𝑪𝒉𝒂𝒑𝒕𝒆𝒓 5/5

1.7K 133 28
                                    

       ទ្រនិចនាឡិការធ្វើដំណើរទៅមុខរៀងរាល់វិនាទីដែលវាដំណើរការគ្មានមួយវិនាទីណាដែលថាកម្លោះសង្ហារនីគីមិននឹកនាដល់មនុស្សម្នាក់គត់ដែលនៅទីសែនខ្ពស់ជាងខ្លួននោះឡើយ មិនថាម៉ោងធ្វើការរឺក៏ម៉ោងសម្រាកខួរក្បាលវាចេះតែបំផុសរូបភាពនាយតូចដោយស្វ័យប្រវត្តិគ្រប់ពេល កំពុងតែរៀបចំកាហ្វេអោយភ្ញៀវសុខៗក៏មានអ្នកមកហៅ
«នីគីមានមនុស្សមកសុំជួប»មិត្តរួមការងារដើរមកប្រាប់រួចក៏ចូលទៅទទួលបន្ទុកជំនួយនាយសង្ហារមួយភ្លេត អែនាយក្រាស់គ្រាន់តែលឺថាមានមនុស្សមកសុំជួបគេស្រាប់តែអរផឺតនឹកស្មានថាជាកម្លោះតូចដែលនាយតែងរលឹកគ្រប់ដង្ហើម ប៉ុន្តែពេលដែលមកដល់វាក៏ផ្ទុយពីការគិតបន្តិចព្រោះអ្នកដែលមករកនាយមិនមេនជាស៊ូនូតែជាជំនួយការរបស់គេទៅវិញទេ មូលហេតុដែលនីគីស្គាល់ជំនួយការរាងតូចក៏ដោយសារតែពេលដែលនាយតូចតែងតែនាំទៅលេងផ្ទះក៏តែងប្រទះនឹងវត្តមានបងសុីនឌីមិនដែលអាក់ខាន ។
«មានរឿងអីមេនទេបានជាមករកខ្ញុំដល់ទីនេះ»បន្ទាប់ពីទម្លាក់ទម្ងន់ខ្លួនលើកៅអីប៉ុកនាយក៏ចាប់ផ្ដើមសួរអ្នកអង្គុយទល់មុខ
«នីគីឆ្លើយត្រង់នឹងបងកុំកុហកណា៎ អែងពិតជារកសុីលក់ខ្លួនមេនហេស»
«ហេតុអីក៏បងសួររឿងនេះទៅវិញបងទៅដឹងមកពីណា»
«ដឹងមកពីណាមិនសំខាន់អែងត្រូវឆ្លើយការពិតសិនមក  ដឹងទេថាស៊ូនូពេលនេះគិតតែពីផឹក  ដបស្រានៅជុំទិសគេខកចិត្តណាស់តាំងពីយប់មិញពេលដឹងថាអែងជាក្មេងរកសុីបែបនេះ»
«មានន័យថាយប់មិញគេទៅក្លិបដែលខ្ញុំធ្វើការហេស.....
