ខ្ញុំមានឈ្មោះថាដាវីន ខ្ញុំមានក្ដីស្រមៃមួយគឺចង់ក្លាយជាអ្នកចម្រៀងម្នាក់ដែលមានភាពល្បីល្បាញយ៉ាងខ្លាំង ក៏ប៉ុន្តែពេលនេះខ្ញុំកំពុងតែរៀននៅឡើយ តើខ្ញុំអាចធ្វើបែបណាទៅត្រូវរៀនផងហើយក៏ត្រូវហាត់សមច្រៀងផងតើមែនទេ វាពិតជាលំបាកខ្លាំងណាស់ណ្ហើយចុះខ្ញុំត្រូវតែស៊ូៗ(បន្ទាប់ពីនិយាយផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងហើយកម្លោះតូចក៏ដើរចូលទៅកន្លែងហាត់សមច្រៀងរបស់ខ្លួនតាមធម្មតា)
គ្រូបង្វឹក:ចាប់ពីថ្ងៃនេះទៅលោកគ្រូអត់បានបង្រៀនឯងទៀតទេ(គ្រាន់តែឃើញកម្លោះតូចចូលមកដល់ក៏និយាយឡើងភ្លាម)
ដាវីន:ហេតុអ្វីទៅលោកគ្រូ??(ហាក់ឆ្ងល់យ៉ាងខ្លាំងហេតុអ្វីនៅសុខៗបែរក្លាយទៅជាចឹងទៅវិញ?)
គ្រូបង្វឹក:លោកគ្រូមានកិច្ចការដែលត្រូវធ្វើយ៉ាងច្រើនទៀតលែងមានពេលបង្រៀនហើយតែកុំភ័យឯងនឹងមានសិស្សច្បងម្នាក់មកបង្រៀនឯង លោកគ្រូទៅសិនហើយខំប្រឹងហាត់បន្តនឹងស៊ូៗណា(ទះស្មាកម្លោះតូចតិចៗហើយក៏ដើរចេញទៅ)
ដាវីន:ព្រះអើយនេះជាស្អីទៅ លេងសើចនឹងខ្ញុំពេកហើយ(ងាកឆ្វេងងាកស្ដាំគ្មានមនុស្សទេហើយឯណាទៅអ្នកដែលមកបង្រៀននោះម្ដេចមិនឃើញ?)
...:សួស្តី(សម្លេងមួយបានបន្លឺឡើងក្រោយខ្នងរបស់ដាវីនធ្វើឱ្យគេត្រូវងាកមកតាមសម្លេងនោះ)
ដាវីន:សួស្ដី តើបងជាអ្នកដែលត្រូវមកបង្រៀនខ្ញុំនោះមែនទេ??
ពន្លឺ:ត្រូវហើយ បងឈ្មោះពន្លឺចុះឯង??
ដាវីន:ខ្ញុំឈ្មោះដាវីន រីករាយដែលបានស្គាល់(ឈោងទៅចាប់ដៃរបស់គេតែគេក៏ដកដៃចេញធ្វើឲ្យកម្លោះតូចរាងរអៀសខ្លួនដែរ)
ពន្លឺ:ចាប់ផ្ដើមទៅ..(និយាយដោយមុខស្មើ)
ដាវីន:មនុស្សរឹក!(និយាយតិចៗ)
ពន្លឺ:បងបានឮ កុំនិយាយអីដែលឥតប្រយោជន៍ច្រើនពេកខំប្រឹងហាត់ទៅ(ថាហើយក៏ដើរទៅអង្គុយនឹងកៅអីក្បែរនោះ)
ដាវីន:បាទសុំទោស(មនុស្សនេះគួរឲ្យខ្លាច🥲)
[បន្ទាប់ពីចំណាយពេលការហាត់សមយ៉ាងយូរក៏ដល់ម៉ោងទៅផ្ទះវិញ]

YOU ARE READING
រឿង សិស្សច្បងរបស់ខ្ញុំ
Acciónសិស្សច្បងរបស់ខ្ញុំគឺជាមនុស្សពូកែរអ៊ូរគាត់ពូកែរអ៊ូរខ្លាំងណាស់មិនចេះហត់ទេក៏ប៉ុន្តែខ្ញុំដឹងថាការរអ៊ូររបស់គាត់គឺព្រោះតែគាត់បារម្ភពីខ្ញុំ(វាគ្រាន់តែជាការស្រមើស្រមៃរបស់ខ្ញុំទេសុំអភ័យទោសចំពោះកន្លែងណាដែលមិនសមរម្យនឹងកន្លែងណាដែលលើសលស់សុំអភ័យទោសទុកជាមុន🙏🏻)