នៅតាមដងផ្លូវជាតិធំស្កឹមស្កៃដែលពោរពេញទៅដោយរថយន្តយានជំនិះគ្រប់ប្រភេទគ្រប់សេរីកំពុងបរកាត់ឆ្វាត់ឆ្វែលពាសពេញវិថី បើយើងបែរមកសង្កេតគៀនផ្លូវអែណោះវិញក៏ឃើញវត្តមានកម្លោះមួយរូបរាងតូចស្ដើងកំពុងតែដើរតែលតោលទៅមុខតាមចិញ្ចើមផ្លូវជារើយៗជាមួយនឹងសម្លេងខ្សឹកខ្សួល ជើងតូចស្រឡូនបោះជំហ៊ានទៅមុខទាំងគ្មានទិសដៅ
«ហេតុអីអែងចាំបាច់ធ្វើការងារបែបនេះ»
«ហេតុអីក៏អែងកុហកយើង ហឹកៗ»
«អាមនុស្សបោកប្រាស់...ហឹក...ការពិតអែងក៏មិនមេនជាក្មេងស្អាតស្អំ»
«ហឹស...ខំសម្ដែងធ្វើជាមនុស្សល្អអោយគេអាណិតស្រលាញ់ការពិតក៏មិនខុសពីអ្នកដ៏ទៃ ចេះសម្ដែងទៅរួចមិនរអៀសខ្លួនបន្តិចសោះ»
«ហឹមណ្ហើយ...គេធ្វើការងារអីក៏ជារឿងរបស់គេហេតុអីក៏យើងត្រូវមកឈឺចិត្តទៅវិញ ហឹកៗហុឺ...»ស៊ូនូពោលម្នាក់អែងជាមួយនឹងសម្លេងង៉ុលៗដ្បិតអម្បាញ់មិញមុននឹងចេញមកអកស្រាដាច់មួយដបម្នាក់អែងល្មមនឹងសារធាតុអាល់កុលជ្រួតជ្រាបច្រើនគួរសមដែរទើបនិយាយមិនដឹងទិសតំបន់បែបនេះណាមួយក៏បូករួមនឹងរឿងដែលគេខកចិត្តទៀតនោះ
«អេអូនស្អាតដើរម្នាក់អែងបែបនេះមិនខ្លាចមានអ្នកណាមកចាប់ទេហេស»ស្រាប់តែពេលនោះក៏លិចវត្តមានបុរសប្លែកមុខម្នាក់ចេញមកកាត់ផ្លូវស៊ូនូដែលសង្កេតថាតំបន់នេះគឺស្ងាត់ជ្រងំល្អណាស់ បុរសម្នាក់នោះនិយាយទាំងទឹកមុខច្រឡឺមនៅហ៊ានលើកដៃធំក្រាស់មកប៉ះចង្ការស៊ូនូទៀតផង
«កុំមករវល់មនុស្សកំពុងតែខូចចិត្តគ្មានពេលមកឆ្លើយរឿងអត់ប្រយោជន៍ជាមួយអែងទេ»ទោះជាខ្លួនស្រវឹងមេនតែក៏អាចដឹងស្មារតីខ្លះថាអាម្នាក់នឹងមិនមេនជាមនុស្សល្អអីនោះទេ នាយតូចបុកពោះភឹបៗហាក់មានពិរុទ្ធយ៉ាងណាក៏នៅតែប្រើសម្ដីខ្លាំងបង្ខំចិត្តផ្ចាញ់ផ្ចាលនឹងអ្នកទល់មុខ
«ល្អបើនិយាយអាក្រក់ស្ដាប់បែបនេះច្បាស់ជាដឹងហើយមេនទេថាយើងមានបំណងអី ព្រមជាមួយបងតាមសម្រួលទៅអូនស្អាត»បុរសមាឌមាំម្នាក់នោះក៏ចាប់កន្ត្រាក់ដៃតូចៗមកបោះផ្ទប់នឹងរបងបង្កាន់ដៃដួលអុកគូទផ្ទាល់ដី ធ្វើអោយរាងស្ដើងឈឺខ្លួនមិនតិចទេរួចក៏ប្រញាប់ទ្រោបលើកាយតូចយ៉ាងរហ័ស ចំណែកមាឌតូចប្រឹងប្រមូលកម្លាំងទាំងប៉ុន្មានប្រឆាំងនឹងអ្នកខាងលើទាំងស្រែកយំខ្លាំងៗ