____
បន្ទាប់ពីសំណេះសំណាលគ្នាចប់នីគីក៏យល់ការពិតរឿងដែលរាងស្ដើងខឹងយប់មិញការពិតមកពីបែបនេះសោះ។

Skip
       វោងតារាបំផុសឡើងពាសមេឃបញ្ចេញរស្មីភ្លឺចិញ្ចាចនាវេលាយប់យន់ចូលមកគ្របដណ្ដប់  កម្លោះតូចគីមស៊ូនូក្នុងឈុតពណ៌ក្រហមយ៉ាងទាក់ទាញជាមួយនិងការតុបតែងមុខថើរៗកំពុងតែចុះមកខាងក្រោមទាំងទឹកមុខស្រស់បស់ខុសដាច់ពីព្រឹកមិញធ្វើអោយបងសុីនឌីដែលទើបនឹងមកអម្បាញ់មិញត្រូវរំលេចចម្ងល់ពេញខួរក្បាល គេមានបំណងថាមកមើលរាងតូចតែបែរជាឃើញស្រស់បស់បែបនេះធ្វើអោយអត់ចម្លែកចិត្តមិនបាន ហើយបើមើលតាមការតុបតែងខ្លួនក៏អាចទាយដឹងថាកំពុងមានបំណងចង់ចេញទៅក្រៅ។
«ស៊ូនូ អែងទៅណាមេនទេបានជាតែងខ្លួនបែបនេះ»
«មេនហើយខ្ញុំទៅក្លិប ហើយរំខានបងជួយត្រៀមលុយសុទ្ធ1លានដុល្លារអោយខ្ញុំផងណា»រាងស្ដើងនិយាយឡើងស្របពេលដែលកំពុងតែឈរនៅមុខកញ្ចក់បាញ់ទឹកអប់សឹងតែឈួលដល់អ្នកដែលឈរគម្លាតចម្ងាយមួយម៉ែត្រ
«ហើយយកលុយទៅធ្វើស្អីច្រើនដល់ថ្នាក់នេះ»
«បន្តិចទៀតបងគង់តែដឹងទេ»នាយតូចបែរមកញញឹមដាក់បងសុីនឌីយ៉ាងស្រស់មុននឹងទាញសោរឡានបម្រុងនឹងចាកចេញ
«អេនេះកុំប្រាប់ណាថាអែង....»
«មេនហើយខ្ញុំជ្រុលខ្លួនស្រលាញ់គេខ្លាំងហើយ  ហើយបើគេលក់ខ្លួនហើយយើងក៏ទិញខ្លួនគេមកធ្វើជាកម្មសិទ្ធរបស់យើងតែម្ដងទៅ.....
Skip
សម្លេងបាស់ក្ឌុងក្ឌាំងកងរំពងដល់ថ្លើមប្រមាត់ ប៉ុន្តែវាសាំសម្រាប់អ្នកធ្វើការក្នុងក្លិបបែបនេះអស់ហើយ សង្កេតក្នុងយប់នេះឃើញថាមានកម្មពិធីពិសេសចម្លែកជាងរាល់ដងសូម្បីតែបុគ្គលិកក្នុងហាងមួយចំនួនទើបនឹងដឹងអំឡុងពេលនេះ ហើយក៏មិនទាន់ឃើញនាយក្រាស់នីគីមកធ្វើការនៅឡើយទេ
«កម្លោះសង្ហារស្លាកលេខ39»ពីធីករប្រចាំហាងម្នាក់កំពុងប្រកាសស្លាកលេខ ថែមទាំងមានប្រុសកម្លោះមាឌមាំម្នាក់ដើរមកបង្ហាញខ្លួនលើឆាកចំណែកភ្ញៀវក្នុងថ្ងៃនេះអ៊ូរអរជាងសព្វមួយដងហើយកំពុងតែដេញថ្លៃគ្នាអំពីតម្លៃខ្លួនមួយយប់របស់ប្រុសកម្លោះលើឆាកនោះ
«15$»
«25$»
«33$»
«33$លើកទីមួយ 33$លើកទីពីរ តើមានអ្នកណាចង់អោយលើសនឹងទេ 33$លើកទីបី អូខេអ្នកបន្ទាប់»ពិធីករប្រកាសស្លាកលេខបេក្ខជនជារើយៗ ហើយក៏តែងមានអ្នកដេញថ្លៃគ្នាពីមួយទៅមួយឥតឈប់ឈរ ដោយសារតែកម្លោះៗស្លាកលេខកាន់តែច្រើនគឺកាន់តែមិនអន់នោះឡើយ។
~~~~~
«នែយើងដេញថ្លៃបានយូរហើយ ហេតុអីក៏អែងមិនទាន់រើសបានមួយទៀត»នារីម្នាក់ដែលអង្គុយក្បែរតុស៊ូនូខាងឆ្វេងដៃលើកសំណួរឡើងទៅកាន់មិត្តភក្តិខ្លួន
