ភាគ2(មនុស្សគ្មានអារម្មណ៍)

420 57 11
                                        

ដល់ម៉ោងត្រូវទៅហាត់សមដាវីនទៅហាត់សមតាមធម្មតា

ដាវីន:ជួបមុខណាខ្ញុំនឹងដាល់ឲ្យបែកមុខខ្ទេចម្ដង!(គុំទុកយកតែម្ដង)ម៉ូតូខ្ញុំ wowថ្មីជាងមុនទៅទៀត(ដើរចូលទៅដល់ខាងក្នុងក៏ឃើញម៉ូតូរបស់ខ្លួនធ្វើឲ្យរំសាយចិត្តខឹងអស់)

ពន្លឺ:មកអង្អែលម៉ូតូក៏មកហាត់ច្រៀង??

ដាវីន:មកហាត់(ថាហើយក៏ដើរចេញពីម៉ូតូរបស់ខ្លួន)

ពន្លឺ:ចាប់ផ្តើមទៅ..

ដាវីន:🎶🎶🎶(ចាប់ផ្តើមច្រៀង)

ពន្លឺ:ខុស..(ដាវីនច្រៀងៗពន្លឺក៏កាត់)

ដាវីន:ហូ៎..🎶🎶(ដកដង្ហើមចេញចូលហើយក៏ចាប់ផ្តើមសាថ្មី)

ពន្លឺ:ខុស!!

ដាវីន:!!🎶🎶(ចាប់ផ្តើមសាថ្មីម្ដងទៀត)

ពន្លឺ:បានតែប៉ុណ្ណឹងទេមែនទេ???

ដាវីន:ខ្ញុំ ខ្ញុំព្យាយាមហើយ(និយាយរដាក់រដុបពេលគេមើលមុខខ្លួនដោយក្រសែភ្នែកមិនល្អចឹង) បងក៏សាកច្រៀងឲ្យខ្ញុំស្ដាប់ម្ដងទៅបើនៅតែបែបនេះខ្ញុំធ្វើយ៉ាងម៉េច(បន្ទាប់ពីគេមើលមុខមិននិយាយអីមកកាន់ខ្លួនឯងដាវីនក៏ថាឲ្យអ្នកបង្រៀននឹងតែម្ដង)

ពន្លឺ:ស្ដាប់ណា...🎶🎶🎶(គេបានចាប់ផ្តើមច្រៀងមកឡើងល្អឥតខ្ចោះធ្វើឱ្យអ្នកដែលស្រែកឱ្យគេអម្បាញ់មិញមិនដឹងថាតវ៉ាយ៉ាងណាទៀត)

ដាវីន:ខ្ញុំព្យាយាមហើយខ្ញុំធ្វើបានតែប៉ុណ្ណឹង.☹️(រាងអន់ចិត្តដែរដែលព្យាយាមហើយនៅតែមិនល្អ)

ពន្លឺ:ឯងមិនមែនត្រូវព្យាយាមតែសម្លេងតែម្យ៉ាងទេតែត្រូវដាក់អារម្មណ៍មនោសញ្ចេតនា កុំភ័យកុំគិតថាអ្វីៗចេញមកមិនល្អតែត្រូវគិតថាអ្វីដែលបានបញ្ចេញមកគឺល្អ កុំមានអារម្មណ៍ថាខ្លួនឯងអន់ធ្វើមិនបានត្រូវតែនិយាយថាធ្វើបាន...ចាប់ផ្ដើមម្ដងទៅ(ទៅអង្គុយកន្លែងដើមរបស់ខ្លួន)

ដាវីន:🎶🎶🎶(ម្ដងនេះគេធ្វើបានល្អណាស់បន្ទាប់ពីស្ដាប់តាមការប្រាប់របស់ពន្លឺ)

ពន្លឺ:...(មិនបាននិយាយអ្វីទេម្ដងនេះគឺគ្រាន់តែលួចញញឹម)

ដាវីន:តើម្ដងនេះយ៉ាងម៉េចដែរ??

រឿង សិស្សច្បងរបស់ខ្ញុំWhere stories live. Discover now