«នីគីជួយផង ជួយផងហុឹកៗ នីគីអែងនៅអែណាហេតុអីក៏មិនមកជួយបង ហុឹកហុឺៗៗ»
«ហឺយថ្លង់ណាស់វើយ ផាច់» «អូយ» ថ្ពាល់រលោងស្រិលប្រែមកជាស្នាមក្រហមចំណែកគែមមាត់ក៏មានហូរឈាមមកតិចៗ សម្លេងស្រែកអម្បាញ់មិញត្រូវស្ងាត់ដោយសារតែចុកចាប់នឹងកម្លាំដៃរបស់បុរសព្រៃផ្សៃ បុរសម្នាក់នោះចាប់ផ្ដើមលើកដៃមកហែកក្រណាត់អាវស្ដើងដែលគ្របដណ្ដប់ដងខ្លួនស្រស់ស្អាតនោះអោយរហែកខ្ទិចខ្ទី ស្របពេលនោះក៏មានដំបងមួយមកសំពងក្បាលគេយ៉ាងដំណបណ្ដាលអោយសន្លប់បាត់សម្លេងឈឹង
«ស៊ូនូ បងយ៉ាងម៉េចហើយ»អ្នកដែលសំពងក្បាលបុរសនោះអម្បាញ់មិញគ្មានអ្នកណាក្រៅពីក្មេងកម្លោះនីគីនោះឡើយ នាយក្រាស់រហ័សដោះអាវក្រៅមកបិតបាំងកាយសខ្ចីទាំងមិនហ៊ានសម្លឹង ស្របពេលដែលអ្នកខាងនោះមិនបានតបតគិតតែពីយកដៃមកបិតបាំងកាយខ្លួនទាំងញ័រដូចកូនសត្វភ័យមិនទាន់បាត់នៅឡើយ នាយចូលទៅជួយលើកស៊ូនូឡើងមុននឹងនាំចូលឡានតាក់សុីដែលទើបនឹងហៅរួច ។ មូលហេតុដែលនាយមកជួយទាន់ក៏ដោយសារតែពេលដែលចុះមកពីឡើងរាំមេការក៏អោយសម្រាកចេញមុនម៉ោងភ្លេត ទើបនាយចេញមកដើររកតាក់សុីក៏ប្រទះនឹងសម្លេងសម្រែកសុំជំនួយតែម្ដងទៅ។
«ស៊ូនូ!បងស្រវឹងមេនទេ បងទើបមកពីណាហេតុអីបានជាដើរម្នាក់អែងបែបនេះ»នៅក្នុងរថយន្តតាក់សុីក៏ឃើញថានីគីកំពុងសួរដេញដោលរាងស្ដើងដែលអង្គុយឃ្លាតពីនាយសឹងតែភ្ជាប់គ្នានឹងទ្វារឡានទៅហើយ ពេលដែលនីគីព្យាយាមខិតទៅជិតនាយតូចក៏កាន់តែបង្ខិតខ្លួនរក្សារចម្ងាយទើបនាយសម្រេចចិត្តទៅអង្គុយគម្លាតម្ខាងវិញមុននឹងបោះសម្ដីសួរនាំទាំងព្រួយបារម្ភ ប៉ុន្តែសំណួរអម្បាញ់មិញហាក់មិនមានការឆ្លើយតបសូម្បីមួយអឹកទើបនីគីដកភ្នែកពីការរំពៃដងផ្លូវមកសម្លឹងនាយតូចវិញក៏ឃើញនាយតូចបិតភ្នែកគេងក៏នៅមានសង្កេតឃើញទៀតថាតាមកន្ទុយភ្នែកក៏មានដក់ជាប់នៅទឹកថ្លាៗ មិនមេនយំដោយសរតែរឿងអម្បាញ់មិញវាប្រាកដណាស់ថារឿងយល់ច្រលំលើនាយក្រាស់ ឃើញវង់ភក្រ្តគេលើកណារូបភាពនៅក្នុងក្លិបទាំងប៉ុន្មានអម្បាញ់មិញវាចេះតែច្រាលពេញខួរក្បាល អែទឹកភ្នែកវាចេះតែហូរហៀរចេញមកអែកអែង ។ នីគីឃើញថាអ្នកខាងនោះលង់លក់ហើយនោះក៏ខិតទៅកៀកនាយតូចមុននឹងលើកដៃទៅជូតទឹកភ្នែកដែលហៀរតាមកន្ទុយភ្នែករាងតូចនោះបន្ទាប់មកក៏ទាញក្បាលគេអោយផ្អែកស្មារទូលាយរបស់ខ្លួន នៅមិនភ្លេចវាសសក់ដែលធ្លាក់បាំងមុខចេញគយគន់វង់ភក្ត្ររបស់គេទាំងស្នាមញញឹម ចំណែកនាយតូចដែលនៅសម្ងំគេងនោះទឹកភ្នែក៏ចាប់ច្រាលឡើងម្ដងទៀតដូចបាក់ទំនប់ ស្នាក់ក្បែរនាយអារម្មណ៍កក់ក្ដៅជាមួយអារម្មណ៍ឈឺចាប់វាកំពុងតែដើរទន្ទឹមគ្នាហើយ ។
_______
លុះមកដល់ផ្ទះនាយតូច នីគីក៏បីគេចូលផ្ទះចៀសវាងការដាស់នាំអោយរំខានដំណេកដល់អ្នកដែលលង់លក់ ប៉ុន្តែដោយសាររាងស្ដើងមិនមេនជាមនុស្សទម្រន់នោះក៏រហ័សភ្ញាក់ខ្លួនពេលដែលនៅក្នុងរង្វង់ដៃនាយពេលដែលហៀបនឹងចូលដល់ក្នុងផ្ទះ
«ដាក់យើងចុះទៅ យើងមានជើងដើរខ្លួនអែងបាន»ស៊ូនូចាប់រើបម្រាស់ឡើងភ្លាមពេលដែលដឹងខ្លួន ប៉ុន្តែជាតិសុរានៅមិនទាន់ស្វាងអស់នៅឡើយ វានៅសល់បន្តិចបន្តួច
«ដល់កន្លែងគង់តែដាក់ចុះទេ»ចំណែកនាយក្រាស់ចាប់ម៉ួម៉ៅនឹងសព្វនាម"យើង"មួយរំពេច ខឹងអ្វីណាស់ណាទៅដល់ថ្នាក់ប្ដូរសព្វនាមបែបនេះ នាយលើកចិញ្ចើមសម្លឹងមុខគេចំៗបន្ទាប់មកក៏ដើរទៅមុខបន្តទៀតក្នុងដំណើរជំហ៊ានវែងៗរហូតដល់ក្នុងផ្ទះក៏បោះស៊ូនូទៅលើសាឡុងប៉ុន្តែក៏មិនហ៊ានបោះខ្លាំងពេកដែរ បន្ទាប់មកក៏ចូលក្នុងផ្ទះបាយយកទឹកនិងកូនកន្សែងរួចចូលទៅអង្គុយក្បែរដើម្បីបានជូតខ្លួនអោយ
«កុំមកប៉ះយើង»ខណៈដែលនីគីយកកន្សែងបម្រុងនឹងជូតខ្លួននោះនាយតូចក៏ចចែសក្រវាសដៃនាយចេញព្រមទាំងបែរមុខទៅម្ខាងលាក់កំបាំងទឹកភ្នែក
«កុំភ័យអី ខ្ញុំគ្រាន់តែជូតខ្លួនអោយបន្តិចទេមិនបានធ្វើអីទេ»នីគីនឹកស្មានថាគេនៅស្រវឹង យល់ច្រលំថានាយមានបំណងមិនល្អទើបរហ័សលួងលោម សឹមយកមកជូតម្ដងទៀត
«អែងមិនលឺទេហេស ថាកុំយកដៃមកប៉ះយើង យើងវារអើមអែងណាស់»ស៊ូនូស្ទុះងើបឡើងប្រមូលកម្លាំងរុញនាយក្រាស់មួយទំហឹង ប៉ុន្តែធ្វើអោយនាយរង្គើបន្តិចប៉ុណ្ណោះ នីគីក៏ចាប់គាំងនឹងសម្ដីស៊ូនូ នាយសង្ហារភ្ញាក់ខ្លួនស្វាងដូចគេយកទឹកមកជះចំកណ្ដាលមុខ
«សុំទោស»រាងក្រាស់ពោលឡើងពីរម៉ាត់យ៉ាងសោះកក្រោះមុននឹងងើបក្រោសដើរចេញទាំងគ្មានព្រលឹងក្នុងខ្លួន អែរាងស្ដើងក៏បន្តអោបជង្គង់យំកាន់តែខ្លាំង។Skip