«បើអែងអន្ទះសារក៏ទៅមុនទៅ យើងចាំអ្នកក្រោយៗព្រោះកាន់តែនៅចុងលេខគឺកាន់តែពិសេស»ស្រីស្រស់វ័យសាមសិបគត់ប៉ុន្តែសម្រស់ក៏មិនអន់នោះទេ នាងតបវិញទាំងបន្លាយស្នាមញញឹមចុងមាត់តិចៗ ។
ក្រលេកមកមើលនីគីវិញកំពុងតែសង្វាតរត់ចូលមកក្នុងហាងសូម្បីតែលុយម៉ូតូដុបអម្បាញ់មិញក៏អាប់មិនទាន់ នាយសម្រេចចិត្តចូលតាមច្រកទ្វារក្រោយ ដ្បិតអីមកយឺតជិតមួយម៉ោងហើយប្រកដក្នុងចិត្តច្បាស់ណាស់ថាមេការនឹងស្ដីអោយខ្លាំងៗជាមិនខាន មិនខុសពីការគិតនោះឡើយពេលដែលចូលដល់ខាងក្នុងបម្រុងនឹងចូលទៅបន្ទប់ទឹកបំណងផ្លាស់សំលៀកបំពាក់ទៅហើយក៏ត្រូវវ៉ាក់អើរនឹងមេការកំពុងតែឈរសម្លឹងមកនាយទាំងញញឹមយ៉ាងស្រស់អែនាយមានតែញញឹមតបវិញទាំងមិនសូវសម
«ចង់អោយបងមិនកាត់ប្រាក់ខែដែរទេ»
«បាទចង់ អោយខ្ញុំធ្វើអ្វីក៏បានសុំតែកុំអោយកាត់ប្រាក់ខែទៅបានហើយ»
«ល្អណាស់ អែងត្រូវឡើងរាំជំនួសគេមួយថ្ងៃទៀត តោះឆាប់មកអោយគេរៀបចំសម្លៀកបំពាក់លឿនឡើងជិតដល់វេនអែងហើយ»អ្នកជាមេការដែលមើលខុសត្រូវចាត់ចែងគ្រប់យ៉ាងជ្រើសរើសការកុហកថាជាការឡើងរាំព្រោះបើប្រាប់ថាអោយទៅលក់ខ្លួនច្បាស់ណាស់ថានាយសុខចិត្តអោយគេកាត់ប្រាក់ខែប្រសើរជាជាង ដំបូងគាត់ក៏មិនចង់ធ្វើបែបនេះតែដោយសារភ្ញៀវវីអាយភីច្រើនគួរសមសុទ្ធតែជាប់ចិត្តនឹងនាយតាំងតែពីថ្ងៃដែលនាយបង្ហាញខ្លួនឡើងរាំជំនួសនោះមកម្លេះ ហើយបើលក់ធានាថាច្បាស់ជាបានថ្លៃដាច់គេតែម្ដង(ធើមើតាគ្នាទំនិញហៃ)
_____
«បងសុីនឌី ជិតផុតលេខហើយហេតុអីបានជាគេមិនទាន់បង្ហាញខ្លួនទៀត»តារាតូចស្ដើងស៊ូនូកំពុងតែអង្គុយទន្ទឹងរង់ចាំយ៉ាងអន្ទះសារ
«នែបើគេមិនបង្ហាញខ្លួនមិនល្អទេហេស ព្រោះថាបើបែបនោះមេនគេក៏មិនមេនជាក្មេងលក់ខ្លួននោះអី»ស្របពេលដែលបងសុីនឌីនិយាយមិនទាន់ផុតសម្ដីផងក៏លឺពិធីករប្រកាសបន្តទៀតទើបនាំគ្នាទន្ទឹងរង់ចាំមើលអ្នកចុងក្រោយ
«កម្លោះចុងក្រោយគេបង្អស់ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំស្លាកលេខ50»ខណៈដែលគេប្រកាសរួចមួយស្របក់ក៏ប្រាកដវត្តមាននាយសង្ហារនីគីឡើងលើឆាកទាំងទឹកមុខឡេឡឺព្រោះគ្រាន់តែឡើងដើមឆាកភ្លាមមានអ្នកស្រែកដេញថ្លៃភ្លេតសឹងតែកងរំពងជាងសម្លេងបាសទៅទៀត
«50$»ហូ!គ្រាន់តែបើកក្បាលភ្លាមក៏ហាសិបនេះមិនច្រើនពេកទេហេសដែលគ្រាន់តែកំដរមួយយប់សោះ
«58$»
«70$»ភ្ញៀវក្នុងហាងបន្តដេញថ្លៃគ្នាប៉ុន្តែនាយតូចបែរជាអង្គុយក្រេបសុរ៉ាមើលគេដេញថ្លៃគ្នាធ្វើព្រងើយកន្តើយទៅវិញ ក្រែងមកបំណងដេញថ្លៃយកម្នាក់នឹងហេស?
