កន្លងទៅជាច្រើនថ្ងៃហើយដែលពួកគេស្គាល់គ្នាទំនាក់ទំនងរវាងគេទាំងពីរក៏កាន់តែប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិត អាចនិយាយបានថាតាំងតែពីមានស៊ូនូចូលមករញេរញៃក្នុងជីវិតគេជាប្រចាំថ្ងៃមក គឺពិភពលោករបស់នាយស្រស់បំព្រងជាងមុនហើយថែមទាំងមានអារម្មណ៍កក់ក្ដៅចិត្តគ្រប់ពេលដែលនៅក្បែរគេ គេតែងតែជួយរកដំណោះស្រាយបញ្ហាហើយក៏នាំយករឿងសប្បាយកំប្លែងមកនិយាយហោចណាស់ក៏អាចបំភ្លេចទុក្ខកង្វល់បានមួយគ្រាហ៍កាល ។
ថ្ងៃអាទិត្យក៏ឈានចូលមកដល់ស៊ូនូឃើញថារាងក្រាស់ទំនេរពីការសិក្សារក៏បបួលទៅដើរលេងលំហែរខួរក្បាលខ្លះកុំអោយអារម្មណ៍តប់ប្រមល់ជ្រៀតចូល ប៉ុន្តែរឿងដែលចម្លែកនោះគឺរាល់ដងពេលដែលគេបបួលទៅណាក៏មិនចង់ទៅពោលគឺនាយចង់សម្ងំតែរៀនសូត្រតែថ្ងៃនេះប្លែកអីនាយមិនត្រឹមតែមិនបដិសេធទេថែមទាំងទៅសុំច្បាប់ការងារដើម្បីបានដើរលេងជាមួយស៊ូនូពេញមួយថ្ងៃទៀតផង
«បងចង់ទៅដើរលេងកន្លែងណា»នីគីសួរឡើងព្រោះលើកនេះស៊ូនូសុំអោយនាយក្រាស់ជាអ្នកបើកឡានម្ដង
«ចូលញាំអីសិនទៅបន្ទាប់មកចាំយើងទៅដើរលេងសួនកំសាន្ត»Skip
បន្ទាប់ពីញាំអាហាររួចអ្នកទាំងពីរក៏មកដល់សួនកំសាន្ត គ្រាន់តែមកដល់ភ្លាមរាងតូចក៏រំអុកសុំជិះកន្ត្រកវិលតែម្ដងហើយនេះមិនមេនកន្ត្រកវិលធម្មតាទេគឺអាចហៅថាកន្ត្រកហោះក៏បានដែរ ពេលនេះមិនដឹងជាអ្នកណាអាយុប្អូនអោយប្រាកដទេដោយសារតែស៊ូនូធ្វើពុតជាយំថែមទាំងទន្ទ្រាំជើងមើលតែក្មេងទៅហើយ បើសួរទៅអ្នកណាទៅចង់ធ្វើបែបនឹងនោះមកពីខ្លួនមិនដែលដើរលេងព្រោះរាល់ថ្ងៃរវល់តែបង្កប់ខ្លួននឹងការងារចង់ដកខ្លួនក៏សឹងមិនកើត ចំណែកនីគីដោយទ្រាំនឹងសម្លេងស្រែកយំក្លែងក្លាយរបស់ស៊ូនូមិនបានក៏ព្រមតាមគេទៅណាមួយក៏ខ្មាស់មនុស្សជុំវិញផង ។
~~~~~~~~~~~~
ពេលដែលលេងកន្ត្រកវិលហើយក៏ចុះមកវិញម្នាក់ៗចាប់ផ្ដើមវិលមុខរាងខ្លួនអែរាងតូចរត់ទៅក្អួតយកៗតែម្ដង ចំណែកនីគីនៅអង្គុយសម្រាកលើបង់ដោយសារតែវិលមុខខ្លាំងពេក មិនមេនគេវិលមុខនឹងកន្ត្រកវិលតែគេវិលមុខនឹងសម្លេងសម្រែករបស់ស៊ូនូអម្បាញ់មិញទៅវិញទេ ហើយត្រចៀកឡើងហឹងមិនទាន់បាត់នៅឡើយ បន្ទាប់ពីរាងស្រួលខ្លួនវិញហើយស៊ូនូចាប់ផ្ដើមមករំអុកសុំនាយទៅជិះទោងលោតជួបស្នេហ៍នោះទៀតហើយ(អត់ដឹងគេហៅមេច🤓) យ៉ាងណាបើជ្រុលជាបានដើរលេងហើយត្រូវតែសាកអោយគ្រប់តែម្ដងបើអាច។
«នីគី បើអែងមិនទៅទេបងទៅជិះម្នាក់អែងក៏បានដែរ»ស៊ូនូធ្វើពីដើរទៅព្រោះដឹងថានីគីមិនដាច់ចិត្តនឹងខ្លួនដដែលទេ
«ស៊ូនូ បងធំហើយណានិយាយចេះស្ដាប់គ្នាផង»រាងក្រាស់ស្រាប់តែភ្លាត់មាត់ស្ដីអោយរាងតូចដោយសារតែក្រពុលមុខពេក
