ភាគ4(ចាប់ផ្តើមយល់ចិត្ដ្ត)

350 47 18
                                    

Studio...

ពន្លឺ:ចាប់ផ្ដើមបានហើយ

ដាវីន:ខ្ញុំអត់មានអារម្មណ៍ចង់ហាត់ទេ(ធ្វើមុខឡើងកាញ៉ូវ🥲)

ពន្លឺ:បើគ្មានអារម្មណ៍ហាត់ថ្ងៃនេះទៅក្រោយៗទៀតឯងអាចនឹងលែងឃើញមុខបងហើយ..

ដាវីន:ហេតុអី??(បែរមុខមកសួរយ៉ាងលឿន)

ពន្លឺ:បងប្រហែលជាត្រូវទៅវៀតណាមមិនដឹងពេលណាទើបមកវិញទេ...(និយាយដោយមុខស្មើ)

ដាវីន:បងទៅទីនោះធ្វើអី??ហេតុអីគ្មានពេលកំណត់?

ពន្លឺ:បងមានការងារដែលត្រូវបំពេញនៅទីនោះ កុំចង់ដឹងច្រើនអីខំហាត់ទៅ!

ដាវីន:បងពិតជាលែងបានបង្ហាត់ខ្ញុំម្នាក់ទៀតហើយមែនទេ??(ហក់ទៅអោបគេយ៉ាងណែន)

ពន្លឺ:ហ៊ឹម ប្រហែលជាថ្ងៃពុធអាទិត្យក្រោយនេះហើយឯងខំហាត់ទៅសល់តែ4ថ្ងៃទៀតបងលែងបានបង្រៀនឯងហើយដឹងទេ...(អង្អែលក្បាលក្មេងប្រុសដែលកំពុងតែអោបខ្លួននោះ)

ដាវីន:បងកុំទៅបានទេ...(ងើយមើលមុខរបស់ពន្លឺ)

ពន្លឺ:មិនអាចទេ!

ដាវីន:ខ្ញុំសុំទៅផងបានទេ??

ពន្លឺ:រឹតតែមិនអាចទៀតហើយ ឯងជិតប្រឡងហើយមិនចឹងហី ត្រូវខំរៀនហើយនិងហាត់ឲ្យបានល្អ!

ដាវីន:ខ្ញុំ ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត(ថាហើយក៏រត់ចេញទៅ)
------
ដាវីន:ហ៊ឹកៗ គេជិតទៅចោលខ្ញុំហើយ ហ៊ឹកៗគេលែងចង់ឃើញមុខខ្ញុំហើយមើលទៅ(អង្គុយយំក្នុងបន្ទប់ទឹកម្នាក់ឯងតែភ្លេចចាក់គន្លឹះទ្វារ) ហ៊ឹកៗ មនុស្សអាក្រក់ មកធ្វើឲ្យគេមានអារម្មណ៍ល្អហើយក៏ចាកចេញទៅតើគេពិតជាគ្មានអារម្មណ៍អ្វីសោះពេលនៅក្បែរខ្ញុំឬ? អូ៎ ពិតមែនហើយគេមានអ្នកក្បែរហើយគេមានសង្សារហើយរឿងអីគេមកខ្វល់នឹងខ្ញុំ....

ពន្លឺ:រៀបរាប់អស់នៅ??(បើកទ្វារចូលមកបន្ទាប់ពីស្ដាប់គ្រប់យ៉ាងចប់)

ដាវីន:បង បងមក មកពីពេលណា(និយាយរដាក់រដុប)

ពន្លឺ:ហេតុអីបានជាយំយ៉ាងនេះភ្នែកក្រហមអស់ហើយ(លុតជង្គង់ជូតទឹកភ្នែកឲ្យអ្នកដែលកំពុងតែអង្គុយស្មើនឹងឥដ្ឋ)

រឿង សិស្សច្បងរបស់ខ្ញុំWhere stories live. Discover now