«100$»
«150$»
«200$»
«នេះលេងដល់មួយយប់200$ផងហេស»បងសុីនឌីលាន់មាត់ទាំងភ្ញាក់ផ្អើល អែនីគីដែលនៅលើឆាកពេលដែលដឹងថាគ្រប់គ្នាកំពុងតែដេញថ្លៃខ្លួនហើយក៏រៀបនឹងចាកចេញពីទីកន្លែងនេះតែក៏មានសម្លេងស្រទន់មួយបន្លឺឡើងដែលនាយក្រាស់ចាំច្បាស់បំផុត
«1លាន សម្រាប់ទិញគេដាច់តែម្ដង»នាយតូចស៊ូនូងើបឈរអស់កម្ពស់មុននឹងបង្ហើរសំនៀងមួយឃ្លានេះឡើងធ្វើអោយអ្នកគ្រប់គ្នាដែលនៅក្នុងហាងមិនថាជាភ្ញៀវរឺក៏ជាបុគ្គលិកភ្ញាក់ផ្អើលខ្លាំងសឹងតែជាប់ក្នុងប្រវត្តសាស្ត្រ រួមទាំងនីគីដែលបម្រុងនឹងចាកចេញអម្បាញ់មិញក៏ត្រូវអាក់សកម្មភាពឈប់ទ្រឹង
«ពេលដែលគេរួចកិច្ចការអោយគេទៅបន្ទប់របស់ខ្ញុំផង»ស៊ូនូបន្តបោះសម្ដីបំណងបន្លឺដល់គ្រប់គ្នារួចក៏ចេញទៅបន្ទប់បាត់(បន្ទប់ក្នុងហាងនឹងដែលស៊ូនូអោយអ្នកចាត់ការកក់អោយ)
ក្រាក!
ប្រហែលជាមួយសន្ទុះក៏លឺសម្លេងទ្វាររបើកឡើងប្រាកដឡើងនូវវត្តមានក្មេងកម្លោះចូលមកទាំងទឹកមុខមិនពេញចិត្តដែលនីគីព្រមមកចូលបន្ទប់នេះក៏មិនមេនមកដើម្បីលក់ខ្លួនអោយស៊ូនូនោះឡើយពោលគឺមកដើម្បីបកស្រាយបញ្ជាក់ពីភាពស្អាតស្អំ  និយាយគ្នាអោយដឹងរឿងកុំអោយនៅបន្តយល់ច្រលំទៀត ខណៈពេលចូលមកដល់ក៏ឃើញថារាងស្ដើងកំពុងអង្គុយចាំលើគ្រែជាស្រេចជាមួយអាវឃ្លំចំហរទ្រូងបន្តិចគងអន្ទាក់ខ្លាបង្ហាញអោយឃើញគល់ភ្លៅសខ្ចីរលើបរលោងដោយក្នុងដៃកំពុងតែមានកែវស្រាក្រហមគ្រវីចុះឡើង
«រហ័សទាន់ចិត្តគ្រាន់បើ  តែវាមិនចម្លែកទេព្រោះយើងចំណាយលុយច្រើនណាស់ដើម្បីទិញខ្លួនអែងមកបម្រើ»រាងតូចទម្លាក់កែវលើតុក្នុងកាយវិការទាក់ទាញមុននឹងចូលមកក្បែររាងក្រាស់សន្សឹមៗរហូតដល់កៀកទើបលើកដៃស្រឡូនដាក់លើស្មារទូលាយអ្នកម្ខាងចង្អើតជើងទៅនិយាយក្បែរត្រចៀកនាយក្នុងសម្លេងស្អកៗ
«យើងប្រតិបត្តការឥឡូវនេះតែម្ដងទៅល្អទេ»