នៅក្នុងផ្ទះតូចមួយបង្ហាញអោយឃើញកម្លោះសង្ហារniki san កំពុងអង្គុយស្រមើស្រមៃដល់រឿងអតិតរបស់ខ្លួនកាលពីនៅកុមារភាព
in niki's imagine
<អ្នកទាំងអស់គ្នាខ្ញុំសុំលេងផងបានទេ>ក្មេងតូចនីគីក្នុងសម្លៀកបំពាក់មិនថ្លៃថ្នូររត់មកសុំចូលរួមល្បែងកំសាន្តជាមួយក្មេងដ៏ទៃប្រហែលប្រាំទៅប្រាំមួយនាក់ដែលមានវ័យស្របាលៗនឹងគេ
បន្ទាប់លឺសម្លេងនីគីពួកគេក៏ផ្អាកសកម្មភាពកំសាន្តរួចក៏ចោលផ្ដុំក្រសែរភ្នែកស្អប់ខ្ពើមមកលើនីគី ស្រាប់ពេលនេះក៏មានក្មេងម្នាក់ដែលមើលទៅជាកូនអ្នកមានជាងគេដើរមករុញនីគីមួយទំហឹងអោយដួលធៀបនឹងដីសុទ្ធតែដុំថ្មនោះ
<ម៉ាក់យើងប្រាប់ថាកុំលេងជាមួយក្មេងណាដែលក្រ ព្រោះអ្នកក្រសុទ្ធតែគួរអោយខ្ពើម>ក្មេងម្នាក់នោះបោះសម្ដីយ៉ាងឈឺចាប់បំផុតទៅកាន់នីគីមុននឹងបបួលគ្នីគ្នារបស់ពួកគេចាកចេញទៅបន្សល់ទុកតែក្មេងកំសត់អោយអង្គុយយំមិនបញ្ចេញសម្លេងម្នាក់អែងដ្បិតនីគីជាក្មេងអត់ទ្រាំតាំងពីតូចសូម្បីតែភាសាយំក៏មិនហ៊ានបញ្ចេញ ហើយរឿងអតិតដ៏តូចតាចមួយនេះក៏ជាការចងចាំយ៉ាងធំធេងបំផុតដែលគេគ្មានថ្ងៃភ្លេច ។flash back <
«មេនហើយ ហេតុអីក៏យើងភ្លេចគិតរឿងនេះទៅកើត»
«សុំទោសផងដែលមិនចេះប្រមាណខ្លួន»
«សុំទោសដែលតែងតែធ្វើអោយបងខ្ពើមរអើម.....Skip
ថ្ងៃនេះនាយសង្ហារចេញពីរៀនមកដូចរាល់ដងទាស់ត្រង់ថាលែងមានអ្នកមកទទួលហើយជូនទៅផ្ទះរួចក៏ជូនទៅសួរសុខទុក្ខម្ដាយនៅមន្ទីរពេទ្យបន្ទាប់ពីចេញមកវិញក៏ជូនទៅហាងធ្វើការប្រចាំថ្ងៃ ពោលគឺលែងមានវត្តមានគីមស៊ូនូតារាល្បីប្រចាំប្រទេសដែលតែងតែបន្ទាបខ្លួនស្ម័គ្រជូននាយទៅគ្រប់ទីកន្លែងដូចមុន នាយរាងស្រងូតស្រងាត់ជាងសព្វមួយដងបន្តិចតែក៏មិនចម្លែកចិត្តអំពីមូលហេតុនោះឡើយ ។To be continue ><
by : _sullx_ចង់បានអាហេបភីអេនឌីងឬក៏សេដអេនឌីង🥰👉👈
YOU ARE READING
ប្រុសក្មេងរបស់ខ្ញុំ🍷💦{COMPLETE}
Action[ 𝑺𝑯𝑶𝑹𝑻 𝑵𝑶𝑽𝑬𝑳 ] ⚑ យើងបានទិញខ្លួនប្រាណអែងហើយដូច្នេះអែងត្រូវតែជារបស់យើងតែម្នាក់គត់ 𝐧𝐢𝐬𝐡𝐢𝐦𝐮𝐫𝐚 𝐑𝐈𝐊𝐈 ⚑