយរបស់បងប្រុស»គេហុចកាបូបលុយអោយម្ចាស់វិញជាមួយនឹងស្នាមញញឹមស្រាលៗលើផ្ទៃមុខសង្ហារ
«អរគុណណាស់»រាងតូចkim sunoo ទទួលកាបូបលុយពីដៃនាយទាំងមិនភ្លេចពោលពាក្យដឹងគុណគេភ្ជាប់ដោយស្នាមញញឹមតបវិញ
«បើអញ្ចឹង ខ្ញុំលាសិនហើយ»គេលើកកាបូបមកស្ពាយវិញតែវាដាច់ខ្សែរបាត់ទៅហើយ រួចបម្រុងនឹងដើរទៅតែមានសម្លេងមួយធ្វើអោយគេបញ្ឈប់ដំណើរវិញ
«អេប្អូនឈប់សិន ដៃអែងមានរបួសហើយមិនគិតលាងរបួសសិនទេហេស»
«មិនអីទេរបួសបន្តិចប៉ុណ្ណឹងវាគង់តែបាត់វិញទេ»ថាហើយក៏បម្រុងនឹងដើរចេញជាលើកទីពីរតែគិតថាទៅបានស្រួលហេស
«ឈប់សិន នេះអែងយកលុយនេះទុកទិញថ្នាំលាងរបួសទៅ»នាយតូចហុចលុយអោយរាងខ្ពស់ គេអាចមើលដឹងតាមរយៈការស្លៀកពាក់ថាក្មេងនេះក៏មិនមេនជាអ្នកធូរធារអីដែរ
«អរគុណចំពោះទឹកចិត្ត តែខ្ញុំមិនទទួលទេ»ថាហើយក៏រកនឹងដើរចេញ
«ឈប់សិន អែងឈ្មោះអីហើយអាយុប៉ុន្មាន»លើកនេះនាយកម្លោះដែលរកដើរទៅក៏បែរមកវិញទាំងចងចិញ្ចើមបន្តិចក្រោយមកក៏ប្រែទឹកមុខធម្មតាវិញ
«នីគី អាយុ១៩ឆ្នាំ»
«ចំណែកបងឈ្មោះស៊ូនូ បងចូល២៥ឆ្នាំហើយ »ស្នាមញញឹមស្រស់ស្អាតវាស្រាប់តែជះពន្លឺដល់បេះដូងអ្នកកម្លោះអោយបាក់ស្រឹប រាងក្រាស់ងក់ក្បាលបន្តិចក៏ប្រុងនឹងដើរចេញជាលើកទីបួនតែក៏ត្រូវរាងតូចបង្អាក់ដំណើរម្ដងទៀត
«ឈប់សិន បងអាចសុំលេខទូរស័ព្ទរបស់អែងបានទេ»
«យកលេខខ្ញុំធ្វើអី»
«ក៏បើមានពេលទំនេរចង់សងគុណដែលអែងជួយបង»
«ខ្ញុំថាបើដើម្បីរឿងនឹងមិនបាច់ទេ ព្រោះខ្ញុំមិនត្រូវការគុណស្រ័យមកវិញទេ»ថាហើយក៏ដើរទៅបាត់បានសម្រេច
«ហឺយនេះទៅហើយអេស ក្មេងស្អីសង្ហារយ៉ាងនេះ គ្រាន់តែជួបដំបូងយើងលង់នឹងគេហើយហេស»គេលើកដៃតូចស្រឡូនស្ទាបទ្រូងខាងឆ្វេងដែលវាញាប់ញ័រព្រោះតែស្នាមញញឹមក្មេងអម្បាញ់មិញ(The ស្នេហារន្ទះបាញ់ហ្សុីនៗណូហ្វេក)

ប្រុសក្មេងរបស់ខ្ញុំ🍷💦{COMPLETE}Where stories live. Discover now