«គីម ស៊ូនូខ្ញុំមិនលេងសើចជាមួយបងទេ ពួកយើងត្រូវតែនិយាយគ្នាអោយដឹងរឿងសិន»នីគីនិយាយឡើងស្របនឹងចាប់ករដៃតូចៗទាញកាយស្រាលខ្ញើកមកផ្ទប់នឹងជញ្ជាំងមុននឹងចូលឃាំង
«អេកុំអន្ទះសារពេកអី លុយយើងគង់តែអោយណា»ស៊ូនូនិយាយឡើងបំណងដុតកម្ដៅចិត្តនីគីអោយឆាបឆេះ
«ស្ដាប់ខ្ញុំបកស្រាយសិនបានទេ»នាយលើកដៃមកក្រសោបផ្ទៃមុខស៊ូនូនិងប្រើម្រាមដៃមេអង្អែលថ្ពាល់ទន់រលោងស្រិលជាមួយនិងក្រសែរភ្នែកអង្វរករមុតចូលក្រសែរភ្នែករាងស្ដើងលួងលោមស៊ូនូអោយចិត្តទន់ព្រមស្ដាប់នាយ
«និយាយមក បកស្រាយមក បងនឹងជឿអែងគ្រប់ពាក្យសម្ដី»ដែលដឹងកន្លងមកហើយថាគេអាចចាញ់ក្រសែរភ្នែកក្មេងកម្លោះនេះយ៉ាងងាយ
«ខ្ញុំមិនមេនជាក្មេងលក់ខ្លួនដូចដែលបងគិតទេ»
«សុំទោសដែលមិនជឿជាក់លើអែង សុំទោសដែលប្រើសម្ដីមើលងាយ»ឃើញទេងាយណាស់  ក៏ដូចដែលប្រាប់ថារាងតូចគីម ស៊ូនូតែងតែជឿជាក់លើនាយគ្រប់រឿងគ្រប់កាលៈទេសៈមិនថារឿងធំដុំឬក៏ជារឿងតូចតាចអ្វីក៏ដោយ
«បងមិនដែលខុសនោះទេ»
      រាងតូចមិនតបសម្លឹងមុខនាយភ្លឹសៗ សម្លេងចង្វាក់បេះដូងកាន់តែលោតញាប់ទៅៗពេលដែលនាយសង្ហារកាន់តែអោនមុខមកកៀកខ្លួនសន្សឹមទៅរកបបូរមាត់ទាក់ទាញ់នោះរហូតដល់បបូរមាត់ប៉ះគ្នាតិចៗទើបនាយត្របាក់បឺតខ្លាំងៗយកតែម្ដង  អែស៊ូនូមិនដែលថាចេះប្រកែកនោះឡើយ អោយតែធ្វើអ្វីសម្រាប់នីគីគេស្ម័គ្រខ្លួនទាំងពេញចិត្ត ។  ដៃក្រាស់សន្សឹមចុះក្រោមទាញខ្សែរអាវរាងស្ដើងអោយរបូតចេញមុននឹងជម្រះអាវឃ្លុំចេញយឺតៗស្របពេលដែលមាត់ធ្វើចលនាបង្អូសពីបបូរមាត់ទៅដល់គុំត្រចៀករហូតចុះមកស្រង់ក្លិនត្រង់កញ្ចឹងករ ក្លិនកាយឈ្ងុយឈ្ងប់កាន់តែទាក់ទាញខ្លាំងឡើងធ្វើអោយក្មេងកម្លោះវ័យ19ឆ្នាំឈ្លក់វង្វែង ។ ចំណែកនាយតូចចាប់ផ្ដើមអៀនខ្មាស់ខ្លាំងឡើងពេលដែលដងខ្លួនលែងមានអ្វីបិតបាំង នីគីបញ្ឈប់សកម្មភាពបន្តិចបង្វែរចំណាប់អារម្មណ៍មកសម្លឹងរាងកាយស្រឡូនស្រឡៅគ្មានកំណាត់បិតបាំងមិនដាក់ភ្នែក