«អែង ហ៊ានស្ដីអោយបងផងហេស»នាយតូចចាប់ផ្ដើមរលីងរលុងទឹកភ្នែកយកតែម្ដងគេអន់ចិត្តខ្លាំងណាស់
«សុំទោស ខ្ញុំគ្មានចេតនាទេតោះទៅលេងក៏បានដែរ បានហើយឈប់យំទៅលែងស្អាតហើយឃើញទេ»នាយសង្ហារអោនមកជូតទឹកភ្នែកអោយរាងតូចទាំងប្រើសម្ដីលួងលោមថ្នមៗទទួលស្គាល់យ៉ាងច្បាស់ថាខ្លួនចាញ់ទឹកភ្នែករាងតូចខ្លាំងណាស់
«មិនបាច់ទេអស់អារម្មណ៍ហើយបើមោមិនដើរលេងដដែលក៏ទៅផ្ទះវិញទៅ»ស៊ូនូនិយាយរួចក៏បម្រុងនឹងដើរចេញតែក៏ត្រូវនាយចាប់ដៃឃាត់
«ទៅមិនបានទេត្រូវតែលេង»
«អត់»ដោយខ្ជិលប្រកែកនីគីក៏ចូលមកលើកបីកាយស្ដើងទៅតែម្ដងដ្បិតដឹងថានាយតូចនៅតែចង់ជិះតែធ្វើជាចិត្តខ្លាំង «នីគី ធ្វើអីនឹងដាក់បងចុះភ្លាមទៅគេមើលមកច្រើនណាស់មិនខ្មាស់គេទេហេស»ស៊ូនូប្រឹងរើបម្រាស់ពីរង្វង់ដៃរបស់នាយ
«ត្រង់ស្រែកយំដូចជាកូនក្មេងអម្បាញ់មិញមេចក៏មិនខ្មាស់គេផងទៅ តោងអោយជាប់កុំរើប្រយ័ត្នធ្លាក់ថ្លោះចង្កេះព្រោះខ្លួនបងមិនមេនស្រាលទេធ្ងន់ដូចក្របីព្រៃ»នីគីលះមួខ្សែរនេះធ្វើអោយនាយតូចស្ងាត់មាត់ជ្រៀបព្រោះតែខឹងខ្លាំងពេកម្យ៉ាងក៏ធ្វើអ្វីមិនកើតហើយនៅមិនភ្លេចលើកដៃតោងករនាយជាប់ដ្បិតអីខ្លួនក៏ខ្លាចធ្លាក់ដែរ
_________
ពេលឡើងមកដល់ទោងលោតនោះហើយពួកគេក៏រកកន្លែងអង្គុយរៀងខ្លួនដោយអង្គុយឃ្លាតពីអ្នកដ៏ទៃឆ្ងាយៗដែរព្រោះមិនសូវមានមនុស្សពេញអែស៊ូនូព្យាយាមរកកន្លែងអង្គុយអោយឆ្ងាយពីរាងក្រាស់ព្រោះនៅខឹងនៅឡើយ ចំណែកនីគីក៏បណ្ដោយតាមគេសិនទៅព្រោះដឹងថាបន្តិចទៀតក៏គង់នឹងខ្ទាតមកជិតគេដដែលទេ
«ស៊ូនូ បងកុំភ្លេចតោងបង្កាន់ដៃអោយជាប់កុំប្រលែងអោយសោះ»
«ដឹងហើយ»រាងតូចឆ្លើយតបក្នុងសម្ដីធុញទ្រាន់ប៉ុន្តែក្នុងចិត្តមិនបានធុញទ្រាន់ដូចសម្ដីទេផ្ទុយទៅវិញគេលួចរំភើបទៅវិញទេដែលនាយក្រាស់ចេះបារម្ភពីខ្លួន មួយសន្ទុះក្រោយទោងចាប់ផ្ដើមដំណើរការវាវិលតិចៗបានមួយស្របក់ក៏ចាប់អុកឡើងខ្លាំងទៅៗរហូតដល់ស៊ូនូរបូតដៃដួលពីលើកៅអី ចំណែកនាយក្រាស់ឃើញសភាពស៊ូនូបែបនេះគេទប់សើចស្ទើរតែរឹងថ្គាមទៅហើយតែក៏បារម្ភណាស់ដែរទើបខិតខ្លួនទៅទាញស៊ូនូមករួចដាក់អោយអង្គុយពីលើភ្លៅមាំទាំរបស់នាយទាំងមិនភ្លេចយកដៃម្ខាងទៅអោបចង្កេះរាងល្អិតជាប់អែដៃម្ខាងទៀតទប់បង្កាន់ដៃព្រោះហ៊ានតែប្រហែសបន្តិចខ្លាចថារបូតនាយតូចពីក្នុងរង្វង់ដៃហើយបើទោងនេះគ្រវីគ្រវាត់ខ្លាំងយ៉ាងនឹង ចំណែកអ្នកដែលអង្គុយពីលើភ្លៅគេវិញមុខឡើងក្រហមតែតអៀនឡើងរឹងអស់សប់សារពាង្គកាយទៅហើយ ។
YOU ARE READING
ប្រុសក្មេងរបស់ខ្ញុំ🍷💦{COMPLETE}
Action[ 𝑺𝑯𝑶𝑹𝑻 𝑵𝑶𝑽𝑬𝑳 ] ⚑ យើងបានទិញខ្លួនប្រាណអែងហើយដូច្នេះអែងត្រូវតែជារបស់យើងតែម្នាក់គត់ 𝐧𝐢𝐬𝐡𝐢𝐦𝐮𝐫𝐚 𝐑𝐈𝐊𝐈 ⚑