𝑪𝒉𝒂𝒑𝒕𝒆𝒓 2/5

1.2K 106 9
                                    

នាយក្រាស់លើកដៃទៅអង្អែលឆ្កែនោះថ្នមៗទាំងភ្ជាប់ដោយស្នាមញញឹមជាប់លើផ្ទៃមុខរួចក៏បេះនំបុ័ងមួយកំណាត់ដែលខ្លួនទើបតែញុំាបានមួយម៉ាត់អម្បាញ់មិញដាក់អោយសត្វដែលស្រេកឃ្លាននោះ ចំណែករាងតូចដែលអង្គុយមើលសកម្មភាពរបស់នាយតាមកញ្ចក់ឡានទាំងជាប់ចិត្តនឹងគ្រប់ទង្វើរបស់នាយ ស៊ូនូក៏សម្រេចចិត្តចុះពីលើឡានដើរទៅដាក់បង្គុយក្បែររាងក្រាស់ អែនាយក្រាស់ក៏បែរទៅមើលមុខរាងតូចបន្តិចទាំងចម្លែកចិត្តបន្ទាប់មកក៏បែរមកបន្តបេះចំណីអោយសត្វវិញ។ នាយខ្ពស់ណាស់ខ្ពស់គ្រប់ពេលសូម្បីតែពេលអង្គុយ ពីរដងហើយពេលដែលស៊ូនូនៅក្បែរនាយគេមានអារម្មណ៍ថាខ្លួនអែងដូចជាកូនក្មេងប៉ុន្តែវាកក់ក្ដៅណាស់ហើយមិនមេនកក់ក្ដៅអាកាសធាតុទេគឺកក់ក្ដៅបេះដូងទៅវិញទេ ។
«ចៃដន្យណាស់ដែលយើងជួបគ្នាម្ដងទៀត»នាយក្រាស់ក៏សម្រេចចិត្តបង្ហើរសំនៀងឡើងទាំងកែវភ្នែកនៅដក់ជាប់នឹងទេសភាពផ្ទៃទន្លេដូចដើម
«មិនមេនចៃដន្យទេគឺបងតាមអែងមកតាំងតែចេញពីមន្ទីរពេទ្យ»ស៊ូនូមិនបានខ្លាចនឹងនិយាយការពិតប្រាប់ទៅក្មេងល្អបរិសុទ្ធដូចជានាយនោះទេ
«ហេតុអី?»នាយជ្រួញចិញ្ចើមឡើងបែរមកសម្លឹងមុខតូចច្រមិចម្ដង
«គឺគ្រាន់តែចង់មកជជែកលេងជាមួយអែង ហើយអែងមិនញាំអាហារថ្ងៃត្រង់ទេហេស»
«ខ្ញុំញាំនំបុ័ងឆ្អែតហើយ»
«នេះអែងចេះកុហកដែរមេនទេ»
«ព្រះសង្ឃក៏ចេះកុហក រឿងអីខ្ញុំកុហកមិនកើត»
«បុិនសម្ដីណាស់ទេតើ សម្រេចថាមិនទាន់ញាំអាហារថ្ងៃត្រង់ទេ បើអញ្ចឹងតោះ»រាងតូចងើបឈរអស់កម្ពស់មុននឹងចូលទៅចាប់ដៃមាំរបស់គេអោយងើបឡើងតាមខ្លួនដូចគ្នា ប៉ុន្តែបែរជាត្រូវក្មេងនេះចចែសបដិសេធមិនចង់ងើបតែចុងក្រោយក៏ត្រូវតាមគេដដែល
«បងចង់នាំខ្ញុំទៅណា»
«ទៅញាំអី»ស៊ូនូអូសដៃនាយអោយដើរតាមខ្លួនត្រុកៗរហូតដល់ចូលក្នុងឡាន
«ហើយចំណែកកាបូបរបស់អែងបោះចោលទៅ ចាំទិញថ្មីវិញ»
«ហេតុអីក៏ត្រូវបោះចោលវានៅប្រើបានទេតើ»
«ប្រើបានយ៉ាងម៉េចបើដាច់ខ្សែរបាត់ហើយនឹង»
«ក៏គ្រាន់តែដេរហើយយកម្ជុលខ្ទាស់ទៅប្រើបានវិញហើយ»
«មិនដឹងទេ យ៉ាងណាត្រូវតែបោះចោលចាំបងទិញថ្មីអោយ សម្រេចថាចង់ញាំអី»ស៊ូនូក៏ប្រញាប់ប្ដូរប្រធានបទនិយាយដោយមិនអោយអ្នកម្ខាងបដិសេធទាន់
«អីក៏បាន»និយាយរួចក៏បែរទៅម្ខាងមើលទៅខាងក្រៅតាមកញ្ចក់ឡាន សភាពក្នុងឡានក៏គ្របដណ្ដប់ដោយភាពស្ងប់ស្ងាត់
«បងជាតារាហេស»មួយសន្ទុះធំនីគីក៏ចាប់ផ្ដើមការសនន្ទាឡើង
«ហេតុអីបានដឹង»នាយតូចសួរទាំងឆ្ងល់ព្រោះអម្បាញ់មិញគេដូចជាមិនបាននិយាយប្រាប់នាយទេ
«នោះមើលទៅផ្ទាំងនោះទៅ»នីគីចង្អុលទៅផ្ទៃជញ្ជាំងកញ្ចក់មួយនៃហាងទឹកអប់ម៉ាកល្បីដែលតាំងរូបស៊ូនូកាន់ទឹកអប់
«ហើយចុះអែងសប្បាយចិត្តទេដែលបានជួបនឹងតារាល្បីបែបនេះ»
«រឿងអីត្រូវសប្បាយ បើតារាមិនមេនជាព្រះផង»
«មានន័យថាអែងមិនសប្បាយចិត្តពេលដែលនៅជាមួយបងហេស»
«ខ្ញុំគ្មានន័យបែបនឹងទេ ខ្ញុំគ្រាន់តែចង់ថាទោះជាតារាល្បីប៉ុណ្ណាគេក៏ជាមនុស្សដូចយើងដែរ»
«ចុះមានអារម្មណ៍យ៉ាងម៉េចពេលដែលនៅជាមួយបង»
«អឹម...ដំបូងធម្មតា តែពេលបាននិយាយគ្នាយូរទៅក៏ស្រស់ស្រាយក៏មានអារម្មណ៍ស្និតជាងមុន យ៉ាងម៉េចហេតុអីបានសួរបែបនេះ»
«គ្មានអីទេ បើបែបនេះក៏ល្អ....

ប្រុសក្មេងរបស់ខ្ញុំ🍷💦{COMPLETE}Where stories live. Discover now