វាពិតជាស្រស់ស្អាតពេកហើយនាយក៏លើកខ្លួនប្រាណតូចឡើងបន្ទាប់មកក៏ដើរសម្ដៅទៅដាក់លើពូកសក្បុសថ្នមៗ ក្រោយមកក៏ជាពេលដែលមាត់នៅបំបោះអង្អែលក្បាលពោះរាបស្មើរដែលកំពុងតែផឺតផតបន្តឡើងទៅលើរហូតដល់ល្វែងកញ្ចឹងករនិងស្មារ ស្រង់ពិដោរក្រអៅក្រអូបពីកាយានួនល្អង អែខ្លួនប្រាណស្ដើងដែលត្រូវគេពង្វក់អោយឈ្លក់នឹងផ្សែងកម្ដៅតណ្ហាស្រវាលើកដៃតូចតោងកមាឌក្រាស់ទាំងងើយក្បាលឡើងដើម្បីបង្ករការងាយស្រួលដល់អ្នកខាងលើណែបណិតប្រាណ ដៃមាំក្រាស់ពេញដោយសរសៃកំពុងតែធ្វើការយ៉ាងព្រហើនអង្អែលគល់ភ្លៅស្រឡូនចុះឡើងឥតមានក្រែងចិត្តធ្វើអោយអ្នកខាងក្រោមស្រៀវស្រើបខ្លាំងឡើងត្រូវទម្លាក់ដៃម្ខាងទៅខ្ញាំកម្រាលពូក ចំណែកម្ខាងទៀតខ្ញាំខ្នងនាយសឹងរលាត់ស្បែក ប្រាណទាំងពីរក៏ប្រទាក់គ្នារហូតដល់វេលាយប់អាធ្រាត្រទើបអស់កម្លាំងរៀងខ្លួនក៏សម្រេចបញ្ឈប់ ។

ចាប់តាំងពីថ្ងៃនោះមកស៊ូនូនិងនាយសង្ហារនីគីទាក់ទងគ្នាក្នុងឋានៈជាគូរស្នេហ៍ ហើយស៊ូនូក៏បានចេញថ្លៃព្យាបាលអោយម្ដាយរបស់នាយរហូតដល់ជាសះពីជំងឺនិងបានមកសម្រាកកាយជួបជុំគ្នានៅអែទីលំនៅដើម ។ ទោះជានីគីស្ថិតក្នុងកាលៈទេសៈកង្វះទ្រព្យធន់តែក៏មិនចង់ពឹងពាក់រាងតូចនោះឡើយនាយសុខចិត្តទ្រាំធ្វើការបន្តរហូតដល់រៀនចប់ទើបស៊ូនូបើកហាងកាហ្វេធំល្មមមួយឡើងដើម្បីអោយនីគីមើលការខុសត្រូវ ដោយសារតែស្នេហាគង់វង្សជាមួយនិងសុភមង្គលកន្លងមករបស់អ្នកទាំងទ្វេររហូតដល់អាណាព្យាបាលពួកគេបានដឹងលឺនិងរៀបចំណងអាពាហ៍ពិពាហ៍មួយឡើងដោយមិនគិតពីការប្រកាន់វណ្ណៈ ឋានៈស័ក្ត អាយុ ភេទ នោះឡើយ ។

~ចប់~

[thank you all readers for always comments votes and support my novel ]
by :_sullx_

🎉 You've finished reading ប្រុសក្មេងរបស់ខ្ញុំ🍷💦{COMPLETE} 🎉
ប្រុសក្មេងរបស់ខ្ញុំ🍷💦{COMPLETE}Where stories live. Discover now